Posts in ‘វិទ្យាសាស្ត្រ បច្ចេកវិទ្យា’ Category

ស៊ាំសុង បញ្ចេញ​ជា​ផ្លូវ​ការ​នូវ ទូរស័ព្ទ​ហ្គាឡាស៊ី ថេប​៣ (Lite 3G)

ស៊ាំសុង បញ្ចេញ​ជា​ផ្លូវ​ការ​នូវ ទូរស័ព្ទ​ហ្គាឡាស៊ី ថេប​៣ (Lite 3G)

បន្ទាប់ពីមានការលេចចេញនូវពាក្យចចាមអារ៉ាម និងរូបរាង ក៏ដូចជាលក្ខណសម្បត្តិបច្ចេកទេស មួយចំនួនរបស់​កុំព្យូទ័របន្ទះស្ដើង ហ្គាឡាស៊ី ថេប ៣ ឡៃត៍ (Galaxy Tab3 Lite) ជាច្រើនលើកមក ពេលនេះក្រុមហ៊ុន ស៊ាំស៊ុង (Samsung) បានបញ្ចេញជាផ្លូវការ​ហើយ​ នូវកុំព្យូទ័របន្ទះស្ដើងប្រភេទមួយនេះ ។


កុំព្យូទ័របន្ទះស្ដើង ហ្គាឡាស៊ី ថេប ៣ ឡៃត៍ របស់ក្រុមហ៊ុន ស៊ាំស៊ុង។ (រូបថត gottabemobile.com)

បច្ចេកវិទ្យា - បើយោងតាមប្រភពពីគេហទំព័រ អេនដ្រ័យអូថូរីធី (Androidauthority) បានឲ្យដឹងថាកាល​ពីពេល​ថ្មីៗនេះក្រុមហ៊ុន ស៊ាំស៊ុង បានប្រកាសចេញ នូវកុំព្យូទ័របន្ទះស្ដើងមួយម៉ូដែលទៀត ដែលស្ថិតក្នុងស្រឡាយ ហ្គាឡាស៊ី ថេប៣ ដែរ តែវាជាម៉ូដែលមានតម្លៃទាប ដែលមានឈ្មោះថា ហ្គាឡាស៊ី ថេប ៣ ឡៃត៍ ។ [...]

ហ៊ុន សែន បង្កើត​ទំព័រ​ហ្វេសប៊ុក​ផ្ទាល់​ខ្លួន​មួយ​ថ្មី ?

ហ៊ុន សែន បង្កើត​ទំព័រ​ហ្វេសប៊ុក​ផ្ទាល់​ខ្លួន​មួយ​ថ្មី ?

ទំព័រហ្វេសប៊ុកមួយដែលទើបនឹងពន្លេចខ្លួនឡើង កាលពីពេលថ្មីៗនេះ បានបញ្ឆេះចម្ងល់ទៅដល់ អ្នកប្រើប្រាស់​បណ្ដាញ​សង្គមហ្វេសប៊ុកទាំងឡាយ ថាតើទំព័រនេះអាចជាទំព័រពិត និងផ្ទាល់របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ឬយ៉ាងណា? ទំព័រដែលបានបណ្ដែតខ្លួនរហូតមកដល់ថ្ងៃទី១០ ខែមករា ឆ្នាំ២០១៤នេះ តែបានពន្លិចខ្លួនបាត់ទៅវិញ​នៅថ្ងៃបន្ទាប់។


រូបថត ផ្ដិតចេញពីអេក្រង់របស់ទំព័រហ្វេសប៊ុកថ្មីនោះ ដែលដាក់ខ្លួនឯងជាលោក ហ៊ុន សែន។

បណ្ដាញសង្គម - ទំព័រហ្វេសប៊ុកនោះ ទើបតែត្រូវបានបង្កើតឡើង កាលពីថ្ងៃទី០៨ ខែមករា ឆ្នាំ២០១៤នេះប៉ុណ្ណោះ។ ម្ចាស់ទំព័របានដាក់ប្រវត្តិរូបរបស់ខ្លួន ដូចទាំងស្រុងទៅនឹងលោកនាយករដ្ឋមន្ត្រីហ៊ុន សែន ដូចជាមានស្រុក​កំណើត​នៅក្រុងកំពង់ចាម និងស្រុកកំពង់ចាម [...]

១០យ៉ាងដែល Galaxy S4 ល្អជាង iPhone 5

១០យ៉ាងដែល Galaxy S4 ល្អជាង iPhone 5

ដោយសារមានការចង់ដឹង ថាតើទូរស័ព្ទ Galaxy S4 នេះ អាចមានសមត្ថភាពតទល់ជាមួយ iPhone 5 បែបណា​នោះ ទស្សនាវដ្ដីមនោរម្យព័ងអាំងហ្វូ សូមលើកយកការប្រៀបធៀប រវាងទូរស័ព្ទទំនើបទាំងពីរនេះ មកជម្រាបជូន​ដូច​ត​ទៅ។


រវាងទូរស័ព្ទដែលអ្នកប្រើប្រាសកំពុងពេញនិយមទាំងពីរ ទូរស័ព្ទណាគ្រាន់ជាងគេ? (រូបថត 9to5mac.com)

បច្ចេកវិទ្យា - Galaxy S4 បានរចនាចេញមកដោយប្រើប្រាស់ hardware និង software ចុងក្រោយបំផុត ដែលមាន​ដូចជា កាមេរ៉ា ១៣មេហ្កា​ភិចសែល បច្ចេកវិទ្យាខ្សែភ្នែក ហើយនឹងការប្រើប្រាស់ដោយមិនចាំបាច់​ប៉ះ​អេក្រង់ថែម​ទៀតផង។ ចំណែក​ឯទូរស័ព្ទ iPhone 5 វិញ នៅតែជាទូរស័ព្ទមួយដែលធម្មតានៅឡើយ ដែលពុំមានបច្ចេកវិទ្យា​ទំនើប​ដូច Galaxy S4 នោះទេ។

  1. ប្រព័ន្ធដំណើរការរបស់ Galaxy S4 លឿនជាង [...]
មីក្រូសូហ្វ៍ បង្កើត​«អាវ​ទ្រនាប់» សម្រាប់​វាស់​ចង្វាក់​បេះដូង

មីក្រូសូហ្វ៍ បង្កើត​«អាវ​ទ្រនាប់» សម្រាប់​វាស់​ចង្វាក់​បេះដូង

អ្នកស្រាវជ្រាវមួយក្រុម របស់ក្រុមហ៊ុនយក្សខាងបច្ចេកវិទ្យា មីក្រូសូហ្វ៍ ដែលមានការចូលរួម​ពីសកលវិទ្យាល័យ​ជា​ច្រើនផង បានធ្វើការផ្សព្វផ្សាយនូវអត្ថបទមួយ នៅសប្ដាហ៍នេះ ដែលបានរៀបរាប់យ៉ាងលំអិតអំពី ឈុតអាវក្នុង​របស់ស្ត្រី ដែលមានបំពាក់ទៅដោយប្រដាប់ប្រដា សម្រាប់វាស់ចង្វាក់បេះដូងរបស់អ្នកពាក់។ គ្រឿងបំពាក់នេះ មាន​សមត្ថភាពអាចប្រមូលទិន្នន័យ ដែលទាក់ទងនឹងដំណើរបេះដូង និងភាពអត់ធន់នៃស្បែក។


រូបអាវទ្រនាប់ជំនួស របស់ស្ត្រីគំរូមួយរូប។ (រូបថត ឯកសារ)

បច្ចេកវិទ្យា - ដោយភ្ជាប់ដំណើរការទៅនឹងកម្មវិធីពិសេសមួយ គ្រឿងបំពាក់នេះនឹងប្រកាសប្រាប់ជាដំណឹង និង​អាចជួយផ្ដល់ជាយោបល់ ទៅអ្នកប្រើប្រាស់របស់វា នៅពេលជួបនឹងស្ថានភាពតឹងតែងក្នុងអារម្មណ៍។ [...]

២៨យ៉ាង ដែល​បណ្ដាញ​សង្គម​ហ្វេសប៊ុក បាន​​ផ្លាស់​ប្ដូរ​​ជីវិត​​របស់​​អ្នក

២៨យ៉ាង ដែល​បណ្ដាញ​សង្គម​ហ្វេសប៊ុក បាន​​ផ្លាស់​ប្ដូរ​​ជីវិត​​របស់​​អ្នក

ម្ចាស់បណ្ដាញសង្គម ដែលធំជាងគេក្នុងពិភពលោក លោក ម៉ាក ហ្សូឃើប៊័រ ជាមហាសេដ្ឋី​វ័យក្មេងម្នាក់​គ្រប់គ្រង​ទ្រព្យធនរហូតដល់ ទៅ ២០,៥ ពាន់លានដុល្លាអាមេរិក ក្នុងអាយុ​ទើបតែ២៩​ឆ្នាំប៉ុណ្ណោះ គិតមកទល់ថ្ងៃនេះ។ ប៉ុន្តែ​សួរថា ហេតុអ្វីក៏យុវជន ម៉ាក ហ្សូឃើប៊ែរ អាចមានលុយច្រើនយ៉ាងនេះ? ចម្លើយយ៉ាងខ្លី ហ្វេសប៊ុក ជាថ្នាំម្យ៉ាងដែល​បានសណ្ដំអ្នកប្រើប្រាស់របស់វា មិនឲ្យដកចិត្តចេញពីវាបានសូម្បីបន្តិចឡើយ។ បណ្ដាញសង្គមនេះ ថែមទាំងបាន​ផ្លាស់ប្ដូរជីវិតអ្នកប្រើប្រាស់វា យ៉ាងសន្ធឹកសន្ធាប់ថែមទៀត។


លោក ម៉ាក ហ្សូឃើប៊័រ ឈរថតរូបនៅពីមុខកូនបង្កើតរបស់លោក ដែលនរណាៗក៏ស្គាល់៖ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...