Posts in ‘បច្ចុប្បន្នភាពក្នុងលោក’ Category

ខឹម វាសនា ឲ្យ​១លាន​ដុល្លារ ជា​ថ្នូរ​នឹង​សម្លេង​«ម៉ែឪ​គ្មាន​គុណ»

ខឹម វាសនា ឲ្យ​១លាន​ដុល្លារ ជា​ថ្នូរ​នឹង​សម្លេង​«ម៉ែឪ​គ្មាន​គុណ»

មិនមែនលេងសើចទេ! តែជាទឹកប្រាក់ កម្រិតលានដុល្លារ បើសិនជានរណាម្នាក់ មានសម្លេងដែលបង្ហាញថា ប្រមុខគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ បានបង្រៀនពលរបស់លោក ថា «ម៉ែឪគ្មានគុណ»។

ហើយការផ្ដល់រង្វាន់ «១លានដុល្លារ» នេះ មិនមែនជារឿងថ្មីទេ។ លោក ខឹម វាសនា បានសរសេរនៅលើបណ្ដាញសង្គម នៅមុននេះបន្តិចថា៖ «ពូប្រាប់ហើយថា បើនរណាម្នាក់ អាចរកបានសំលេងពូ ដែលបង្រៀនមនុស្សថា ម៉ែ​ឪគ្មានគុណ ពូនឹងឲ្យមួយលានដុល្លា»។

ការថ្លែងរបស់លោកប្រធានបក្ស «ជួង» ធ្វើឡើងដើម្បីតបទៅនឹងបណ្ដឹង របស់ស្ត្រីម្នាក់ ដែលបានប្ដឹងសមាជិកគណបក្សមួយរូប ឈ្មោះ លី គឹមឈន ទៅកាន់សាលាឃុំ បឹងព្រីង ស្រុកថ្មគោល ខេត្តបាត់ដំបង ពីបទបរិហាកេរ្តិ៍គាត់ នៅលើបណ្ដាញសង្គម។

ហើយដើម្បីជាជំនួយ ទៅដល់យុវជន លី គឹមឈន លោក ខឹម វាសនា បានបង្រៀនឲ្យ​សមាជិកបក្ស «ជួង» រូបនេះ គម្រាមត្រឡប់​ទៅស្ត្រីចំណាស់​វិញ ថា៖ «ពេលក្មួយទៅជួបមុខគាត់ នៅចំពោះមុខមេឃុំ [...]

អ្នក​នាំ​ពាក្យ​អគ្គ​លេខាធិការ អ.ស.ប ថា​​ត្រូវ​មាន​បក្ស​ប្រឆាំង​ចូលរួម​ក្នុង​ការ​បោះឆ្នោត

អ្នក​នាំ​ពាក្យ​អគ្គ​លេខាធិការ អ.ស.ប ថា​​ត្រូវ​មាន​បក្ស​ប្រឆាំង​ចូលរួម​ក្នុង​ការ​បោះឆ្នោត

នៅក្រោយការបោះឆ្នោតជាតិ នៅកម្ពុជា លោក អង់តូនីញ៉ូ ហ្គូតេរ៉េស (Antonio Guterres) អគ្គលេខាធិការ នៃអង្គការសហប្រជាជាតិ នៅតែរក្សាជំហររបស់លោក ដូចមានចែង នៅក្នុង​សេចក្ដីថ្លែងការណ៍ កាលពីថ្ងៃសុក្រសប្ដាហ៍មុន ដែលបាន​អំពាវនាវ ទៅរដ្ឋាភិបាលកម្ពុជា ត្រូវគោរព​​​តាម​​បទដ្ឋាន​អន្តរជាតិ ស្ដីពីសិទ្ធិមនុស្ស និងជាពិសេសត្រូវធានា ឲ្យគ្រប់តួអង្គ នៃក្រុមសង្គមស៊ីវិល និងក្រុមគណបក្សនយោបាយ អាចអនុវត្តន៍​សិទ្ធិប្រជាធិបតេយ្យ​របស់ពួកគេ បានដោយសេរី។

នេះ ជាការថ្លែងឡើង របស់លោក «Farhan Haq» អ្នកនាំពាក្យរង របស់លោកអគ្គលេខាធិការ នៅក្នុង​សន្និសីទសារព័ត៌មាន​ប្រចាំថ្ងៃ កាលពីថ្ងៃទី៣០ ខែកក្កដា (ត្រូវនឹងថ្ងៃទី៣១ ខែកក្កដា ម៉ោងនៅកម្ពុជា) នាទីក្រុងញ៉ូយក (សហរដ្ឋអាមេរិក)។

នៅក្នុងការថ្លែងនោះ អ្នកនាំពាក្យរង [...]

បក្ស​រស្មី​ខេមរា​ប្រកាស​មិន​ទទួល​ស្គាល់​លទ្ធផល​ឆ្នោត

បក្ស​រស្មី​ខេមរា​ប្រកាស​មិន​ទទួល​ស្គាល់​លទ្ធផល​ឆ្នោត

គណបក្សរស្មីខេមរា ដែលដឹកនាំដោយលោក ស៊ិន សុភាព និងឈរនៅលេខរៀងទី៩ នៅលើសន្លឹកឆ្នោត បានប្រកាស​មិនទទួលស្គាល់​លទ្ធផល នៃការបោះឆ្នោតនោះទេ។

លិខិតជូនដំណឹងមួយ របស់គណបក្ស ចុះថ្ងៃទី៣១ ខែកក្កដា ដែលត្រូវបានផ្ញើរ ទៅកាន់ស្ថានទូតនានា ក្នុងប្រទេសកម្ពុជា បានបញ្ជាក់​ថា គណបក្សរស្មីខេមរា មិន​​ទទួលស្គាល់លទ្ធផល​ នៃការបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៦នេះ ជាដាច់ខាត ដោយសារ​តែ​ការបោះឆ្នោតនេះ ដែលបានប្រព្រឹត្តិទៅ កាលពី​ថ្ងៃទី២៩ ខែកក្កដាកន្លងទៅ ​មិន​មានដំណើរការរៀបចំ ដោយសេរី ត្រឹម​ត្រួវ និង​យុត្តិធម៌។

គណបក្សរស្មីខេមរា ជាគណបក្សមួយ​ពីក្នុងចំណោមគណបក្សទាំង២០ ដែល​បាន​ចូលរួមប្រកួតប្រជែង ក្នុងការបោះឆ្នោតដ៏ចម្រូងចម្រាស ដែលផ្ដល់ជ័យជំនះ ឲ្យគណបក្សប្រជាជនកម្ពុជា របស់លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីផុតអាណត្តិ សឹងតែ១០០% នៃអសនៈ នៅក្នុងរដ្ឋសភា។

ប្រទេសធំៗជាច្រើន ដូចជា សហរដ្ឋអាមេរិក កាណាដា [...]

សម រង្ស៊ី ប្រកាស​ឲ្យ​​អ្នក​បង្កើត​គណបក្ស​ថ្មី មក​រួបរួម​ជុំវិញ CNRP

សម រង្ស៊ី ប្រកាស​ឲ្យ​​អ្នក​បង្កើត​គណបក្ស​ថ្មី មក​រួបរួម​ជុំវិញ CNRP

បន្ទាប់ពីការបោះឆ្នោត ដ៏ចម្រូងចម្រាសមួយ បានកន្លងផុតទៅ៣ថ្ងៃ មេដឹកនាំប្រឆាំង របស់ប្រទេសកម្ពុជា លោក សម រង្ស៊ី បានចេញមុខនៅថ្ងៃនេះ អំពាវនាវឲ្យមានការបង្រួបបង្រួម នៅជុំវិញគណបក្សសង្គ្រោះជាតិ ជាមួយអ្នកនយោបាយទាំងឡាយ ដែលបាន ឬមានបំណង បង្កើតគណបក្សថ្មីៗ។ សម្រាប់​ប្រធាន​ចលនា​សង្គ្រោះជាតិ​រូបនេះ ក្រៅពីគណបក្សសង្គ្រោះជាតិរបស់លោក ពលរដ្ឋកម្ពុជាមិនបានសំដែងការទុកចិត្តណាមួយ ទៅគណបក្សផ្សេងនោះទេ។

លោក សម រង្ស៊ី បានថ្លែងក្នុងវីដេអូមួយ ចេញពីប្រទេសបារាំង អះអាងថា៖ «គ្មានគណបក្សណា អាចមកជំនួសគណបក្សសង្គ្រោះជាតិបានទេ។ ល្បិចពួកជនផ្ដាច់ការ គេរំលាយគណបក្សសង្គ្រោះជាតិ ហើយគេជំរុញឲ្យមានគណបក្សតូចៗ កើតចេញព្រោងព្រាត ដើម្បីមកជំនួសគណបក្សសង្គ្រោះជាតិ។ តែប្រជាពលរដ្ឋខ្មែរមិនចាញ់បោកជនផ្ដាច់ការ មិនចាញ់បោកគណបក្សតូចៗ ដែលខ្ញុំហៅថា គណបក្សអាប មានតែក្បាលអត់ខ្លួន ឬគណបក្សអំពិលអំពែក ចេញមកព្រោងព្រាត ពេលរដូវបោះឆ្នោតម្ដងៗ [...]

គណៈកម្មការ​សិទ្ធិ​មនុស្ស​នៃ​សភា​អ៊ឺរ៉ុប ទាមទារ​ពន្លឿន​វិធានការ​ទណ្ឌកម្ម​ប្រឆាំង​​របប​​ក្រុង​ភ្នំពេញ

គណៈកម្មការ​សិទ្ធិ​មនុស្ស​នៃ​សភា​អ៊ឺរ៉ុប ទាមទារ​ពន្លឿន​វិធានការ​ទណ្ឌកម្ម​ប្រឆាំង​​របប​​ក្រុង​ភ្នំពេញ

គណៈកម្មការអ៊ឺរ៉ុប (នីតិប្រតិបត្តិរបស់សហភាពអ៊ឺរ៉ុប) ជាពិសេសការិយាល័យអ៊ឹរ៉ុប ដើម្បីសកម្មភាព​ខាងក្រៅ (The European External Action Service ហៅកាត់ EEAS - ហៅកាត់ជា​ភាសាបារាំង SEAE) គួរពន្លឿនរបាយការណ៍របស់ខ្លួន ស្ដីពីស្ថានភាពសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា និងចាត់វិធាការប្រឆាំងរបបក្រុងភ្នំពេញ ទាក់ទងប្រព័ន្ធអនុគ្រោះពន្ធ ដែលមានឈ្មោះថា «EBA (Everything but Arms - អ្វីៗទាំងអស់ លើកលែងតែអាវុធ)» របស់សហភាពអឺរ៉ុប។

ខាងលើនេះ ជាការលើកឡើង របស់លោក ព្យែ អង់តូនីញ៉ូ ប៉ងហ្សេរី (Pier Antonio Panzeri) ប្រធានអនុ-គណៈកម្មការ ទទួលបន្ទុកសិទ្ធិមនុស្ស របស់សភាអ៊ឺរ៉ុប ដែលជាប្រតិកម្មទៅនឹងការបោះឆ្នោតជាតិ កាលពីថ្ងៃអាទិត្យ ក្នុងប្រទេសកម្ពុជា ដែលលោកចាត់ទុក ថាជាការបោះឆ្នោត «មិនប្រជាធិបតេយ្យ»។

សេចក្ដីប្រកាសព័ត៌មានមួយ របស់អនុ-គណៈកម្មការ ដែលដឹកនាំដោយសមាជិកសភាអ៊ឺរ៉ុប [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...