Posts in ‘បច្ចុប្បន្នភាពក្នុងលោក’ Category

កាំជ្រួច​កំទេច MH17៖ ហូឡង់ និង​អូស្ត្រាលី គ្រោង​ប្ដឹង រ៉ូស្ស៊ី ​ទៅ​ស្ថាប័ន​យុត្តិធម៌​អន្តរជាតិ

កាំជ្រួច​កំទេច MH17៖ ហូឡង់ និង​អូស្ត្រាលី គ្រោង​ប្ដឹង រ៉ូស្ស៊ី ​ទៅ​ស្ថាប័ន​យុត្តិធម៌​អន្តរជាតិ

ប្រទេសហូឡង់ និងអូស្ត្រាលី បានចេញមុខចោទប្រកាន់ប្រទេសរ៉ូស្ស៊ីជាចំហរ ថាជាអ្នកទទួលខុសត្រូវ ក្នុងការបាញ់កាំជ្រួច ប្រឆាំងយន្ដហោះ ប៊ូអីញ (Boeing 777) របស់ក្រុមហ៊ុនអាកាសចរណ៍ ម៉ាឡេស៊ីអ៊ែរឡាញ ដែលភ្ជាប់ជើងហោះហើរ លេខ «MH 17» កាលពីបួនឆ្នាំកន្លងទៅ។ មនុស្សទាំងអស់ រួមមាន អ្នក​ដំណើរ​២៨៣​នាក់​ (ភាគច្រើនជាជនជាតិហូឡង់) និង​អ្នកបម្រើការលើយន្ដហោះ ​១៥​នាក់ ​បាន​ស្លាប់នៅក្នុងព្រឹត្តិការណ៍ ដ៏អាណោចអធមនេះ។

សេចក្ដីថ្លែងការណ៍មួយ ដែលចេញផ្សាយកាលពីល្ងាចថ្ងៃសុក្រ ដោយរដ្ឋាភិបាលហូឡង់ បានឲ្យដឹងថា ប្រទេសទាំងពីរ (ហូឡង់ និងអូស្ត្រាលី) បានចាត់ទុកប្រទេសរ៉ូស្ស៊ី គឺជាអ្នកទទួលខុសត្រូវ ជុំវិញការចូលរួមកំទេចយន្ដហោះ របស់ក្រុមហ៊ុន ម៉ាឡេស៊ីអ៊ែរឡាញ នៅលើទឹកដីអ៊ុយក្រែនភាគខាងកើត កាលពីឆ្នាំ២០១៤។

ការប្រកាសជំហរ របស់ប្រទេសទាំងពីរ នឹងបើកផ្លូវឲ្យពួកគេ អាចដាក់ពាក្យបណ្ដឹង ឬសំនុំរឿង បាញ់កាំជ្រួចកំទេចយន្ដហោះនេះ [...]

កាំជ្រួច​កំទេច​យន្ដហោះ MH17 «បាញ់​ចេញ​ដោយ​កងពល​តូច​រ៉ូស្ស៊ី»

កាំជ្រួច​កំទេច​យន្ដហោះ MH17 «បាញ់​ចេញ​ដោយ​កងពល​តូច​រ៉ូស្ស៊ី»

ក្រុមអ្នកស៊ើបអង្កេត មកពីប្រាំប្រទេស មានប្រទេសហូឡង់ ប៊ែលហ្សិក អ៊ុយក្រែន ម៉ាឡេស៊ី និងប្រទេសអូស្ត្រាលី ដែលមានបេសកកម្មអង្កេត ទៅលើ​ការ​បាញ់​ទម្លាក់​យន្តហោះប៊ូអីញ (Boeing 777) ​ជើង​ហោះ​ហើរ​លេខ​ «MH 17» ​របស់​ក្រុមហ៊ុន​អាកាស​ចរណ៍ ​ម៉ាឡេស៊ី​អ៊ែរឡាញ ក្នុង​តំបន់​ភាគ​ខាងកើត ​ប្រទេស​អ៊ុយក្រែន ​កាល​ពី​៤ឆ្នាំ​មុន ​បាន​កំណត់​អត្តសញ្ញាណ​ថា គឺកងពលលេខ៥៣ របស់កងទ័ព​រ៉ូស្ស៊ី ជាអ្នក​មាន​កាំជ្រួច​មីស៊ីល ប្រភេទ​ «Bouk-Telar» នោះ ហើយ​វាជាកាំជ្រួច ដែលត្រូវ​បានយកមក​ប្រើ​ ដើម្បី​បាញ់​ទម្លាក់​យន្តហោះ។

តំណាងឲ្យក្រុមអ្នកស៊ើបអង្កេតអន្តរជាតិ លោក «Wilbert Paulissen» បានថ្លែងឡើង នៅក្នុងសន្និសីទសារព័ត៌មាន កាលពីរសៀលថ្ងៃព្រហស្បត្តិ៍ នាក្រុងឡាអេ ប្រទេសហូឡង់ថា៖ «កាំជ្រួចប្រភេទ "Bouk-Telar" ដែលបានកំទេចយន្ដហោះ "MH17" [...]

សម រង្ស៊ី ទូល​ស្នើ​​ព្រះរាជា​កុំ​ធ្វើ​តាម​របប​ក្រុង​ភ្នំពេញ

សម រង្ស៊ី ទូល​ស្នើ​​ព្រះរាជា​កុំ​ធ្វើ​តាម​របប​ក្រុង​ភ្នំពេញ

នៅក្នុងលិខិតរបស់លោក សម រង្ស៊ី ដែលសរសេរជាភាសាបារាំង បានសរសេររៀបរាប់ ថ្វាយព្រះមហាក្សត្រ ព្រះបាទព្រះបរមនាថ នរោត្តម សីហមុនី ថាការបោះឆ្នោតជាតិ ជ្រើសតាំងតំណាងរាស្ត្រ ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខនេះ គឺជាការបោះឆ្នោតក្លែងក្លាយ និងបានទូលស្នើព្រះរាជា កុំធ្វើតាមការស្នើរបស់រដ្ឋាភិបាលកម្ពុជា និងគណបក្សប្រជាជនកម្ពុជា ដែលចង់ឲ្យព្រះមហាក្សត្រ ចេញធ្វើអន្តរាគមន៍ ជំរុញពលរដ្ឋឲ្យចេញទៅបោះឆ្នោត។

លោក សម រង្ស៊ី ដែលមិនបញ្ជាក់​​ពីតួនាទីរបស់លោកនោះ បានដកស្រង់សេចក្ដីថ្លែងការណ៍ របស់អ្នកស្រី រ៉ូណា ស្មីត (Rhona Smith) អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ ស្ដីពីបញ្ហា​សិទ្ធិមនុស្ស​នៅកម្ពុជា ដែលចេញផ្សាយ​កាលពីចុងខែមេសាកន្លងមក មកបញ្ជាក់ថ្វាយព្រះមហាក្សត្រថា៖ «ការបោះឆ្នោតណាមួយ ដែលមិនមានការចូលរួម ពីគណបក្សប្រឆាំងដ៏ធំជាងគេ គឺមិនមែន​ជាការបោះឆ្នោត​ពិតប្រាកដទេ»។

ប្រធានចលនាសង្គ្រោះជាតិ [...]

MH370៖ ការរុករក​នឹង​បញ្ចប់​ជា​ថ្មី នៅ​ចុង​ខែ​ឧសភា​នេះ

MH370៖ ការរុករក​នឹង​បញ្ចប់​ជា​ថ្មី នៅ​ចុង​ខែ​ឧសភា​នេះ

បើតាមទំនងមើលទៅ... អាថ៌កំបាំងនៃការបាត់ខ្លួន កាលពីថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៤ របស់យន្ដហោះ ប៊ូអីង (Boeing 777) ដែលមានជើងហោះហើរ លេខ «MH370» របស់ក្រុមហ៊ុនអាកាសចរណ៍ ម៉ាឡេស៊ីអ៊ែរឡាញ (Malaysia Airlines) អាចនឹងបន្តកើតមាន វែងឆ្ងាយទៅមុខទៀត។ ហើយក្ដីសង្ឃឹម នៃក្រុមគ្រួសារជនរងគ្រោះ ទាំង២៣៩នាក់ នឹងត្រូវរួញតូច ជាថ្មីទៀត។

ក្ដីសង្ឃឹមរួញតូច ព្រោះរដ្ឋមន្ត្រីគមនាគមថ្មី នៃប្រទេសម៉ាឡេស៊ី ទើបនឹងប្រកាសក្នុងថ្ងៃពុធនេះ ថា ការរុករុកជាថ្មី ធ្វើឡើងដោយក្រុមហ៊ុន «Ocean Infinity» នឹងត្រូវបិទបញ្ចប់ នៅចុងខែឧសភាខាងមុខ។

លោករដ្ឋមន្ត្រី «Anthony Loke» ដែលទើបចូលកាន់តំណែង កាលពីថ្ងៃទី៩ ខែឧសភា បានអះអាងទៅកាន់ក្រុមអ្នកយកព័ត៌មានថា បើតាមការព្រមព្រៀង ជាមួយក្រុមហ៊ុនខាងលើ ការរុករកយន្ដហោះបាត់ខ្លួន ជាលើកទីពីរនេះ ត្រូវបិទបញ្ចប់ តាំងពីចុងខែមេសាមកម្លេះ តែក្រុមហ៊ុន នៅតែបន្តធ្វើ មកក្នុងខែឧសភានេះទៀត។ លោកថា៖ [...]

នាយករដ្ឋមន្ត្រី​អ៊ីតាលី​​ថ្មី​ជា​អ្នកច្បាប់​ឈ្មោះ ហ្សូហ្សេប៉េ កុងតេ

នាយករដ្ឋមន្ត្រី​អ៊ីតាលី​​ថ្មី​ជា​អ្នកច្បាប់​ឈ្មោះ ហ្សូហ្សេប៉េ កុងតេ

«ប្រធានាធិបតី នៃសាធារណរដ្ឋ លោក ស៊ែរចូ ម៉ាតារ៉ែឡា (Sergio Mattarella) បានទទួលជួបលោកសាស្ត្រាចារ្យ ហ្សូហ្សេប៉េ កុងតេ (Giuseppe Conte) កាលពីរសៀលថ្ងៃពុធនេះ ដើម្បីលោកបានការអនុញ្ញាត ឲ្យទទួលអាណត្តិ ក្នុងការរៀបចំរដ្ឋាភិបាល» នេះ ជាការប្រកាសឡើង របស់លោក «Ugo Zampetti» នាយកខុទ្ទកាល័យ នៃប្រធានាធិបតីអ៊ីតាលី ទៅកាន់ក្រុមអ្នកយកព័ត៌មាន។

ការតែងតាំងលោក ពីសំណាក់ប្រធានាធិបតីអ៊ីតាលី មានលក្ខណៈជាទម្រង់ តាមពិធីការ និងកំណត់ដោយរដ្ឋធម្មនុញ្ញ។ ប៉ុន្តែមុនមកដល់​ការតែងតាំង​នេះ លោក ហ្សូហ្សេប៉េ កុងតេ ត្រូវបានជ្រើសរើស ជាឯកច្ឆ័ន្ទ ដោយគណបក្សនយោបាយពីរ ដែលទទួលសម្លេង​ឆ្នោត​ច្រើនជាងគេ ហើយសម្រេចចូលធ្វើសម្ព័ន្ធភាព ដើម្បីដឹកនាំរដ្ឋាភិបាល។ គណបក្សទាំងពីរនោះ គឺគណបក្សចលនាផ្កាយប្រាំ និងគណបក្សសម្ព័ន្ធ។

សង្គ្រាមប៉ាកកា រឿងកុហក​ពីបទពិសោធន៍ការងារ...

យ៉ាងណា លោក ហ្សូហ្សេប៉េ កុងតេ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...