ក្រុមសហជីពប្តូរយុទ្ធសាស្រ្តថ្មី ក្នុងការទាមទារប្រាក់ឈ្នួល

បញ្ហាប្រាក់ឈ្នួលរបស់កម្មករ ក្នុងវិស័យឧស្សហកម្មកាត់ដេរ នៅតែ ជាប្រធានបទដ៏សំខាន់មួយ ក្នុងការទាមទារតវ៉ា។ លោក អាត់ ធន់ ប្រធានសហជីព ប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា ថ្លែងក្នុងសន្និសិទកាសែតមួយ នារសៀលថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៤នេះ បានឱ្យដឹងថា ក្រុមសហជីពមានការបារម្ភមែនទែន ដោយសារតែនិយោជក មិនបានបង្ហជំហរច្បាស់លាស់ ក្នុងការផ្តល់ប្រាក់ដល់កម្មករឱ្យទទួលបាននូវជីវភាពសមរម្យ។
លោកបញ្ជាក់ថា ក្នុងរយៈពេលចុងក្រោយនេះក្រុមសហជីពបានប្តូរយុទ្ធថ្មីវិញ ដោយឈប់ធ្វើការចរចាជាមួយនិយោជក ឬរដ្ឋាភិបាល ហើយដាក់យុទ្ធសាស្រ្តថ្មីនេះទៅកាន់អ្នកបញ្ជាទិញ ព្រោះតែអ្នកអ្នកបញ្ជាទិញមានក្រមសីលធម៌របស់គេ។
លោកបន្តថា៖ [...]