បន់ស្រន់ «គល់ឈើមានសិល្ប៍» ដើម្បីឈ្នះឆ្នោតឡូតូ
ប្រជាជនខ្មែរ រាប់សិបនាក់ បានលើកគ្នាភ្លូកទឹកភ្លូកដី មកទទួល បារមីពី«គល់ឈើមានសិល្ប៍» នៅក្នុងខេត្តពោធិសាត់ ដើម្បីអាចព្យាបាលជំងឺ ឬបានកន្ទុយលេខ យកទៅលេង ឡូតូ។ បណ្ដាជនគ្រាន់តែយកដៃទៅត្រដុសទៅនឹងគល់ឈើ ដែលមានប្រវែងប្រមាណជា ១៣មែត្រ ដើម្បីសុំអោយបារមី ដែលអ្នកទាំងនោះជឿថា មាននៅជាមួយនឹងគល់ឈើ ដើម្បីអោយខ្លួន បានជាសះស្បើយពីជំងឺតម្កាត់នានា និងបានឈ្នះឆ្នោតឡូតូ។ អ្នកភូមិម្នាក់បានឈ្នះឡូតូ រួចមកហើយ ដោយគ្រាន់តែគាត់បានយកដៃទៅប៉ះ «គល់ឈើមានសិល្ប៍» នេះ តែបន្តិចប៉ុណ្ណោះ។ តែទោះជាយ៉ាងណា ប្រធានភូមិ នៅភូមិព្រៃយាងនោះ លោកមិនជឿនឹងមហិទ្ធិរិទ្ធនេះទេ។
«គល់ឈើមានសិល្ប៍» នេះ បាន«ផុសចេញពីដី»មក មានសម្បុរសឹងតែពណ៌សរក្បុស ត្រូវបានគ្រួសារមួយរកឃើញ នៅពេលដែលពួកគាត់បានបាចទឹកចេញ ដើម្បីពង្រីងត្រពាំងមួយ កាលពីដើមខែកក្កដានេះ។ បន្ទាប់ពីបានឃើញ នូវ មហិទ្ធិរិទ្ធិដែល «គល់ឈើមានសិល្ប៍»នេះបានសម្ដែងជាលើកទីមួយ ទៅអោយអ្នកភូមិម្នាក់ [...]