វាយបាល់តឺនីស៖ រ៉ាហ្វាអែល ណាដាល បន្តទៅវគ្គ១ភាគ៨ផ្ដាច់ព្រ័ត្រ
កីឡាករ វាយកូនបាល់តឺនីស រ៉ាហ្វាអែល ណាដាល់ (Rafael Nadal) ទទួលបានជ័យជំនះរបស់ខ្លួនជាបន្ត ទៀត បន្ទាប់ពីយកឈ្នះកីឡាករ សញ្ជាតិអាស្សង់ទីន ម៉ាទីន អាលូដ (Martin Alund) ដោយ លទ្ធផល ៦-០ និង ៦-៤ ក្នុងជុំទី២ នៃការប្រកួតក្នុងកម្មវិធី ម៉ិចសិខេន អូផិន (Mexican Open) នាប្រទេសម៉ិកសិកូ។
កីឡាករ រ៉ាហ្វាអែល ណាដាល់ វាយកូនបាល់តឺនីស ក្នុងកម្មវិធី ម៉ិចសិខេន អូផិន។
ណាដាល ចំណាយពេលក្នុងការប្រកួតអស់ ៨៥នាទី ទើបអាចបំបាក់កីឡាករ អាលូដ បាន ដែលការប្រកួតនោះ ធ្វើឡើងនៅទីក្រុង អាកាភូកូ (Acapulco)។ ហើយគាត់អាចកក់កៅអី ទៅជុំ ១ភាគ៨ផ្ដាច់ព្រ័ត្រ ឬ៨នាក់ចុងក្រោយជាបន្ត ដែលត្រូវជួបជាមួយ កីឡាករអាស្សង់ទីនមួយរូបទៀត គឺកីឡាករ លៀនណាដូ ម៉ាយើ (Leonardo Mayer)។
កីឡាករអេស្ប៉ាញ ដែលទើបតែត្រឡប់ពីរបួស [...]