Posts in ‘បច្ចុប្បន្នភាពក្នុងលោក’ Category

ហ៊ុន សែន លើក​ថ្ងៃ​បោះ​ឆ្នោត​ព្រឹទ្ធសភា​អាណត្តិ​ថ្មី ជាង​១ខែ

ហ៊ុន សែន លើក​ថ្ងៃ​បោះ​ឆ្នោត​ព្រឹទ្ធសភា​អាណត្តិ​ថ្មី ជាង​១ខែ

ការបោះឆ្នោតជ្រើសតាំងព្រឹទ្ធសភា អាណត្តិទីបួន ដែលលោកនាយករដ្ឋមន្ត្រី បានកំណត់ថ្ងៃខែ កាលពីពាក់កណ្ដាលខែមិថុនាកន្លងទៅ នឹងត្រូវ​លើកពេល ជាងមួយខែ គឺពីថ្ងៃអាទិត្យ ទី១៤ ខែមករា ឆ្នាំ២០១៨ ទៅដល់ថ្ងៃអាទិត្យ ទី២៥ ខែកុម្ភៈ ឆ្នាំ២០១៨។ នេះ បើតាមការការផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានផ្លូវការ របស់រដ្ឋាភិបាល ឈ្មោះ «AKP» ហើយត្រូវបានយកមកផ្សាយបន្ត ដោយរដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ នៅលើគណនីហ្វេសប៊ុករបស់លោក។

មកដល់ម៉ោងនេះ គេមិនឃើញរដ្ឋាភិបាលកម្ពុជា ចេញផ្សាយជាលាយលក្ខណ៍អក្សរ ពីការលើកថ្ងៃបោះឆ្នោតនេះទេ។

 

ច្បាប់ស្ដីពីការបោះឆ្នោត ជ្រើសតាំងសមាជិកព្រឹទ្ធសភា [...]

យន្ដហោះ​មួយ​គ្រឿង​ធ្លាក់​បោក​ខ្លួន​លើ​ផ្លូវ​ថ្នល់ នៅ​រដ្ឋ​ផ្លរីដា

យន្ដហោះ​មួយ​គ្រឿង​ធ្លាក់​បោក​ខ្លួន​លើ​ផ្លូវ​ថ្នល់ នៅ​រដ្ឋ​ផ្លរីដា

យន្ដហោះទេសចរណ៍ ធុនតូចពិសេស មួយគ្រឿង បានធ្លាក់បោកខ្លួន បន្ទាប់ពីបានបង្ខំចិត្តចុះចតជាបន្ទាន់ នៅលើផ្លូវថ្នល់មួយ ដែលមានរថយន្ដបើកត្រៀបត្រា បង្កភាពតក់ស្លុតមិនតិច ទៅដល់មនុស្សទាំងឡាយ ដែលបានឃើញទិដ្ឋភាព នៅផ្ទាល់ភ្នែក។ ឈុតឆាក់ដ៏ព្រឺព្រួច បានកើតឡើងតាំងពីថ្ងៃពុធកន្លងទៅ នៅក្នុងក្រុង ស៊ាំង ភីធើស្ប័រ (St. Petersburg) នៃរដ្ឋផ្លរីដា សហរដ្ឋអាមេរិក។

រូបភាពដែលត្រូវបានថតជាប់ ដោយកាម៉េរ៉ាសុវត្ថិភាព និងដែលត្រូវបានទូរទស្សន៍ «Fox News» យកមកផ្សាយនោះ បានបង្ហាញឲ្យឃើញ ពីតួយន្ដហោះ ដែលបានទម្លាក់ខ្លួន នៅពីលើផ្លូវថ្នល់ ហើយបានបុករថយន្ដជាច្រើន ដែលកំពុងបើកបរនៅទីនោះ។ ទូរទស្សន៍ដដែលបានអះអាងថា ការធ្លាក់យន្ដហោះនេះ មិនបានធ្វើឲ្យ មានមនុស្សរបួសធ្ងន់ធ្ងរ ឬមនុស្សស្លាប់នោះទេ។

នគរបាលតំបន់បានអះអាងថា មនុស្ស៥នាក់ [...]

ស៊ីនហ្សូ អាប៊េ ក្លាយ​ជា​នាយក​រដ្ឋមន្ត្រី​កាន់​តំណែង​នៅ​ជប៉ុន​យូរ​ជាង​គេ

ស៊ីនហ្សូ អាប៊េ ក្លាយ​ជា​នាយក​រដ្ឋមន្ត្រី​កាន់​តំណែង​នៅ​ជប៉ុន​យូរ​ជាង​គេ

សម្រាប់ប្រទេសជប៉ុន លោក ហ្សីនហ្សូ អាប៊េ (Shinzo Abe) កំពុងទទួលបានឯកត្តកម្មថ្មី ថាជានាយករដ្ឋមន្ត្រីកាន់តំណែង បានយូរជាងគេ រាប់ចាប់តាំងពីប្រទេសមហាអំណាច សេដ្ឋកិច្ចទីបី ក្នុងលោកមួយនេះ ប្ដូររដ្ឋធម្មនុញ្ញ នៅក្រោយសង្គ្រាមលោកនោះមក។ លោក អាប៊េ ទើបនឹងទទួលបានជ័យជំនះជាថ្មីទៀត ក្នុងការបោះឆ្នោតមុនអាណត្តិ កាលពីថ្ងៃអាទិត្យកន្លងមក ដើម្បីអាចឲ្យលោក បន្តតំណែងសម្រាប់អាណត្តិថ្មី រហូតដល់ឆ្នាំ២០២១។

បើនិយាយពីសម្ព័ន្ធភាពនយោបាយ រវាងគណបក្សប្រជាធិតេយ្យសេរី (PLD - និន្នាការស្ដាំនិយម) របស់លោក ហ្សិនហ្សូ អាប៊េ និងគណបក្សកូម៉ីតូ (Komeito - និន្នាការស្ដាំនិយមកណ្ដាល) ជំហរនយោបាយរបស់នាយករដ្ឋមន្ត្រី ទំនងជាកាន់តែពង្រឹងខ្លាំងឡើងថែមទៀត ដោយសារគណបក្សទាំងពីរ ទទួលបានអាសនៈ នៅក្នុងរដ្ឋសភា រហូតដល់ទៅ៣១០កៅអី ពីក្នុងចំណោមអាសនៈទាំងអស់ ៤៦៥កៅអី។

ចំនួនអាសនៈច្រើនជាង ២ភាគ៣ ទាំងនេះ នឹងអាចអនុញ្ញតឲ្យលោក អាប៊េ [...]

ហ៊ុន សែន៖ សន្តិភាព​បាន​មក​ពី​កិច្ច​ព្រម​ព្រៀង​ក្រុង​ប៉ារីស ឆ្នាំ១៩៩១

ហ៊ុន សែន៖ សន្តិភាព​បាន​មក​ពី​កិច្ច​ព្រម​ព្រៀង​ក្រុង​ប៉ារីស ឆ្នាំ១៩៩១

ក្រោយពីលើកឡើងកាលពីសប្ដាហ៍មុន ដែលថា កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ឆ្នាំ១៩៩១ បានស្លាប់ទៅហើយ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានរំលឹកជាថ្មីនៅថ្ងៃនេះ ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៧ ដែលជាថ្ងៃខួបលើកទី២៦ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះ កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ ដើម្បីបញ្ចប់ជម្លោះរវាងភាគីខ្មែរ និងនាំមកឲ្យប្រទេសកម្ពុជាវិញ នូវលិទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស។

ដោយភ្ជាប់មកជាមួយវីដេអូមួយផង លោក ហ៊ុន សែន បានសរសេរដូច្នេះ នៅមុននេះបន្តិច នៅលើទំព័រ​ហ្វេសប៊ុក​របស់​លោក។ លោកសរសេរថា៖ «ថ្ងៃនេះ គឺជាខួបលើកទី ២៦ នៃកិច្ចព្រមព្រៀង​ទីក្រុងប៉ារីស (២៣ តុលា ១៩៩១-២៣ តុលា ២០១៧) ដែលបាននាំមកនូវសន្តិភាព សម្រាប់កម្ពុជា។ ពិតប្រាកដណាស់ គឺកម្ពុជា​ចងចាំ និងដឹងគុណ​យ៉ាង​ជ្រាលជ្រៅ ចំពោះ ព្រះបិតាឯករាជ្យជាតិខ្មែរ ព្រះបាទសម្តេចព្រះ នរោត្ដម សីហនុ ព្រះបរមរតនកោដ្ឋ ដែលព្រះអង្គបានតស៊ូលះបង់ និងបូជាគ្រប់យ៉ាង [...]

ហ្វ៊ុនស៊ីនប៉ិច នៅ​តែ​ប្ដឹង​អតីត​មន្ត្រី​ខ្លួន ទោះ​មាន​ការ​សុំ​ទោស

ហ្វ៊ុនស៊ីនប៉ិច នៅ​តែ​ប្ដឹង​អតីត​មន្ត្រី​ខ្លួន ទោះ​មាន​ការ​សុំ​ទោស

អនុប្រធាន និងជាអ្នកនាំពាក្យគណបក្សហ្វ៊ុនស៊ីនប៉ិច លោក ញ៉េប ប៊ុនជិន បានអះអាងថា គណបក្សនៅតែរក្សាជំហរ ក្នុងការប្ដឹងលោក លឺ ឡាយស្រេង ឡើងទៅតុលាការដដែល បើទោះជាអតីតមន្ត្រីជាន់ខ្ពស់របស់គណបក្សរូបនេះ បានចេញវីដេអូផ្សាយផ្ទាល់ ដើម្បីធ្វើការសុំទោសនោះក៏ដោយ។ លោក ញ៉េប ប៊ុនជិន បានថ្លែងឡើងថា លោក​កំពុង​ពិគ្រោះ​យោបល់ ​ជាមួយ​មេធាវី ហើយក៏កំពុងរៀបចំ​បណ្ដឹង ដាក់​ទៅ​តុលាការដែរ។

នៅពេលដែលសួរអំពីការសុំអភ័យទោស ពីសំណាក់លោក លឺ ឡាយស្រេង នោះ មន្ត្រីអ្នកនាំពាក្យគណបក្ស បានឆ្លើយតបថា ពេលនេះ​អ្វីៗ ​វា​បាន​ហួសពេល​អស់​ទៅ​ហើយ ហើយ​កិច្ចការ​បន្ទាប់​នេះ គឺ​ទុក​ភារកិច្ច​ឲ្យ​តុលាការ​ ជា​អ្នកចាត់ការ​បន្ត។

កាលពីរសៀលម្សិលម៉ិញ លោក លឺ ឡាយស្រេង បានធ្វើវីដេអូសុំទោសមួយ ដោយបាន​ទទួល​ស្គាល់សម្លេង និយាយតាមទូរស័ព្ទ ជាមួយអ្នកស្រី គី លំអង អតីតមន្ត្រីគណបក្សហ្វ៊ុនស៊ីនប៉ិចដូចគ្នា ដែលត្រូវបានលួចថត យកមកបង្ហោះ នៅលើទំព័រហ្វេសប៊ុក [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...