បាតុកម្មទាមទារកម្លាំងផ្សាយថ្ងៃ ៣១មិនា នឹងធ្វើ ទោះគ្មានការអនុញ្ញាត
លោក ម៉ម សូណង់ដូ ប្រធានវិទ្យសំបុកឃ្មុំ បានអះអាងអោយដឹងថា បើទោះបាតុកម្មនៅថ្ងៃទី៣១ មិនាខាងមុខ លោកមិនដឹកនាំ ក៏នៅមានប្រពលរដ្ឋជាច្រើនទៀត ដែលគេនឹងធ្វើ។ ការប្រមូលគ្នាធ្វើបាតុកម្មរបស់ពលរដ្ឋ ដែលទំនងជាមិនអាចអាក់ខានបានឡើយ បើទោះជាអាជ្ញាធរមិនអនុញ្ញាតឲ្យធ្វើក៏ដោយ។

លោក ម៉ម សូណង់ដូ ក្នុងសន្និសិទសាព័ត៌មាន នៅទីស្នាក់ការរបស់វិទ្យិសំបុកឃុំ កាលពីថ្ងៃទី២៤ ខែមិនា ឆ្នាំ២០១៤។ (រូបថត MONOROOM.info/ S.Tith)
សិទ្ធិ - បាតុកម្ម ថ្ងៃទី៣១ ខែមិនា ឆ្នាំ២០១៤ ទាមទារក្នុងការស្នើសុំតម្លើងកំលាំងផ្សាយនៅតាមបណ្តាខេត្ត និងសុំប្រេកង់បង្កើតទូរទស្សន៍ របស់ប្រធានវិទ្យុសំបុកឃ្មុំ លោក ម៉ម សូណង់ដូ នឹងនៅតែបន្តតាមការគ្រោងទុក [...]



