ប៉ារីស បង្ហាញមហិទ្ធិរិទ្ធិដើម្បីក្លាយជាជើងឯកបារាំងឆ្នាំនេះ
ប្រកួតយកឈ្នះក្រុម ម៉ូណាកូ (Monaco) ដែលជាជើងឯកបារាំង ឆ្នាំមុន ដើម្បីក្លាយខ្លួន ជាជើងឯកឆ្នាំនេះ ឲ្យបានឆាប់បំផុត។ តែនេះ ក្រុម ប៉ារីសសាំងហ្សែរម៉ាំង (Paris Saint-Germain) មិនមែនត្រឹមតែយកឈ្នះធម្មតាទេ តែបានបំបាក់ដោយពិន្ទុ ៧-១ លើក្រុម ម៉ូណាកូ ដែលមានចំណាត់លេខពីរ បន្ទាប់ពីខ្លួន។
ហើយជ័យជំនះខាងលើ គេមិនទាន់រាប់ផងទេ ថាក្រុមប៉ារីស ដែលជាក្រុមអ្នកមានថ្មី មិនមានកំពូលកីឡាករ ណីម៉ា (Neymar) និងកីឡាករ អ៊ឹមបាពេ (Kylian Mbappé) ចូលលេងជាមួយនោះ។ ប៉ុន្តែវាជាជ័យជំនះ ដែលបង្ហាញពីភាពរលូន នៃចង្វាក់ទាត់បាល់ រវាងពីកីឡាករមួយ ទៅកីឡាករមួយទៀត របស់ក្រុមប៉ារីសទាំងមូល និងគួបផ្សំ ពីថ្វីជើង របស់កីឡាករទាំងនោះផង។
នៅក្នុងពាក់កណ្ដាលម៉ោងដំបូង ក្រុមប៉ារីសរកបានគ្រាប់បាល់ រហូតដល់ទៅ ៤គ្រាប់ (៤-០) ដោយប្រើរយៈពេល មិនដល់៣០នាទីផង។ សំណាងល្អ ដែលក្រុម ម៉ូណាកូ បានសង្គ្រោះមុខមាត់របស់ខ្លួន នៅចុងពាក់កណ្ដាលដំបូង [...]