Posts in ‘វប្បធម៌ សិល្បៈ ប្រពៃណី’ Category

រូបភាព​ដំបូង​គេ​របស់​ឡេឌី ហ្គាហ្គា នៅ​ក្នុង​ភាពយន្ដ (VDO)

រូបភាព​ដំបូង​គេ​របស់​ឡេឌី ហ្គាហ្គា នៅ​ក្នុង​ភាពយន្ដ (VDO)

រូបភាពដំបូងរបស់ឡេឌី ហ្គាហ្គា (Lady Gaga) បានលេចចេញតាមវីដេអូ ផ្សាយពាណិជ្ជកម្មឲ្យខ្សែភាពយន្ដ របស់ផលិតករ រ៉ូប៊ើរ រ៉ូឌ្រីហ្គ័រ ដែលបានជ្រើសរើសតារាចម្រៀងអន្តរជាតិ ដ៏ល្បីរបស់អាមេរិករូបនេះ មកសម្ដែង។


អ្នកចម្រៀង ឡេឌី ហ្គាហ្គា នៅក្នុងភាពយន្ដដំបូងរបស់នាង។ (រូបថតចម្លងចេញពីភាពយន្ដ)

ក្នុងចំណោមតួអង្គ ដែលពោពេញទៅដោយសកម្មភាពខ្លាំងរញ្ជួយចិត្ត មាននៅក្នុងភាពយន្ដ ម៉ាស៊ឺតេ ឃៀល (Machete Kills) មានដូចជា អង់តូនីញ៉ូ បង់ឌឺរ៉ា (Antonio Banderas) ម៉ែល ជីមសុន (Mel Gibson) ឆាលី ស៊ីន (Charlie Sheen) ចាស៊ីកា អាបា (Jessica Alba) និងលោកមីឆែល រ៉ូឌ្រីហ្គ័រ (Michelle Rodriguez)នោះ ក៏មានផងដែរ តារាភាពយន្ដថ្មី​ស្រឡាងដែល​ទើបនឹងរះ គឺអ្នកចម្រៀង ឡេឌី ហ្គាហ្គា។ វីដេអូផ្សព្វផ្សាយពាណិជ្ជកម្ម [...]

ព្រះរាជពិធី និងបុណ្យ «ច្រត់ព្រះនង្គ័ល»

ព្រះរាជពិធី និងបុណ្យ «ច្រត់ព្រះនង្គ័ល»

តាំងតែពីបុរាណកាលមកម្លេះ សេដ្ឋកិច្ចប្រទេសកម្ពុជា តែងពឹងពាក់ជាសំខាន់លើវិស័យកសិកម្ម។ ប្រជាជនជាង៨០% ជាកសិករ។ ដើម្បីធ្វើស្រែចំការ ខ្មែរតែងប្រើមធ្យោបាយភ្ពួររាស់ បំផុសដីឲ្យបានល្អជាមុនដើម្បីដាំដំណាំ។ នៅក្នុងភាសា វប្បធម៌ ភាសាព្រះរាជា លោកហៅការភ្ជួររាស់ថា ច្រត់ព្រះនង្គ័ល។ តើពិធីភ្ជួររាស់ ឬបុណ្យច្រត់ព្រះនង្គ័ល មានប្រវត្តិ​ទាក់-​ទងគ្នា ដូចម្តេចខ្លះរវាងព្រះរាជា និងប្រជារាស្ត្រខ្មែរ? សូមអញ្ជើញលោកអ្នក មេត្តាតាមដាននូវការបកស្រាយ ជាមួយ​យើងខ្ញុំដូចខាងក្រោម៖


បុណ្យច្រត់ព្រះនង្គ័ល ដែលប្រារព្ធនៅរាជធានីបូរាណខ្មែរអង្គរ ថ្ងៃ០២ឧសភា ឆ្នាំ២០១០កន្លងទៅ។
រូបថត ៖ cambodge-post.com

ក. និយមន័យ ច្រត់ព្រះនង្គ័ល ៖

តាមវចនានុក្រម សម្តេចព្រះសង្ឃរាជ [...]

ខ្សែ​ភាពយន្ត​អេងហ្គ្រីបឺត នឹង​ចេញ​នៅ​ឆ្នាំ​២០១៦

ខ្សែ​ភាពយន្ត​អេងហ្គ្រីបឺត នឹង​ចេញ​នៅ​ឆ្នាំ​២០១៦

បន្ទាប់ពីមានការពិភាក្សាគ្នាអស់ពេលជាយូរ ទីបំផុតខ្សែភាពយន្តអេងហ្គ្រីបឺត (Angry Birds) បានប្រកាសជាផ្លូវការថា នឹងធ្វើការបង្ហាញខ្លួន និងចេញលក់លើទីផ្សារនៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៦ ដែលនាំមកជាមួយ នូវការរចនារូបភាព កាន់តែមានភាពស្រស់ស្អាត និងជាលក្ខណៈកំសាន្តយ៉ាងសម្បូរបែប។


«បក្សីផ្ទុះកំហឹង» ដែលនរណាៗក៏ស្គាល់ដែរ។

ខ្សែភាពយន្តនេះជាប្រភេទស្រ៊ីឌី (3D) ហើយវាត្រូវបានអភិវឌ្ឍន៏ កែប្រែ ផលិត និងគ្រប់គ្រង់ហិរញ្ញវត្ថុ ដោយក្រុមហ៊ុន​ផលិតខ្សែភាពយន្ត រ៉ូវីយ៉ូ (Rovio)។ ភាពយន្ដនេះ មានសមិទ្ធិករពីររូប លោកដេវីដ ម៉ៃ ស្សែល (David Maisel) និងលោក ចន ឃូហិន (John Cohen) ដែលលោកទាំង២ ធ្លាប់ផលិតខ្សែភាពយន្តល្បីៗដូចជា អាយរ៉ន់ម៉ែន (Iron Man) និងរឿង ដេស្ពៃខេប៊ល ម៉ី (Despicable Me) នោះជាដើម។

[...]
សារមន្ទីរសិល្បៈ​នៃ​ទីក្រុង​ញ៉ូយក នឹង​សង​រូប​ចម្លាក់​ពីរ​ទៅ​កម្ពុជា​វិញ

សារមន្ទីរសិល្បៈ​នៃ​ទីក្រុង​ញ៉ូយក នឹង​សង​រូប​ចម្លាក់​ពីរ​ទៅ​កម្ពុជា​វិញ

សារមន្ទីរសិល្បៈនៃទីក្រុងញ៉ូយក បានប្រកាសពីថ្ងៃសុក្រទី០៣ខែមេសានេះ ថាខ្លួននឹងសងទៅកម្ពុជាវិញ នូវរូបចម្លាក់ខ្មែរ​ចំនួនពីរ ចំណាស់តាំងពីសតវត្សន៍ទី១០។ ទីក្រុងភ្នំពេញបាននិយាយថា រូបចម្លាក់ទាំងពីរនេះ ត្រូវបានលួចចេញពីប្រាសាទ​ដើមរបស់វាមួយ នៅកណ្ដាលព្រៃ។


ផ្នែកមួយដែលតាំងសុទ្ធតែចម្លាក់មកពីទ្វីបអាស៊ី របស់សារមន្ទីរសិល្បៈនៃទីក្រុងញ៉ូយក។

សារមន្ទីរអាមេរិកាំង បានបញ្ជាក់ថា រូបចម្លាក់ចំនួនពីរធ្វើពីថ្មភក់ នៃរចនាបទ«កោះកែរ» នឹងត្រូវបញ្ជូនសងទៅឲ្យកម្ពុជាវិញ បន្ទាប់ពីបានដាក់តាំងពិព័ណ៌អស់រយះពេល ២០ឆ្នាំកន្លងមក នៅក្នុងផ្នែកមួយនៃសិល្បៈចម្លាក់អាស៊ីរបស់សារមន្ទីរ។

» សូមអានអត្ថបទដែលទាក់នឹងប្រធានបទនេះឡើងវិញ

បទ​«ជេនថលម៉ែន» របស់​ព្សាយ មាន​អ្នក​មើល​ក្នុង​យូធូប ច្រើន​ជាង​គេ​ក្នុង​១​ថ្ងៃ

បទ​«ជេនថលម៉ែន» របស់​ព្សាយ មាន​អ្នក​មើល​ក្នុង​យូធូប ច្រើន​ជាង​គេ​ក្នុង​១​ថ្ងៃ

សំនួរបានចោទថា៖ តើបទ «ជេនថលម៉ែន (Gentleman)» អាចយកឈ្នះបទ «ហ្គាំងណាំស្តាយ (Gangnam Style)» ដោយ​ផ្អែកទៅលើចំនួនអ្នកចូលទស្សនា ក្នុងគេហទំព័រយូធូប (YouTube) បានដែរឬទេ?


ព្សាយ នៅក្នុងការប្រគុំតន្ត្រីដ៏ធំ នៅថ្ងៃទី១៤ខែមេសា កណ្ដាលទីក្រុងសេអ៊ូល។

ជាមួយនឹងបទរាំលោត និងគួរឲ្យអស់សំណើច ដោយមានក្បាច់រាំថ្មី និងបទភ្លេងថ្មីមួយទៀតនោះ តារាចម្រៀង​ឆ្នើមរបស់​កូរ៉េខាងត្បូង ព្សាយ (Psy) កំពុងតែបំបែកកំណត់ត្រាថ្មីម្តងទៀត នៅលើបណ្តាញអ៊ីនធឺណែត ជាមួយនឹងបទថ្មីមួយ​របស់​គាត់ ដែលមានចំណងជើងថា «ជេនថលម៉ែន»។

យូធូប បានប្រកាសកាសកន្លេងមកថ្មីៗនេះថា បទ«ជេនថលម៉ែន» មានចំនួនអ្នកចូលទស្សនា ច្រើនបំផុតក្នុង១ថ្ងៃ ដែល​មិនធ្លាប់មាន និងមានចំនួនច្រើនជាងបទ «ហ្គាំងណាំស្តាយ» ទៅទៀត។ ក្នុងរយះពេល១សប្តាហ៏ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...