Posts in ‘បច្ចុប្បន្នភាពក្នុងលោក’ Category

ខេត្ត​ឡុងអាន​ប្រាប់​ខេត្ត​ស្វាយរៀង ឲ្យ​ទប់​ស្កាត់​«ពួក​ជ្រុល​និយម»

ខេត្ត​ឡុងអាន​ប្រាប់​ខេត្ត​ស្វាយរៀង ឲ្យ​ទប់​ស្កាត់​«ពួក​ជ្រុល​និយម»

ប្រធានគណកម្មាធិការ​ប្រជាជនបដិវត្តន៍ ខេត្តឡុងអាន លោក ដូ ហ៊ុយឡាំ (Do Huu Lam) បាន​ផ្ញើរ​​លិខិត​មួយ មកអភិបាលខេត្តស្វាយរៀង លោក ជៀម អំ ស្នើឲ្យមានវិធានការ​បង្ការ​ ឱ្យ​បាន​គ្រប់គ្រាន់ ​​ដើម្បី​​ការពារ​​ឱ្យ​មាន​ប្រសិទ្ធិ​ភាព​ កុំ​ឲ្យ​មាន​ឧបទ្ទវហេតុ​កើតឡើងជាថ្មី ដូចការប៉ះទង្គិចកាលពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៥។ ​នេះ​ បើតាមការផ្សាយឲ្យដឹង របស់សារព័ត៌មានវៀតណាម​​ជាច្រើន ជាពិសេសសារព័ត៌មាន «DatViet» ចេញផ្សាយនៅព្រឹក ថ្ងៃសុក្រ ទី០៣ ខែកក្កដានេះ។

លិខិតចុះថ្ងៃទី០២ ខែកក្កដា របស់លោក ដូ ហ៊ុយឡាំ បានស្នើអាជ្ញាធរមានសមត្ថកិច្ច នៃប្រទេសកម្ពុជា ឲ្យ​​ចាត់​វិធានការគួរឲ្យទទួលយកបាន ធ្វើយ៉ាងណា ដើម្បីដោះស្រាយឧប្បត្តិហេតុ​ ដែលបានកើតឡើង [...]

រវាង​ពាក្យ​«ផែនទី​ក្លែងក្លាយ» និង​ពាក្យ​«ប្រជាប្រិយ​ភាព» (vdo)

រវាង​ពាក្យ​«ផែនទី​ក្លែងក្លាយ» និង​ពាក្យ​«ប្រជាប្រិយ​ភាព» (vdo)

ពាក្យឌឺដងដាក់គ្នា ផ្លែផ្កាឲ្យគ្នាទៅវិញទៅមកនេះ ត្រូវបានលើកឡើងដដែលៗ និងជាបន្តបន្ទាប់ ក្នុងរយៈពេល​ជាងបីម៉ោង ក្នុងសន្និសីទសារព័ត៌មាន របស់មន្ត្រីរដ្ឋាភិបាល លោក វ៉ា គឺមហុង កាលពីថ្ងៃទី២ ខែកក្កដា ម្សិល​ម៉ិញនេះ នាទីស្តីការគណរដ្ឋមន្រ្តី។ ពាក្យទាំងពីរនេះ ត្រូវបានស្នើបញ្ចប់រៀងៗខ្លួន រវាងលោក វ៉ា គឹមហុង តំណាង​ឲ្យរាជរដ្ឋាភិបាល និងលោក រៀល ខេមតិន្ទ្រ តំណាងឲ្យគណបក្សសង្គ្រោះជាតិ។

ក្នុងសន្និសីទសារព័ត៌មាននោះ លោក រៀល ខេមរិន្ទ្រ មកពីគណបក្សសង្គ្រោះជាតិ បានស្នើឲ្យលោក វ៉ា គឹមហុង ដកយកពាក្យថា គណបក្សប្រឆាំង កំពុងទាញយក«ប្រជាប្រិយភាព» តាមរយៈការស្វែង​រក​ដំណោះ​ស្រាយ លើបញ្ហាព្រំដែនចេញទៅវិញ។

តំណាងរាស្រ្តមណ្ឌលស្វាយរៀងរូបនេះ បានស្នើឡើងថា៖ «អ្វីដែលយើងខ្ញុំធ្វើ ដើម្បីទាញយកប្រជាប្រិយភាព? សូមឈប់មានប្រសាសន៍បែបនេះទៅ។ ព្រោះមិនមែនជារឿងគណបក្សសង្គ្រោះជាតិ មិនមែនជារឿងបុគ្គល​របស់ខ្ញុំទេ ជារឿងជាតិតែមួយ។ [...]

ខុទ្ធកាល័យ​​អគ្គលេខា នៃ គ.ជ.ប នឹង​ត្រូវ​លប់​ចោល?

ខុទ្ធកាល័យ​​អគ្គលេខា នៃ គ.ជ.ប នឹង​ត្រូវ​លប់​ចោល?

តាមសេចក្រីព្រាងចុងក្រោយ នៃអនុក្រិត្យ ស្តីពីការរៀបចំ និងការប្រព្រឹត្តិទៅ នៃអគ្គលេខាធិការដ្ឋាន នៃ​គណកម្មាធិការជាតិ រៀបចំការបោះឆ្នោត ត្រង់មាត្រា៦ ស្តីពីរចនាសម្ព័ន្ធ អគ្គលេខាធិការនៃ គ.ជ .ប ឃ្លាលើ​ត្រង់ត្រេ (-) ទីមួយ បានសរសេរថា៖ «លេខាធិការរដ្ឋាន នៃអគ្គលេខាធិការ នៃ គ.ជ.ប» ដែលមានន័យ​ស្មើ​នឹងពាក្យថា «ខុទ្ធកាល័យ នៃអគ្គលេខាធិការ នៃ គ.ជ.ប។ នេះបើតាមការបង្ហើបឲ្យដឹង ពីមន្រ្តីម្នាក់ ដែលស្និត​នឹងសមាជិក នៃ គ.ជ.ប ប្រាប់ទស្សនាវដ្តិមនោរម្យ.អាំងហ្វូ

តាមការលើកឡើងរបស់មន្រ្តីនោះ បានឲ្យដឹងថា សមាជិកភាគច្រើនរបស់ គ.ជ.ប មិនឯកភាពឲ្យ​អគ្គលេខា​ធិការ នៃ គ.ជ.ប មាន«ខុទ្ធការល័យ»ដូចមុនចែង ក្នុងសេចក្តីព្រាងអនុក្រិត្យទេ។  មន្រ្តីដែលថ្លែងក្នុងលក្ខខណ្ឌ មិនបញ្ចេញឈ្មោះ បានថ្លែងបន្តទៀតថា សេចក្តីព្រាងមុន គេបានប្រើប្រាស់ពាក្យថា «ខុទ្ធកាល័យ» តែសេចក្តី​ព្រាងចុងក្រោយនេះ ជំនួសមកពាក្យ [...]

ម៉ាឡេស៊ី​ស្នើ​បង្កើត​តុលាការ​ពិសេស រឿង​បាញ់​យន្ដហោះ​MH17

ម៉ាឡេស៊ី​ស្នើ​បង្កើត​តុលាការ​ពិសេស រឿង​បាញ់​យន្ដហោះ​MH17

ឯកអគ្គរដ្ឋទូត នៃប្រទេសម៉ាឡេស៊ី ប្រចាំនៅអង្គការសហប្រជាជាតិ លោក វ៉ាមបង់ ប៊ិនអ៊ីប្រាហីម (Ramlan bin Ibrahim) បានថ្លែងកាលពីថ្ងៃព្រហស្បត្តិម្សិលម៉ិញថា គម្រោងស្នើសុំ ក៏ដូចជាលក្ខន្តិកៈ នៃតុលាការ​​ពិសេស​មួយ ដើម្បីកាត់ទោសអ្នកទទួលខុសត្រូវ ក្នុងការធ្លាក់យន្ដហោះ MH17 នឹងត្រូវបានដាក់ទឲ្យ​សមាជិក នៃ​​ក្រុម​ប្រឹក្សាសន្តិសុខ របស់អង្គការប្រជាជាតិ នៅសប្ដាហ៍ក្រោយ ដើម្បីធ្វើការបោះឆ្នោតសម្រេច នៅ​ចុង​​ខែ​​កក្កដា។

គម្រោងនេះ មានការចូលរួមពីសំណាក់ ប្រទេសអូស្ត្រាលី ប៊ែលហ្សិក ហូឡង់ (ដែលសុទ្ធសឹង ជាប្រទេស​មាន​ពលរដ្ឋរងគ្រោះ នៅក្នុងយន្ដហោះនោះ) និងប្រទេសអ៊ុយក្រែនផង។ ប៉ុន្តែបានប៉ះទង្គិចយ៉ាងខ្លាំងក្លា ជាមួយ​នឹងប្រទេសរ៉ូស្សី ដែលបានគាំទ្រ ក្រុមនិយមបំបែកទឹកដី នៅភាគខាងកើតអ៊ុយក្រែន តំបន់ដែលយន្ដហោះ ត្រូវបានបាញ់ធ្លាក់។

លោកអនុរដ្ឋមន្ត្រីការបរទេសរ៉ូស្សី លោក ហ្គេនណាឌី ហ្គាទីឡូវ (Guennadi Gatilov) [...]

ហង្ស ពុទ្ធា៖ ត្រូវ​ធ្វើ​«វិសោធកម្ម»​ច្បាប់ ស្ដី​ពី​ការ​បោះ​ឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់

ហង្ស ពុទ្ធា៖ ត្រូវ​ធ្វើ​«វិសោធកម្ម»​ច្បាប់ ស្ដី​ពី​ការ​បោះ​ឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់

លោក ហង្ស ពុទ្ធា អ្នកនាំពាក្យគណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត ដែលហៅកាត់ថា គ.ជ.ប បានថ្លែងថា គ.ជ.ប សម្រាប់ច្បាប់ ស្ដីពី ការបោះឆ្នោត ក្រុមប្រឹក្សាឃុំសង្កាត់ «ចាស់» ដែលមានស្រាប់នោះ មិនអាចយកមក អនុវត្តបានទេ ព្រោះតែមានភាពប្រតិសកម្ម ទៅនឹងច្បាប់ ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត។

ថ្លែងក្នុងកិច្ចសម្ភាសមួយ ជាមួយទស្សនាវដ្តីមនោរម្យ.អាំងហ្វូ មន្រ្តីនាំពាក្យរូបនេះ បានពន្យល់ថា ដើម្បីឲ្យ​ច្បាប់​នោះ អាចយកមកអនុវត្ត ក្នុងពេលបច្ចុប្បន្នបាន ត្រូវតែធ្វើវិសោធកម្ម។ លោកបានថ្លែងឲ្យដឹងថា៖ «ច្បាប់ដែល​គណបក្សទាំងពីរ បានអនុម័តហើយ ច្បាប់ស្តីពីការបោះឆ្នោត ជ្រើសតាំងដំណាងរាស្រ្ត ជាច្បាប់គោល សម្រាប់​ធ្វើការពិចារណា ទៅលើច្បាប់ផ្សេងៗទៀត។ ខ្ញុំគិតថាច្បាប់ចាស់ (ច្បាប់ស្ដីពីការបោះឆ្នោត ក្រុមប្រឹក្សាឃុំ​សង្កាត់) មិនអាចដំណើរការទេ។ លុះត្រាតែមានការកែប្រែ ធ្វើវិសោធកម្ម ដូចបញ្ជីបោះឆ្នោតអញ្ចឹង។ បច្ចុប្បន្ន គ.ជ.ប [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...