ស្រោមអនាម័យ«ជំនាន់ថ្មី» ដែលនឹងប្ដូរអ្វីៗគ្រប់យ៉ាង
រួមរ័ក្សភិសម័យ ដោយប្រើស្រោមអនាម័យ នៅថ្ងៃនេះ ជាមធ្យោបាយតែមួយគត់ ក្នុងការការពារ កុំឲ្យជំងឺចម្លងសង្គម អាចត្រូវបានឆ្លង រវាងពីដៃគូមួយ ទៅមួយទៀតបាន។ ប៉ុន្តែអ្នកប្រើប្រាស់មួយចំនួន ពិបាកក្នុងការទ្រាំទ្រស្រោម ដែលមានលក្ខណៈមិនដូចធម្មជាតិ និងខ្លះទៀត បានសោកស្ដាយថា បើអត់ស្រោមអនាម័យ គឺមិនបាន។
ដំណឹងល្អមួយ បានមកដល់ហើយ។ អ្នកវិទ្យាសាស្ត្រ នៃសកលវិទ្យាល័យ Wollongong នៃប្រទេសអូស្ត្រាលី កំពុងធ្វើការសិក្សា ពិសោធន៍ ទៅលើស្រោមអនាម័យ «ជំនាន់ថ្មី»មួយ ដែលមានសភាពប្រសើរ ជាងមុនច្រើន។
ក្រុមអ្នកស្រាវជ្រាវទាំងនោះ ចង់ធ្វើការផ្លាស់ប្ដូរ ស្រោមអនាម័យសព្វថ្ងៃ ដែលមានលក្ខណៈ ដូចជ័រកៅស៊ូ ជាមួយនឹងវត្ថុធាតុដើម មួយបែបផ្សេង ដែលមានលក្ខណៈ ជា«ស្បែកមនុស្សទីពីរ»។ ការសាកល្បង កំពុងប្រព្រឹត្តិទៅ នៅក្នុងមន្ទីរពិសោធន៍ នៃសកលវិទ្យាល័យ Swinburne ក្នុងក្រុងមែលប៊ន (ប្រទេសអូស្ត្រាលី)
អ្នកស្រាវជ្រាវមួយរូប [...]