ក្រសួងការងារ និង ILO ធ្វើសិក្ខាសាលា ពីបញ្ហាប្រាក់ឈ្នួលអប្បបរមា
រយៈពេល១ថ្ងៃកន្លះចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៥ខែមេសា ឆ្នាំ២០១៤ ក្រោមកិច្ចសហប្រតិបត្តិការរវាងក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ និងអង្គការពលកម្មអន្តរជាតិ ដែលហៅកាត់តាមភាសាអង់គ្លេសថា ILO នឹងរៀបចំសិក្ខាសាលាថ្នាក់ជាតិមួយ ស្តីពីការពង្រឹងដំណើរការកំណត់ ប្រាក់ឈ្នួលអប្បបររបស់កម្មករកាត់ដេរនៅកម្ពុជា។

រូបភាពរបស់អង្គការអាយឡូ នៅកម្ពុជា។
ប្រាក់ខែកម្មករ - លោកហេង សួរ អ្នកនាំពាក្យក្រសួងការងារ បានបញ្ជាក់ប្រាប់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ នៅថ្ងៃទី២៣ ខែមេសានេះថា នៅថ្ងៃស្អែកនឹងមានរៀបចំសិក្ខាសាលាមួយ ដែលមានការចូលរួមពី ភាគីទាំងបីរួមមាននិយោជក និយោជិក [...]


