Posts in ‘បច្ចុប្បន្នភាពក្នុងលោក’ Category

សម រង្ស៊ី អបអរ​គណបក្ស​ថ្មីមួយ ដែល​គាំទ្រ​ចលនា​សង្គ្រោះ​ជាតិ

សម រង្ស៊ី អបអរ​គណបក្ស​ថ្មីមួយ ដែល​គាំទ្រ​ចលនា​សង្គ្រោះ​ជាតិ

«ខ្ញុំសូមស្វាគមន៍​ការគាំទ្រណាក៏ដោយ» នេះ ជាការថ្លែងឡើង របស់លោក សម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិ និងជាប្រធានចលនាសង្គ្រោះជាតិ ចំពោះការគាំទ្ររបស់គណបក្សថ្មីមួយ ឈ្មោះ គណបក្សខ្មែរតែមួយ ចំពោះចលនាដែលលោកកំពុងដឹកនាំ។ គណបក្សថ្មីនោះ មានឈ្មោះ គណបក្សខ្មែរតែមួយ ដឹកនាំដោយលោក កែម រិទ្ធិសិត ជាប្រធាន និងលោក គុជ លី ជាអនុប្រធាន

លោក សម រង្ស៊ី បានសរសេរ នៅលើទំព័រទ្វីសធើរ​របស់លោក ជាភាសាអង់គ្លេស ដោយមានអត្ថន័យ ជាខេមរភាសាថា៖ «ខ្ញុំសូមស្វាគមន៍ ការគាំទ្រណាក៏ដោយ ចំពោះគណបក្សសង្គ្រោះជាតិ និងចលនាសង្គ្រោះជាតិ នៅក្នុងបុព្វហេតុនៃការតស៊ូ មិនឈប់ឈររបស់យើង ដើម្បីការផ្លាស់ប្ដូរមួយ តាមបែបប្រជាធិបតេយ្យ តាមរយៈការបោះឆ្នោត ដែលពិតប្រាកដ និងទទួលស្គាល់ដោយអន្តរជាតិ ព្រមទាំងមានការចូលរួម ពីគណបក្សសង្គ្រោះជាតិ»។

គណបក្សខ្មែរតែមួយ តាមរយៈលិខិតមួយ ចុះហត្ថលេខាដោយលោក គុជ លី [...]

ភរិយា កែម ឡី បញ្ជាក់​ជា​ថ្មី ថា​គ្មាន​ជំនឿ​លើ​តុលាការ​ខ្មែរ

ភរិយា កែម ឡី បញ្ជាក់​ជា​ថ្មី ថា​គ្មាន​ជំនឿ​លើ​តុលាការ​ខ្មែរ

បើសូម្បីតែគិត «ថាចង់ប្ដឹង» ក៏អ្នកស្រី ប៊ូ រចនា ភរិយាសពលោក កែម ឡី មិនដែលគិតដែរ។ ប្រតិកម្មរបស់ភរិយាមេម៉ាយ របស់លោក កែម ឡី ធ្វើឡើងជាថ្មីទៀត នៅចំពោះសំណុំរឿងឃាតកម្ម យ៉ាងសាហាវព្រៃផ្សៃ ទៅលើស្វាមីអ្នកស្រី កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦ កណ្ដាលរាជធានីភ្នំពេញ។ ក្នុងការបាញ់សម្លាប់ ដ៏កក្រើកខាងលើ មនុស្សតែម្នាក់គត់ ដែលអះអាងថា ខ្លួនឈ្មោះ ជួប សម្លាប់ ត្រូវបានចាប់ខ្លួនភ្លាមៗ និងត្រូវបានសាលាដំបូង ផ្ដន្ទាទោសដាក់ពន្ធនាគារ អស់មួយជីវិត។

ប៉ុន្តែសម្រាប់តុលាការកម្ពុជា បានចាត់ទុកអ្នកស្រី ប៊ូ រចនា ថាជាដើមបណ្ដឹង រដ្ឋប្បវេណី រួចជាស្រេចហើយ រាប់តាំងពីសាលាដំបូង រហូតដល់សាលាឧទ្ធរណ៍។ នៅក្នុងដីកាកោះមួយ របស់លោក ហ៊ឹង ប៊ុនជាង ព្រះរាជអាជ្ញានៃមហាអយ្យការ អមសាលាឧទ្ធរណ៍ បានកោះហៅភរិយាលោក កែម ឡី រូបនេះ ឲ្យចូលរួមសវនាការជំនុំជម្រះ លើករណីបណ្ដឹងឧទ្ធរណ៍ របស់ឈ្មោះ ជួប សម្លាប់ នៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០១៨ វេលាម៉ោង២រសៀល [...]

សម រង្ស៊ី ប្រដូច ហ៊ុន សែន ទៅនឹង គីម ជុងអ៊ុន

សម រង្ស៊ី ប្រដូច ហ៊ុន សែន ទៅនឹង គីម ជុងអ៊ុន

សម្រាប់លោក សម រង្ស៊ី ដែលជាមេដឹកនាំប្រឆាំង ដ៏សំខាន់របស់ប្រទេសកម្ពុជា បានមើលឃើញថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោកអគ្គមគុទេសន៍ គីម ជុងអ៊ុន មិនមានអ្វីខុសគ្នាទេ បើនិយាយពីការដឹកនាំ របស់លោកទាំងពីរ។

ប្រើវោហាស័ព្ទ នៅលើបណ្ដាញសង្គម ដោយអមនឹងរូបថត របស់មេដឹកនាំទាំងពីរផង លោក សម រង្ស៊ី បានសរសេរថា៖ «ជនផ្តាច់ការ ដែលរំពឹងលើអំណាច តពូជ ទាំងពីរនាក់នេះ មានចរិកដូចគ្នា ហើយក៏ប្រើភាសាដូចគ្នាដែរ»។

អតីតប្រធានគណបក្សសង្គ្រោះជាតិ និងជាប្រធានចលនាសង្គ្រោះជាតិ បានពន្យល់បន្តថា៖ «គេអះអាងថា គេហ៊ានធ្វើអ្វីៗទាំងអស់ ដើម្បីសន្តិភាព និងស្ថិរភាព។ តែសម្រាប់ពួកគេ សន្តិភាព គឺជាសន្តិភាពផ្នូរខ្មោច (ស្ងាត់ជ្រាប) ហើយស្ថិរភាព គឺជាស្ថិរភាព នៃជីវិតប្រជាពលរដ្ឋរបស់គេ ដែលរស់ក្នុងឋានៈជាទាសករ (ស្ងាត់ជ្រាបដែរ)។»។

ស្ថានទូតបារាំងប្រារព្ធធ្វើទិវាស្រាវជ្រាវលើកដំបូងនៅកម្ពុជា

ស្ថានទូតបារាំងប្រារព្ធធ្វើទិវាស្រាវជ្រាវលើកដំបូងនៅកម្ពុជា

មានទិសដៅ ក្នុងការជំរុញឱ្យនិស្សិត-សាស្ត្រាចារ្យកម្ពុជា ងាកមកផ្តោតការយកចិត្តទុកដាក់ ទៅលើការស្រាវជា្រវ ដើម្បីអភិវឌ្ឍប្រទេសជាតិ ទិវាស្រាវជ្រាវ បារាំង-កម្ពុជា នឹងបង្កើតឱកាស នៃការជួបជុំគ្នា និងចងក្រងបណ្តាញ រវាងតួអង្គមកពីគ្រប់មជ្ឈដ្ឋាន ដូចជានិស្សិត អ្នកស្រាវជ្រាវ ស្ថាប័ន ក្រុមហ៊ុន... ។ ទិវានេះ នឹងប្រព្រឹត្តទៅក្នុងរយៈពេល ២ថ្ងៃ គឺនៅថ្ងៃទី២៩ ខែមីនានេះ និងថ្ងៃស្អែក ក្នុងវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។

ពិធីបើកទិវានេះជាផ្លូវការ ត្រូវបានធ្វើឡើង ក្នុងព្រឹកថ្ងៃ២៩ ខែមីនានេះ ក្រោមវត្តមានរបស់អ្នកស្រី អេវ៉ា ង្វៀនប៊ិញ (Eva Nguyen Binh) ឯកអគ្គរដ្ឋទូតបារាំង ប្រចាំនៅកម្ពុជា ដោយមានការចូលរួមពីតំណាងអាជ្ញាធរកម្ពុជាជាច្រើនរូប។

សេចក្ដីប្រកាសព័ត៌មានមួយ របស់ស្ថានទូតបារាំងប្រចាំនៅកម្ពុជា បានឲ្យដឹងថា តាមរយ:ព្រឹត្តិការណ៍ខាងលើ សាធារណជនអាចស្វែងយល់ផងដែរ អំពីគម្រោងស្រាវជ្រាវនៅកម្ពុជា [...]

សហភាព​អន្តរសភា​បង្ហាញ​ជំហរ ឲ្យ​ភាគី​ជម្លោះ​ខ្មែរ​ជួប​ជជែក​គ្នា

សហភាព​អន្តរសភា​បង្ហាញ​ជំហរ ឲ្យ​ភាគី​ជម្លោះ​ខ្មែរ​ជួប​ជជែក​គ្នា

គណៈកម្មការទទួលបន្ទុក សិទ្ធិមនុស្ស នៃសហភាពអន្តរសភា ដែលហៅជាភាសាអង់គ្លេស «Inter-Parliamentary Union - IPU» បានចេញសេចក្ដីសម្រេចមួយ មាន៩ចំណុច កាលពីម្សិលម៉ិញ ជំរុញឲ្យអាជ្ញាធររដ្ឋាភិបាលកម្ពុជា ស្ដារនីតិសម្បទារ ទៅឲ្យគណបក្សប្រឆាំង និងមន្ត្រីទាំង១១៨នាក់ ឡើងវិញ ដើម្បីឲ្យគណបក្សនេះ អាចចូលរួមការបោះឆ្នោតជាតិខាងមុខ សមស្របតាមឆន្ទះម្ចាស់ឆ្នោត និងលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស។

ជាពិសេស សេចក្ដីសម្រេច​បានបញ្ជាក់ នៅក្នុងចំណុចទី៦ថា ស្ថាប័នអន្តរជាតិ ដែលមានទីស្នាក់ការកណ្ដាល នៅក្រុងហ្សឺណែវ ប្រទេសស្វីស និងមានសមាជិកពីតំណាងរដ្ឋសភាព និងព្រឹទ្ធសភា មកពី១៧៣ប្រទេសមួយនេះ បានត្រៀមខ្លួនរួចជាស្រេច ដើម្បីជួយសម្រួល ដល់ការជួបជជែកគ្នា និងធ្វើជាអាជ្ញាកណ្ដាល [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...