Posts in ‘បច្ចុប្បន្នភាពក្នុងលោក’ Category

ឆេះ​បង្គោល​ភ្លើង នៅ​ក្បាល​ថ្នល់

ឆេះ​បង្គោល​ភ្លើង នៅ​ក្បាល​ថ្នល់

ហេតុការណ៍អគ្គីភ័យ ផ្ទុះចរន្តអគ្គីសនី ឆាបឆេះបង្គោលភ្លើងនេះ កើតឡើងនៅម៉ោង១២ និង៣០នាទី ថ្ងៃទី ៣០ ខែតុលា ឆ្នាំ២០១៥ តាមផ្លូវមន្នីរ៉េត ម្តុំច្រមុះជ្រូកក្បាលថ្នល់ ក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានី​ភ្នំពេញ បណ្តាលឲ្យខូចខាតបង្គោលភ្លើង និងប៉ាណូ មួយចំនួន។

នៅក្នុងករណីភ្លើងឆេះនេះ មានការអន្តរាគមន៍ ពីរថយន្តពន្លត់អគ្គីភ័យ របស់រាជធានីភ្នំពេញ ចំនួន ៥គ្រឿង និងត្រូវពន្លត់ទៅជាស្ថាពរ នៅម៉ោង ១៣ និង ១០នាទីរសៀល។ តែជាសំណាងល្អ ដែលមិនឆេះរាលដាល ដល់ផ្ទះប្រជាពលរដ្ឋ និងមិនមានគ្រោះថ្នាក់ ដល់អ្នកណាម្នាក់ឡើយ គ្រាន់តែខូចខាតបង្គោលភ្លើង និង​ប៉ាណូ​នៅក្បែរប៉ុណ្ណោះ។

តាមប្រភពពីស្ត្រីម្នាក់ ដែលមានផ្ទះនៅក្បែរនោះ បានឲ្យដឹងថា នៅពេលអគ្គីភ័យកំពង់តែឆេះ គាត់មានការ​ភិតភ័យណាស់ មិនថាគួរធ្វើយ៉ាងម៉េចនោះទេ ម្យ៉ាងខ្លាចឆេះរាលដាលដល់ផ្ទះ និងរបស់របរផ្សេងទៀត។

ចំណែកបុរសអ្នករត់ម៉ូតូម្នាក់ នៅម្តុំនោះ [...]

ហេង សំរិន៖ ដក​តំណែង កឹម សុខា តាម​ញត្តិ​តំណាង​រាស្រ្ត​៦៣​រូប

ហេង សំរិន៖ ដក​តំណែង កឹម សុខា តាម​ញត្តិ​តំណាង​រាស្រ្ត​៦៣​រូប

អង្គកិច្ចប្រជុំសភាពេញអង្គ ដែលមានវត្តមាន នៃអ្នកតំណាងរាស្រ្ត៦៨រូប មកពីគណបក្សប្រជាជនកម្ពុជា បាន«ស្រុះស្រួលគ្នាជាឯកច្ឆ័យ» ក្នុងការទម្លាក់លោក កឹម សុខា ពីតំណែងអនុប្រធានទីមួយនៃរដ្ឋសភា នៅព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៥នេះ។

តាមសកម្មភាព នៃកិច្ចប្រជុំពេញអង្គ ពាក់ព័ន្ធនឹងការដកតំណែងលោក កឹម សុខា តាមរយៈការបោះឆ្នោត​នោះ ត្រូវទទួលបានលទ្ធផល នៃសម្លេងគាំទ្រឲ្យទម្លាក់លោក កឹម សុខា ៦៨ លើ ៦៨ សម្លេង។ សម្លេង​សំខាន់ៗ ក្នុងការបោះឆ្នោត គាំទ្រទម្លាក់លោក កឹម សុខា នោះរួមមាន លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន, ប្រធានរដ្ឋសភាលោក ហេង សំរិន, អនុប្រធានទីមួយ នៃរដ្ឋសភាលោក ង៉ួន ញិល, រដ្ឋមន្រ្តីក្រសួង​មហាផ្ទៃ និង​ជាប្រធានក្រុមតំណាងរាស្រ្ត មតិភាគច្រើនក្នុងរដ្ឋសភា លោក ស ខេង។

ក្នុងកិច្ចប្រជុំពេញអង្គនេះ ប្រធានរដ្ឋសភា លោក ហេង សំរិន បានលើកឡើងថា៖ «ការបោះឆ្នោតដកតំណែង អនុប្រធានទីមួយនៃរដ្ឋសភា ពីឯកឧត្តម កឹម សុខា យោងលើញត្តិ [...]

ឈាង វុន៖ ដក​តំណែង កឹម សុខា ដើម្បី​ការពារ​«វប្បធម៌​សន្ទនា»

ឈាង វុន៖ ដក​តំណែង កឹម សុខា ដើម្បី​ការពារ​«វប្បធម៌​សន្ទនា»

សន្និសីទសារព័ត៌មានមួយ របស់អ្នកនាំពាក្យរដ្ឋសភា ត្រូវបានធ្វើឡើងភ្លាមៗ បន្ទាប់រដ្ឋសភា បានបញ្ចប់​តំណែង លោក កឹម សុខា ពីអនុប្រធានទី១នៃរដ្ឋសភា។ លោក ឈាង វុន អ្នកនាំពាក្យរដ្ឋសភា មកពី​គណបក្ស​ប្រជាជនកម្ពុជា បានថ្លែងប្រាប់អ្នកសារព័ត៌មានថា ដើម្បីការពារនូវវប្បធម៌សន្ទនានេះ រដ្ឋសភា​ត្រូវ​តែ​ដក​លោក កឹម សុខា ចេញពីអនុប្រធានទីមួយ នៃរដ្ឋសភា។

លោកបានថ្លែងឡើងថា៖ «ជាការចាំបាច់ ដើម្បីធានាវប្បធម៌សន្ទនា ធានាកិច្ចព្រមព្រៀង​នយោបាយ​ជាមួយ​គ្នា រវាងគណបក្សទាំងពីរ។ (...) ការដកនេះ យោងទៅលើកិច្ចព្រមព្រៀង ថ្ងៃទី២២ (ខែ) កក្កដា យោងទៅលើ​ការពង្រឹងវប្បធម៌សន្ទនា យោងលើញត្តិ អ្នកតំណាងរាស្រ្ត។»

អ្នកនាំពាក្យរូបនេះ បានបន្តទៀតថា ការដកតំណែងនេះ ត្រូវបានធ្វើឡើង ដោយយោងលើច្បាប់បី ជាសំខាន់ មានច្បាប់រដ្ឋធម្មនុញ្ញ បទបញ្ជាផ្ទៃក្នុង នៃរដ្ឋសភា និងលក្ខន្តិកៈ នៃអ្នកតំណាងរាស្រ្ត។ លោកបន្តថា ការដក​តំណែងនេះ មិនមែនយោងលើ [...]

CNRP ថា CPP ​​រំលោភ​រដ្ឋធម្មនុញ្ញ និង​កិច្ច​ព្រម​ព្រៀង​២២កក្កដា

CNRP ថា CPP ​​រំលោភ​រដ្ឋធម្មនុញ្ញ និង​កិច្ច​ព្រម​ព្រៀង​២២កក្កដា

ខណៈពេល ដែលតំណាងរាស្ត្រទាំង៦៨រូប មកពីគណបក្សប្រជាជនកម្ពុជា កំពុងប្រជុំសម្រេចបោះឆ្នោត​ទម្លាក់​តំណែងលោក កឹម សុខា ពីអនុប្រធានទីមួយ នៃរដ្ឋសភា គណបក្សសង្គ្រោះជាតិឯណេះវិញ បាន​ចេញសេចក្ដីថ្លែងការណ៍របស់ខ្លួន ដោយបានហៅការប្រជុំសម្រេច របស់រដ្ឋសភាកម្ពុជា ដោយខុស​របៀប​វារៈនេះ ថាបានប្រាសចាក និងរំលោភយ៉ាងធ្ងន់ធ្ងរ នូវរដ្ឋធម្មនុញ្ញរបស់ប្រទេសកម្ពុជា។

ជុំវិញភាពលំអិត នៃសេចក្ដីថ្លែងការណ៍ខាងលើ ក្រោយការលោក កឹម សុខា ពីតំណែងជាអនុប្រធានទីមួយ នៃរដ្ឋសភានេះ ទស្សនាដ្តីមនោរម្យ.អាំងហ្វូ មិនអាចសុំការបញ្ជាក់ ពីលោក ម៉ុត ចាន់ថា នាយក​ខុទ្ធកាល័យ​លោក កឹម សុខា បានទេ ដោយលោកបានរុញទស្សនាវដ្ដី ឲ្យសួរទៅមន្រ្តីគណបក្សវិញ។ ជាមួយគ្នានេះ លោក ហូ វ៉ាន់ និងលោក ជា ប៉ូច ដែលជាតំណាងរាស្ត្រ មកពីគណបក្សសង្គ្រោះជាតិ ក៏មិនបានធ្វើការ​ឆ្លើយ​តបដែរ ដោយលោកបានប្រាប់ យ៉ាងខ្លីប្រហែលគ្នាដូច្នេះថា ខាងគណបក្សមិនឲ្យនិយាយ ពាក់ព័ន្ធនឹង​រឿង​ដកលោក កឹម សុខា [...]

អាជ្ញាធរ​អប្សរា ចុះ​រុះរើ​តូប​​លក់​ដូរ នៅ​ជាប់​ជើង​ប្រាសាទ​ប្រែ​រូប

អាជ្ញាធរ​អប្សរា ចុះ​រុះរើ​តូប​​លក់​ដូរ នៅ​ជាប់​ជើង​ប្រាសាទ​ប្រែ​រូប

នាព្រឹកថ្ងៃទី ២៩ ខែ តុលា ឆ្នាំ២០១៥ អាជ្ញាធរជាតិអប្សរា សហការជាមួយកម្លាំងសមត្ថកិច្ច​ពាក់ព័ន្ធ មាន​ដូចជា នគរបាលទេសចរណ៍ នគរបាលបេតិកភណ្ឌ បានចុះទៅរៀបចំសណ្តាប់ធ្នាប់ អ្នកលក់ដូរ ដែល​អាជ្ញាធរ​​យល់​ថា គ្មានរបៀបរៀបរយ នៅក្នុងបរិវេណប្រាសាទបែ្ររូប ដោយមានការរុះរើតូប និងរោង​របស់​អាជីវករ ចំនួន ១៨ តូប (គ្រែ៥ និងតុ១៣)។ តូប និងរោងអាជីវករទាំងនោះ ត្រូវបានអះអាងថា បាន​សង់​ឡើង ដោយ​គ្មាន​ការ​អនុញ្ញាត ពីអាជ្ញាធរជាតិអប្សរា។

ប្រភពពីអាជ្ញាធរអប្សរា បានឲ្យដឹងថា មុននឹងឈានដល់ ការចុះរើតូបរបស់អាជីវករទាំងនោះ អាជ្ញាធរជាតិ​អប្សរា ធ្លាប់បានប្រាប់ណែនាំ ដល់អ្នកលក់ក្នុងបរិវេណប្រសាទ ទាំងស្ពាយលក់ និងលក់តាមតូប ទៅលក់នៅ​ម្ខាង នាងផ្លូវខាងក្រៅបរិវេណប្រាសាទ ដែលមានអាជីវករ ផ្សេងៗទៀត កំពុងលក់ដូរនៅទីនោះដែរ។ ប៉ុន្តែ​ក្រុម​អាជីវករ មិនបានធ្វើតាមការណែនាំ និងការរៀបចំរបស់អាជ្ញាធរទេ ហើយនាំគ្នាមកបោះទីតាំងលក់ នៅ​ជាប់ នឹងជើងប្រាសាទទឿត [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...