Posts in ‘កីឡាគ្រប់ប្រភេទ’ Category

ជូសេ ម៉ូរីញ៉ូ ចង់​នាំ រ៉ូណាល់ដូ មក​ចូល​រួម​ជា​មួយ ក្រុមឆែលស៊ី

ជូសេ ម៉ូរីញ៉ូ ចង់​នាំ រ៉ូណាល់ដូ មក​ចូល​រួម​ជា​មួយ ក្រុមឆែលស៊ី

លោក ជូសេ ម៉ូរីញ៉ូ (Jose Mourinho) ជិតក្លាយខ្លួនទៅជាគ្រូបង្វឹក របស់ក្រុមឆែលស៊ី (Chelsea) ជាអចិន្រ្តៃយ៏ហើយ ហើយ​គ្រូបង្វឹករៀលម៉ាឌ្រីដ (Real Madrid) រូបនេះ បាននិយាយថា គាត់ចង់នាំយកកីឡាករ គ្រីស្ទែណូ រ៉ូណាល់ដូ (Cristiano Ronaldo) ទៅកាន់កីឡាដ្ឋាន ស្តែមហ្វដ ប្រិជ្ជ (Stamford Bridge) ជាមួយនឹងរូបគាត់ នៅរដូវកាលថ្មី។


គ្រីស្ទែណូ រ៉ូណាល់ដូ កីឡាករបាល់ទាត់ របស់ក្រុមរៀលម៉ាឌ្រីដ ដ៏ល្បីនៃប្រទេសអេស្ប៉ាញ។

មកាសែតដៀលី អេចប្រេស៏ (Daily Express) បានឲ្យដឹងថា ការចាកចេញរបស់លោក ម៉ូរីញ៉ូ ពីកីឡាដ្ឋាន សាន់ទីអឺកូ បឺណាប៊ូ (Santiago Bernabeu) នឹងកើតឡើងនៅចប់រដូវកាលនេះ ហើយគ្រូបង្វឹកសញ្ជាតិព័រទុយហ្គាល់រូបនេះ នឹងទៅ​ជំនួសដំណែងគ្រូបង្វឹកបណ្តោះអាសន្ន របស់ក្រុមឆែលស៊ី នាពេលបច្ចុបន្ប លោក [...]

តឺនីស៖ អេនឌី មួរ៉េ ទទួល​បាន​លេខ​២​ពិភព​លោក បន្ទាប់​ពី​ឈ្នះ​ជើង​ឯក

តឺនីស៖ អេនឌី មួរ៉េ ទទួល​បាន​លេខ​២​ពិភព​លោក បន្ទាប់​ពី​ឈ្នះ​ជើង​ឯក

កីឡាករវាយកូនបាល់ អេនឌី មួរ៉េ (Andy Murray) បានដណ្តើមបានចំណាត់ថ្នាក់លេខ២ ពិភពលោក បន្ទាប់ពីយកឈ្នះ ដេវ៊ីដ ហ្វឺរឺ (David Ferrer) ដោយលទ្ធផល ២-៦ ៦-៤ ៧-៦ (៧-១) ហើយបានឈ្នះពានរង្វាន់ សូនី អូផិន (Sony Open) នៅក្នុងទីក្រុង ម៉ាយអាមី (Miami) កាលពីថ្ងៃអាទិត្យកន្លងទៅ។

អេនឌី មានទឹកចិត្តដ៏ខ្លាំងក្លា បន្ទាប់ពីវាយបកតាមយកឈ្នះ ក្នុងការប្រកួតនោះ ក្រោយពីកីឡាកររូបនេះ បរាជ័យក្នុងវគ្គ​ទី១។ ប៉ុន្តែគាត់រក្សាអារម្មណ៏បានល្អ ដោយបានយកឈ្នះក្នុងវគ្គទី២ និងវគ្គទី៣ ហើយទទួលបានពានរង្វាន់ជាលើកទី២ របស់គាត់។

កីឡាករស្កុតឡែន វ័យ២៥ឆ្នាំរូបនេះ បានត្រឡប់មកឈរដំណែងលេខ២ [...]

ប៉ូឡូ ឌីកានីញ៉ូ ត្រូវ​បាន​តែង​តាំង​ជា​គ្រូ​បង្វឹក​ថ្មី ក្រុម​សាន់ដឺឡែន

ប៉ូឡូ ឌីកានីញ៉ូ ត្រូវ​បាន​តែង​តាំង​ជា​គ្រូ​បង្វឹក​ថ្មី ក្រុម​សាន់ដឺឡែន

លោក ប៉ូឡូ ឌីកានីញ៉ូ (Paolo Di Canio) ត្រូវបានតែងតាំងជាគ្រូបង្វឹកថ្មី នៃក្រុមបាល់ទាត់ឆ្មាខ្មៅ សាន់ដឺឡែន (Sunderland) ដើម្បីមកជំនួសដំណែងលោក ម៉ាទីន អូណេល (Martin O’Neill) ដែលក្លឹបបានបណ្តេញចេញកាលពីថ្ងៃទី៣០ ខែមិនា បន្ទាប់ពីបរាជ័យទល់នឹងក្រុមបីសាចក្រហម ម៉ែនឆេស្ទើ យូណៃធីត (Manchester United) ១-០ កាលពីថ្ងៃសៅរ៏។


លោក ប៉ូឡូ ឌីកានីញ៉ូ ក្នុងពេលនៅជាគ្រូបង្វឹក របស់ក្រុម ស្វីនដុន ថោន។

សេចក្តីរាយការណ៏របស់ក្លឹបបានថ្លែងថា «ក្រុមបាល់ទាត់សាន់ដឺឡែន បានយល់ព្រមតែងតាំងលោក ប៉ូឡូ ឌីកានីញ៉ូ ជា​គ្រូបង្វឹក ក្នុងកិច្ចសន្យារយះពេល ២ឆ្នាំកន្លះ»។

បុរសវ័យ ៤៤ឆ្នាំ ឌីកានីញ៉ូ នឹងធ្វើដំណើរមកកាន់ក្រុមសាន់ដឺឡែន នៅថ្ងៃច័ន្ទនេះ ដើម្បីមកជំនួសដំណែង លោក អូណេល ដែលបានបណ្តេញចេញកាលពីថ្ងៃសៅរ៏ [...]

បាល់ទាត់​អង់គ្លេស៖ អាសិណល យល់​ព្រម​ទិញ ស្តេវាន ចូវីទិក

បាល់ទាត់​អង់គ្លេស៖ អាសិណល យល់​ព្រម​ទិញ ស្តេវាន ចូវីទិក

កាសែតម៉េត្រូ (Metro) បានឲ្យដឹងថា ក្រុមកាំភ្លើងធំអាសិណល (Arsenal) បានត្រៀមខ្លួនរួចរាល់ហើយ ក្នុងការនាំ យក ខ្សែប្រយុទ្ធវ័យក្មេង ស្តេវាន ចូវីទិក (Stevan Jovetic) មកចូលរួមជាមួយក្រុម។


កីឡាករខ្សែរប្រយុទ្ធ ស្តេវាន ចូវីទិក របស់ក្រុមជម្រើសជាតិម៉ុងតេណេក្រូ។

ភ្នាក់ងាររបស់សហព័ន្ធបាល់ទាត់ហ្វីហ្វា (FIFA) លោក ក្វីដូឌី ដូម៉ិនីកូ (Guido Di Domenico) បាននិយាយថា ក្រុមដែល​មាន​មូលដ្ឋាននៅភាគខាងជើងទីក្រុងឡុងដ៏ បានត្រៀមការចុះកិច្ចសន្យាថ្មីមួយ ក្នុងការនាំយកកីឡាករខ្សែប្រយុទ្ធ​អន្តរជាតិ​ម៉ុងតេណេក្រូ វ័យ២៣ឆ្នាំ ទៅចូលរួមក្រុមនៅកីឡាដ្ឋាន អេមីរ៉េត (Emirates Stadium) នៅរដូវក្តៅនេះ។

លោក ដូម៉ិនីកូ បាននិយាយថា «ចូវីទិក ក៏ជាជម្រើសមួយរបស់ក្រុមជូវីនទូស (Juventus) ដែរ [...]

លីវើភូល នឹង​ទិញ​យក អេរិកសិន ក្នុង​តម្លៃ​១៥​លាន​ផោន

លីវើភូល នឹង​ទិញ​យក អេរិកសិន ក្នុង​តម្លៃ​១៥​លាន​ផោន

សេចក្តីរាយកាណ៏របស់កាសែតអង់គ្លេស ដឹសាន់ (The Sun) បានឲ្យដឹងថា ក្រុមបាល់ទាត់អង់គ្លេស ហង្សក្រហម លីវើភូល (Liverpool) នឹងបង្កើនការដេញថ្លៃរបស់ខ្លួន ដើម្បីនាំយកកីឡាករខ្សែបម្រើរបស់ក្រុម អាស្សាក (Ajax) គ្រីស្ទែន អេរិកសិន (Christian Eriksen) នៅរដូវក្តៅខាងមុខ។


កីឡាករបាល់ទាត់ គ្រីស្ទែន អេរិកសិន ខ្សែបម្រើរបស់ក្រុមអាស្សាក។

លីវើភូល បានសម្លឹងមើលកីឡាករខ្សែបម្រើជម្រើសជាតិដិនម៉ាករូបនេះ ជាងមួយឆ្នាំមកហើយ ហើយគេជឿថា ការឲ្យតម្លៃ ១៥លានផោនរបស់ក្រុមលីវើភូល មានភាពគ្រប់គ្រាន់ក្នុងការនាំយកកីឡាករវ័យ ២១ឆ្នាំរូបនេះ មកចូលរួមជាមួយ​នឹង​ក្រុម។

កិច្ចសន្យារបស់ អេរិកសិន នៅក្នុងក្រុមអាស្សាក នឹងបញ្ចប់នៅរដូវក្តៅឆ្នាំ២០១៤។ លោក ម៉ាក អូវើម៉ាស (Marc Overmars) នាយកក្លឹបបាល់ទាត់ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...