បន្ទាប់ពីប្រតិកម្មខ្លាំងក្លា ក្រសួងព័ត៌មានផ្លាស់ប្ដូរជំហរ ឲ្យផ្សាយបន្តពីវិទ្យុបរទេសវិញ
ការប្រកាសអនុញ្ញាតឲ្យវិទ្យុ FM ក្នុងស្រុក អាចផ្សាយបន្តពីវិទ្យុបរទេសវិញនេះ ត្រូវបានគេមើលឃើញថា ជាការផ្លាស់ប្ដូរជំហរ ១៨០អង្សា ទៅលើសេចក្ដីណែនាំ របស់ក្រសួងព័ត៌មានខ្លួនឯង ដែលទើបតែចេញផ្សាយមុននេះតែមួយថ្ងៃប៉ុណ្ណោះ ហាមឃាត់មិនឲ្យវិទ្យុអេសអឹម (FM) ក្នុងស្រុក ផ្តល់ម៉ោងផ្យាយ ដល់វិទ្យុបរទេស ក្នុងរយៈពេលបោះឆ្នោត។
រដ្ឋមន្រ្តីក្រសួងព័ត៌មាន លោកខៀវ កាញ្ញារីទ្ធ។ (រូបថត John Vink/Magnum Photos)
ក្រសួងព័ត៌មាននៃប្រទេសកម្ពុជា បានចេញសេចក្តីសម្រេចមួយ នៅវេលាយប់ម៉ោងជិត១០ ថ្ងៃទី២៩ខែមិថុនានេះ ថានឹងអនុញ្ញាតឲ្យស្ថានីយវិទ្យុ FM អាចផ្សាយបន្តពីវិទ្យុបរទេសជាខេមរភាសា ជាធម្មតាឡើងវិញចាប់ពីពេលនេះតទៅ។ ការត្រឡប់ក្រោយរបស់ក្រសួងនេះ [...]