ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា ថារដ្ឋាភិបាលប្រើ«ផែនទីក្លែងក្លាយ»
ផែនទីដែលរដ្ឋាភិបាលប្រើប្រាស់ សម្រាប់បោះបង្គោលសព្វថ្ងៃនេះ ជាផែនទីមួយ ដែលប្រធានគណៈកម្មាធិការកិច្ចការព្រំដែនកម្ពុជា លោក វ៉ា គឹមហុង អះអាងថា ធ្លាប់បានថ្វាយ អង្គព្រះបរមរតនៈកោដ្ឋ ដែលកាលនោះព្រះអង្គ បានបញ្ជាក់ថា នោះជា«ផែនទីក្លែងក្លាយ»។ នេះជាការអះអាង នៅក្នុងសេចក្ដីថ្លែងការណ៍មួយ របស់ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា ក្នុងថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៥នេះ ទាក់ទងនឹងផែនទីព្រំដែន ដែលរដ្ឋាភិបាលកម្ពុជា បានប្រើប្រាស់ក្នុងពេលកន្លងមក ដើម្បីយកទៅចរចា ជាមួយប្រទេសវៀតណាម ហើយក្រុមនេះ បានបញ្ជាក់ទៀតថា ខ្លួនមិនដែលទទួលស្គាល់ ជាដាច់ខាត ចំពោះសន្ធិសញ្ញា ព្រំដែនបំពេញបន្ថែម ឆ្នាំ២០០៥ ទៅលើសន្ធិសញ្ញាព្រំដែនរដ្ឋខុសច្បាប់ កម្ពុជា- វៀតណាម ឆ្នាំ១៩៨៥ ឡើយ។
ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា ដែលមានលោក ប៉ែន ណាត ជាប្រធាន បានស្រង់នូវព្រះឱង្ការ នៃអតីតអង្គព្រះមហាក្សត្រ នរោត្តម សីហនុ មកសរសេរ ក្នុងសេចក្ដីថ្លែងការណ៍នេះថា៖ [...]