យុវតីមានវិបត្តិផ្លូវចិត្ត អង្គុយនិយាយពីគ្រួសារនាងមិនឈប់!
បញ្ហាគ្រួសារ បានធ្វើឲ្យយុវតី អាយុ២០ឆ្នាំម្នាក់នេះ រងនឹងវិបត្តិផ្លូវចិត្ត ម្ដងសើច ម្ដងយំ ម្ដងឈឺ ម្ដងជា... តើបញ្ហាគ្រួសាររបស់នាង មានទំងន់ដល់កម្រិតណាទៅ ទើបបណ្ដាលឲ្យយុវតី ដែលមានឈ្មោះថា មាលា ម្នាក់នេះ ធ្លាក់ខ្លួនដល់កម្រិតនេះ? អ្នកសារព័ត៌មានទស្សនាវដ្ដី មនោរម្យ.អាំងហ្វូ បានសាកល្បងចូលទៅជិតនាង ដើម្បីចង់ដឹងពីបញ្ហានេះ។
មាលា មានស្រុកកំណើតនៅភូមិបូស ខេត្តកំពង់ធំ ហើយមិនមែនទើបនឹងចាកចេញ ពីផ្ទះក្នុងពេលថ្មីនេះទេ តែតាំងពី៣ឆ្នាំមកហើយ ពោលគឺតាំងពីនាង ទើបនឹងមានអាយុ១៧ឆ្នាំម្លេះ។ នាងបានរៀបរាប់ ទាំងភាពភ័យខ្លាច ដូចជានរណាម្នាក់ មកចាប់នាងថា មូលហេតុដំបូង គឺម្តាយរបស់នាងមានស្វាមីថ្មី ហើយធ្វើបាបនាង យកលុយកាក់ពីនាងអស់ ហើយដេញចេញពីផ្ទះ។
យុវតី បានរៀបរាប់បន្ថែមទៀតថា សព្វថ្ងៃនាងមានជម្ងឺម្យ៉ាង នាងខំព្យាយាមរកលុយព្យាបាល តែមិនទាន់ជា។ នាងបានប្រាប់ឈ្មោះឪពុកម្តាយ ទាំងអាការៈភ្លេចភ្លាំងថា ឪពុកឈ្មោះ ភាជន៍ [...]