Posts in ‘បច្ចុប្បន្នភាពក្នុងលោក’ Category

អាឡិច សកម្ម​ជន​ការពារ​តំបន់​អារ៉ែង អាច​ត្រូវ​បណ្តេញ​​ពី​កម្ពុជា

អាឡិច សកម្ម​ជន​ការពារ​តំបន់​អារ៉ែង អាច​ត្រូវ​បណ្តេញ​​ពី​កម្ពុជា

នៅ​ប្រហែល​រយៈ​ពេល​តែ​១អាទិត្យ​ទៀត​ប៉ុណ្ណោះ ប្រធាន​អង្គការ​ចលនា​មាតា​ធម្មជាតិ លោក អាឡិកហ្សង់ដ្រូ ហ្គន់ហ្សាឡេស ដេវិតសឹន (Alex Gonzalez Davidson) ជនជាតិ​អេស្ប៉ាញ ដែល​ចេញ​មុខ​ការពារ​បរិស្ថាន​យ៉ាង​សកម្ម នៅ​តំបន់​អារ៉ែង​នឹង​ត្រូវ​ផុត​កំណត់​ទិដ្ឋការ ដែល​អនុញ្ញាត​ឱ្យ​លោក​រស់​នៅ​ប្រទេស​កម្ពុជា​បាន។ ទិដ្ឋាការ​ដែល​ផុត​កំណត់ នៅ​ថ្ងៃ​ទី២០ ខែ​កុម្ភៈ ឆ្នាំ​២០១៥​ខាង​មុខ​នេះ ត្រូវ​បាន​នាយក​ដ្ឋាន​អន្តោរប្រវេសន៍ នៃ​ក្រសួង​មហាផ្ទៃ សម្រេច​មិន​បន្ត​ទិដ្ឋការ ឱ្យ​លោក​ឡើយ។ ដូច្នេះ​បើ​តាម​ច្បាប់ លោក​អាច​ប្រឈម​នឹង​ការ​បណ្តេញ​ចេញ ពី​ប្រទេស​កម្ពុជា បើ​ទោះ​បី​ជា​លោក មិន​ចង់​ទៅ​ប្រទេស​កំណើត​វិញ​ក៏​ដោយ។

លោកអាឡិកហ្សង់ដ្រូ ហ្គន់ហ្សាឡេស ដេវិតសឹនបានរៀបរាប់ ប្រាប់ទស្សនាវដ្តីមនោរម្យ.អាំងហ្វូនៅថ្ងៃទី១៣ កុម្ភៈ ថាជារៀងរាល់កន្លះឆ្នាំម្តង លោកតែងតែយកលិខិតឆ្លងដែន ឱ្យខាងនាយកដ្ឋានអន្តោប្រវេសន៍បន្តទិដ្ឋការ [...]

សង្គម​ស៊ីវិល​ថា​ក្រសួង​យុត្តិធម៌​បំពាន​តុលាការ ព្រោះ​ច្បាប់​ទាំង​បី

សង្គម​ស៊ីវិល​ថា​ក្រសួង​យុត្តិធម៌​បំពាន​តុលាការ ព្រោះ​ច្បាប់​ទាំង​បី

សង្គម​ស៊ីវិល​នៅ​តែ​មើល​ឃើញ​ថា អំណាច​និតិ​ប្រតិបត្តិ នៅ​តែ​មាន​ឥទ្ធិពល​ទៅ​លើ​តុលាការ ដោយ​សារ​ច្បាប់​ទាំង​បី។ នេះ​ជា​ការ​លើក​ឡើង​របស់​ លោក អំ សំអាត មន្ត្រី​​មក​ពី​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ និង​ជា​តំណាង​​ឲ្យ​អង្គការ​​សង្គម​​ស៊ីវិល​មួយ​ចំនួន នៅ​ក្នុង​សន្និសីទ​ការសែត​ជាតិ​មួយ ដែល​ធ្វើការ​ពិភាក្សា​ដេញ​ដោល​អំពី​ច្បាប់​ទាំង​បី ដែល​ទាក់ទង​និង​វិស័យ​យុត្តិធម៌។ ការ​ថ្លែង​របស់​លោក អំ សំអាត ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​ការ​អះអាង​របស់​លោក ជិន ម៉ាលីន ដែល​ជា​អនុរដ្ឋលេខាធិការ និង​ជា​អ្នក​នាំ​ពាក្យ​នៃ​ក្រសួង​យុត្តិធម៌ ដែល​បាន​ថ្លែង​ក្នុង​ឱកាស​នោះ​ដែរ​ថា​ ច្បាប់​ទាំង​បី ដែល​រដ្ឋសភា​កម្ពុជា​ទើប​នឹង​អនុម័ត​កាល​ពី​ប៉ុន្មាន​ខែ​មុន មិន​បាន​ផ្ដល់​អំណាច​ឲ្យ​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ ធ្វើការ​បំពាន​ទៅ​លើ​អំណាច​ឯករាជ្យ របស់​តុលាការ​នោះ​ទេ។

ប្រព័ន្ធយុត្តិធម៌កម្ពុជាក្នុងពេលបច្ចុប្បន្ន [...]

ឃាតកម្ម​លើ​ព្​រះសង្ឃ ម៉ឹង អ៊ំ៖ ចាប់​​អតីត​គ្រូ​សូត្រ​ម្នាក់ បញ្ជូន​ទៅ​តុលាការ

ឃាតកម្ម​លើ​ព្​រះសង្ឃ ម៉ឹង អ៊ំ៖ ចាប់​​អតីត​គ្រូ​សូត្រ​ម្នាក់ បញ្ជូន​ទៅ​តុលាការ

រហូត​មក​ដល់​ពេល​នេះ ជន​សង្ស័យ​ម្នាក់ ត្រូវ​បាន​ចាប់​ខ្លួន ពាក់​ព័ន្ធ​នឹង​ករណី​ឃាតកម្ម​បាញ់​សម្លាប់ ព្រះសង្ឃ ម៉ឹង អ៊ំ ព្រះ​ជន្ម ៧៦​ព្រះ​វស្សា ដែល​ជា​ព្រះ​គ្រូ​សូត្រ​ស្តាំ វត្ត​អង្គ​ស្នៀត ស្ថិត​នៅ​ក្នុង​ភូមិ​ថ្មី ឃុំ​តាំង​ក្រូច ស្រុក​សំរោង​ទង ខេត្ត​កំពង់ស្ពឺ កាល​ពី​ពេល​កន្លង​មក។ នេះ​ជា​ការ​អះអាង​របស់​លោក អ៊ុង សាមិត្ត មន្រ្តី​សម្រប​សម្រួល​អង្គការ​ការពារ​សិទ្ធិ​មនុស្ស លីកាដូ ប្រចាំ​ខេត្ត​កំពង់ស្ពឺ។​

មន្ត្រី​សិទ្ធិ​មនុស្ស​បាន​ថ្លែង​បញ្ជាក់​ប្រាប់​ទស្សនាវដ្តី​មនោរម្យ.អាំងហ្វូ ​ថា ជន​សង្ស័យ​ដែល​ត្រូវ​បាន​បញ្ជូន ទៅ​កាន់​សាលា​ដំបូង​ខេត្ត គឺ​ជា​អតីត​គ្រូ​ឆ្វេង​វត្ត​អង្គ​ស្នៀត ដែល​ធ្លាប់​គង់​នៅ​វត្ត​ជា​មួយ​គ្នា។ ប៉ុន្តែ​ឥលូវ​នេះ គ្រូ​ឆ្វេង​នោះ​ បាន​​សឹក​រួច​ទៅ​ហើយ។

លោក អ៊ុង សាមិត្ត បានដាក់ការសង្ស័យទៀតថា ករណីឃាតកម្មនេះ ប្រហែលបណ្តាលមកពីរឿងលុយកាក់។ ហើយរឿងនេះ បានកើតឡើង [...]

មន្ត្រី​សង្គម​ស៊ីវិល​ស្វាគមន៍​សាលា​​ឧទ្ធរណ៍​តាម​តំបន់ តែ​ត្រូវ​មាន​ឯករាជ្យ​ភាព និង​គុណភាព

មន្ត្រី​សង្គម​ស៊ីវិល​ស្វាគមន៍​សាលា​​ឧទ្ធរណ៍​តាម​តំបន់ តែ​ត្រូវ​មាន​ឯករាជ្យ​ភាព និង​គុណភាព

បន្ទាប់​ពី​បញ្ចប់​ជំនួប រវាង​លោក អង្គ វង្សវឌ្ឍានា រដ្ឋមន្រ្តី​ក្រសួង​យុត្តិធម៌ ជា​មួយ​នឹង​គណៈកម្មការ ទី៦​នៃ​រដ្ឋសភា​កាល​ពី​ព្រឹក​ថ្ងៃ​ទី១២ ខែ​កុម្ភៈ ឆ្នាំ​២០១៥​នេះ អ្នក​នំា​ពាក្យ​ក្រសួង​យុត្តិធម៌​លោក ជិន ម៉ាលីន បាន​ថ្លែង​ប្រាប់​អ្នក​សារព័ត៌មាន​ថា ក្រសួង​យុត្តិធ៌ម​នឹង​បង្កើត ឲ្យ​មាន​សាលា​ឧទ្ធរណ៍ នៅ​តាម​បណ្តា​​ខេត្ត-ក្រុង​ចំនួន​ប្រាំពីរ។ លោក​បន្ត​ថា ជា​ជំហាន​ទី​មួយ ត្រូវ​ធ្វើការ​បង្កើត​សាលា​ឧទ្ធរណ៍​នៅ​ក្នុង​ខេត្ត​ចំនួន​បី ជា​មុន​សិន ដែល​ខេត្ត​ទាំង​នោះ​រួម​មាន ខេត្ត​ត្បូង​ឃ្មុំ ខេត្ត​បាត់ដំបង ខេត្ត​ព្រះសីហនុ និង​បន្ត​បន្ទាប់ រៀបចំ​ឲ្យ​មាន​ក្នុង​ខេត្ត​ចំនួន​បួន​ផ្សេង​ទៀត។

ការលើកឡើងខាងលើ ពាក់ព័ន្ធនិងការបង្កើត ឲ្យមានសាលាឧទ្ធរណ៍តាមខេត្តនោះ ត្រូវបានលោក នី ចរិយា ប្រធានផ្នែកអង្គេតនៃសមាគការពារសិទ្ធិមនុស្ស អាដហុក ទទួលស្វាគមន៍។ លោកទទួលស្គាល់ថា នេះជា​កិច្ចការមួយផ្នែក [...]

អ្នក​តវ៉ា​ដី​ធ្លី​ម្នាក់ នៅ​សហគមន៍​ឡពាង​បាន​ទទួល​មរណៈភាព

អ្នក​តវ៉ា​ដី​ធ្លី​ម្នាក់ នៅ​សហគមន៍​ឡពាង​បាន​ទទួល​មរណៈភាព

អ្នកស្រី ហ៊ូ គឿន បាន​ទទួល​មរណៈភាព នៅ​វេលា​ម៉ោង​៨​យប់​ថ្ងៃ​ទី១១ ខែ​កុម្ភៈ ឆ្នាំ​២០១៥ ក្នុង​វ័យ​៦១​ឆ្នាំ ដោយ​បន្សល់​ទុក នៅ​ក្នុង​ជីវិត​អាពាហ៍​ពិពាហ៍​របស់​អ្នក​ស្រី នូវ​កូន​៦នាក់ ស្រី​១នាក់ ប្រុស​៥នាក់ និង​ស្វាមី​ឈ្មោះ ប៉ែន ហី អាយុ​៦៧ឆ្នាំ។ អ្នកស្រី​បាន​លា​ចាក​លោក​ទៅ ខណៈ​ពេល​ដែល​ការ​ទាមទារ ឲ្យ​ដោះ​ស្រាយ​វិបត្តិ​ដីធ្លី នៅ​ក្នុង​សហគមន៍​អ្នកស្រី នៅ​មិន​ទាន់​បាន​សម្រេច​បាន​ជា​លទ្ធផល​នៅ​ឡើយ។

តំណាងសហគមន៍ឡពាងអ្នកស្រី អ៊ំ សុភី បានបង្ហាញការសោកស្តាយ ប្រាប់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ ឲ្យ​ដឹង​ថា ក្នុងសហគមន៍អ្នកស្រី បានបាត់បង់មនុស្សម្នាក់ទៀតហើយ។ អ្នកស្រីបានរៀបរាប់ពីមូលហេតុដែលអ្នកស្រី ហ៊ូ គឿន ស្លាប់ថា ដោយសារតែការឡើង មកតវ៉ាដីធ្លីនៅរាជធានីភ្នំពេញ។ ហើយតាំងពីនោះមក អ្នកស្រី ហ៊ូ គឿន មានជម្ងឺស្លាប់មួយចំហៀងខ្លួន ឈឺរហូតមកដល់ថ្ងៃនេះ ជាថ្ងៃចុងក្រោយ។ អ្នកស្រីបន្តថា ពិធីបុណ្យ​សព​អ្នកស្រី ហ៊ូ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...