Posts in ‘វប្បធម៌ សិល្បៈ ប្រពៃណី’ Category

នេះ ជា​អាគារ​កប់​ពពក​ខ្ពស់​ជាង​គេ​បង្អស់ នៅ​អ៊ឺរ៉ុប

នេះ ជា​អាគារ​កប់​ពពក​ខ្ពស់​ជាង​គេ​បង្អស់ នៅ​អ៊ឺរ៉ុប

រហូតមកដល់ពេលនេះ អាគារដែលខ្ពស់ជាងគេ នៅអ៊ឺរ៉ុប គឺអាគារ «Federation Tower» ក្នុងរដ្ឋធានីម៉ូស្គូ (ប្រទេសរ៉ូស្ស៊ី) ដែលមានកំពស់ ៣៧៣ម៉ែត្រ។ ប៉ុន្តែអាគារ «Federation Tower» ទើបនឹងបាត់បង់តំណែង ជាអាគារខ្ពស់ជាងគេ នៅអ៊ឺរ៉ុប បន្ទាប់ពីអាគារមួយទៀត បានបញ្ចប់ការសាងសង់​របស់ខ្លួន នៅក្នុងប្រទេសរ៉ូស្ស៊ីដដែល តែសង់ក្នុងសង្កាត់ជំនួញមួយ នៃក្រុង ស៊ាំងភីធើស្បួរ (Saint-Pétersbourg - ភាគខាងលិច)។

អាគារនោះមានឈ្មោះ «Lakhta Center» កំពស់សរុប ៤៦២ម៉ែត្រ ខ្ពស់ជាងគេនៅអ៊ឺរ៉ុប និងជាប់លេខទី១៣ ក្នុងចំណោមអាគារខ្ពស់ជាងគេ នៅលើពិភពលោក។ «Lakhta Center» ជាស្នាដៃរបស់ស្ថាបត្យកររ៉ូស្ស៊ី លោក «Philip Nikandrov» ហើយបានប្រើរយៈពេល សាងសង់រហូតដល់ទៅ ៦ឆ្នាំ។

» រូបភាពក្នុងគម្រោង៖

ចម្រៀង​ផ្លូវការ​នៃ​បាល់ទាត់​ពិភពលោក ២០១៨ នៅ​រ៉ូស្ស៊ី

ចម្រៀង​ផ្លូវការ​នៃ​បាល់ទាត់​ពិភពលោក ២០១៨ នៅ​រ៉ូស្ស៊ី

ព្រឹត្តិការណ៍បាល់ទាត់ពិភពលោក ឆ្នាំ២០១៨ នៅក្នុងប្រទេសរ៉ូស្ស៊ី នឹងចាប់ផ្ដើមបើកប្រកួត នៅថ្ងៃទី១៤ ខែមិថុនា ឆាប់ៗខាងមុខនេះហើយ ខណៈក្រុមបាល់ទាត់ជម្រើសជាតិ ដែលទទួលបានសំបុត្រ ឡើងទៅទាត់នៅលើទឹកដី នៃប្រទេសមួយ ដែលមានផ្ទៃក្រឡាធំជាងគេក្នុងលោក ក៏កំពុងដុសខាត់​សំលៀងបច្ចេកទេស ទៅតាមក្រុមរៀងៗខ្លួនដែរ។

ចុះចម្រៀងផ្លូវការ របស់ព្រឹត្តិការណ៍ដ៏ធំមួយនេះ មានទិដ្ឋភាពបែបម៉េចទៅ? បន្ទាប់ពីត្រូវបានបង្ហើបចេញ ជាច្រើនទម្រង់ ទៅតាមពាក្យចចាមអារាមជាច្រើននោះ ចម្រៀងនេះ ទើបតែត្រូវបានទម្លាយ ចេញឲ្យដឹង កាលពីចុងខែឧសភា មុននេះប៉ុណ្ណោះ។ ចំណងជើងចម្រៀង ត្រូវបានសរសេរ​ជាភាសាអង់គ្លេសថា «Live it up» មានន័យជាខេមរភាសា «ចូររីករាយ ឲ្យបានខ្លាំងឡើង»។

ចម្រៀងនេះ ត្រូវបានតម្លើងទំនុកបទភ្លេង និងបកស្រាយដោយ តារាភាពយន្ដ និងជាសមិទ្ធិករភាពយន្ដ នៅហូលីវូដ លោក «Will Smith» - អ្នកឆ្នៃចាក់ភ្លេង លោក «DJ Nicky Jam» [...]

របាំ​និង​ចម្រៀង​ខ្មែរ​ក្នុង​ទស្សនីយភាព​មួយ នៅ​រដ្ឋធានី​ប៉ារីស​ល្ងាច​នេះ

របាំ​និង​ចម្រៀង​ខ្មែរ​ក្នុង​ទស្សនីយភាព​មួយ នៅ​រដ្ឋធានី​ប៉ារីស​ល្ងាច​នេះ

ពីចំណោមផ្ទាំងទស្សនីយភាពចម្រុះទាំងនោះ នឹងមានរបាំមួយចំនួន ដែលសំដែងដោយសមាគមខ្មែរមួយ និងចម្រៀងមួយបទ ដែលបកស្រាយដោយអ្នកនាង ម៉េង កែវពេជ្ជតា កំពូលតារាចម្រៀង ពីប្រទេសកម្ពុជា។ កម្មវិធីនេះ នឹងមានការសំដែង របាំមួយចំនួនទៀត របស់សមាគមឥណ្ឌា និងបង់ក្លាដេស ដោយមានការតាំងពិពណ៌សិល្បៈនោះផង។

កម្មវិធីនឹងចាប់ផ្ដើម នៅម៉ោង១៨ (បើកទ្វាសម្រាប់ទស្សនិកជន នៅម៉ោង ១៧ និង៤៥នាទី) ថ្ងៃសៅរ៍ទី២១ ខែមេសា ឆ្នាំ២០១៨ ក្នុងសាលារដ្ឋធានីប៉ារីស (Hôtel de Ville de Paris)។

ម្ចាស់គម្រោង ក្រុមប្រឹក្សាជាន់ខ្ពស់ នៃជនជាតិអាស៊ី ក្នុងប្រទេសបារាំង (Haut Conseil des Asiatiques de France - HCAF) បានអះអាងថា ដើម្បីចូលរួមអបអរសាទរ បុណ្យចូលឆ្នាំថ្មី ប្រពៃណីរបស់បណ្ដាប្រទេសមួយចំនួន នៅអាស៊ីខាងត្បូង ក្រុមប្រឹក្សាធ្លាប់បានរៀបចំ ការបង្ហាញទស្សនីយភាពរបៀបនេះ ក្នុងឆ្នាំ២០១៦ម្ដងហើយ ហើយពេលនោះ ខ្លួនទទួលបានលទ្ធផលជោគជ័យ យ៉ាងត្រចេះត្រចង់។ [...]

រដ្ឋមន្ត្រី​ព័ត៌មាន​ត្អូញ​មិន​បាន​ដើរ​លេង​ចូល​ឆ្នាំថ្មី

រដ្ឋមន្ត្រី​ព័ត៌មាន​ត្អូញ​មិន​បាន​ដើរ​លេង​ចូល​ឆ្នាំថ្មី

បើស្ដាប់មួយភ្លែត ជារឿង​គួរឲ្យ​កំសត់​ណាស់! បើនិយាយម្យ៉ាងទៀត វាជា «ភារកិច្ច» នៅក្នុងប្រព័ន្ធផ្សព្វផ្សាយ។ ហើយសឹងតែ នៅគ្រប់ប្រព័ន្ធផ្សព្វ​ផ្សាយ​ទូទៅ នៅលើពិភពលោក មិនត្រូវបានបិទទ្វា នៅថ្ងៃបុណ្យឈប់សម្រាកទេ។ តែសម្រាប់លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានធ្វើការត្អូញ​ត្អែរ ដោយធ្វើការភ្ជាប់ «ភារកិច្ច» របស់ផងខ្លួន ទៅនឹង«​ការលះបង់» ដែលមិនបានទៅដើរកំសាន្ដបុណ្យចូលឆ្នាំ ដូចគេឯង។

បុរសខ្លាំងផ្នែកឃោសនាការ របស់រដ្ឋាភិបាលកម្ពុជារូបនេះ បានសរសេរនៅលើគណនីហ្វេសប៊ុក របស់លោក កាលពីប៉ុន្មានម៉ោងមុនថា៖ «ជាង​ ២០​ ឆ្នាំ​ហើយ​ ដែល​មិន​ដែល​បាន​ ទៅ​កំសាន្ត​ចូលឆ្នាំ​នឹង​គេ​ ព្រោះ​ត្រូវ​ចាំ​មើល​ការ​ផ្សាយ​ពេល​បុណ្យ​។ ល្ងាច​ថ្ងៃ​ទី​ ១៣​ មេសា​នេះ​ មក​សាក​សួរ​បង​ប្អូន​ ដែល​នៅ​ប្រចាំ​ការ​ស្ថានីយ​ទូរទស្សន៍​ ទទក​។»។

លោករដ្ឋមន្ត្រី​បានសរសេរ​ពាក្យត្អូញត្អែរ ដោយភ្ជាប់មកជាមួយ [...]

មហា​សង្ក្រាន​ឆ្នាំច ពុទ្ធសករាជ​២៥៦២ គ្រឹស្ដិ៍សករាជ២០១៨

មហា​សង្ក្រាន​ឆ្នាំច ពុទ្ធសករាជ​២៥៦២ គ្រឹស្ដិ៍សករាជ២០១៨

ក្បួនមហាសង្ក្រាន្ ដែលរៀបរៀងដោយ លោក អ៊ឺម បុរិន្ទ នាយកនៃគណកម្មការស្រាវជ្រាវវិជ្ជាហោរាស្ត្រ និងប្រពៃណីទំនៀមទម្លាប់ខ្មែរ បានសរសេរ​បញ្ជាក់ថា៖ «មហាសង្ក្រាន្តឆ្នាំ ច សំរឹទ្ធិស័ក ព.ស ២៥៦២ នឹងចូលមកដល់ នៅវេលាម៉ោង ៩៖១២នាទីព្រឹក ថ្ងៃសៅរ៍១៤រោច ខែចែត្រ ត្រូវនឹងទី ១៤ ខែមេសា ឆ្នាំ ២០១៨»។

ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ សូមដកស្រង់ក្បួនតម្រាមួយចំនួន ដែលមានសរសេរនៅក្នុងសៀវភៅនោះ មកជម្រាបជូនលោកអ្នក ដូចខាងក្រោម៖

ទេពធីតា ដែលនឹងយាងចុះមកបន្តវេន រក្សាមនុស្សលោកឆ្នាំនេះ គឺ «ព្រះនាងមហោធរៈទេវី» បុត្រីទី៧ នៃកបិលមហាព្រហ្ម ទ្រង់អម្ពរពណ៌ខៀវ មានផ្កាត្រកៀត សៀតនៅព្រះកាណ៌ សោយសាច់ទ្រាយ (ជាសត្វព្រៃពពួកឈ្លូស តែតូចជាងឈ្លូស) ជាភក្សាហារ ព្រះហស្តស្តាំកាន់កងចក្រ ព្រះហស្តឆ្វេងកាន់ត្រីសូល៍ គង់លើមយូរ៉ា ឬស្ដេចក្ងោក ជាពាហនៈ។

–ថ្ងៃចូលឆ្នាំ ថ្ងៃទី១ គឺ «ថ្ងៃវារៈមហាសង្ក្រាន្ត» [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...