
«ការដាក់ កឹម សុខា ក្រោមការត្រួតមើលរបស់តុលាការ ជារឿងនយោបាយ»
សេចក្ដីថ្លែងការណ៍មួយ របស់ក្រុមសមាជិកសភា របស់គណបក្សសង្គ្រោះជាតិ ដែលទើបនឹងធ្លាក់មកដល់ នៅពេលមុននេះ បានហៅការសម្រេចរបស់តុលាការ ដែលដាក់លោក កឹម សុខា ជាអ្នកតំណាងរាស្ត្រមានអភ័យឯកសិទ្ធិសភា ឲ្យស្ថិតនៅក្រោមការត្រួតពិនិត្យ តាមផ្លូវតុលាការ «គឺជាការរំលោភសិទ្ធិសេរីភាព របស់អ្នកតំណាងរាស្ត្រ និងជាការរំលោភម្ដងហើយម្ដងទៀត ទៅលើមាត្រា៨០ នៃរដ្ឋធម្មនុញ្ញ»។
សេចក្ដីសម្រេចមួយរបស់តុលាការ ដែលចុះហត្ថលេខា ដោយចៅក្រមស៊ើបសួរ ថាន់ ឡេង នៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៦ (តែទើបផ្សព្វផ្សាយនៅថ្ងៃនេះ) បានកំណត់ដាក់លោក កឹម សុខា អនុប្រធាន (សព្វថ្ងៃជាប្រធានស្ដីទី) គណបក្សសង្គ្រោះជាតិ ឲ្យស្ថិតនៅក្រោមការត្រួតពិនិត្យ របស់តុលាការ ក្រោមបទចោទបដិសេធក្នុងការចូលខ្លួន ដោយមិនអនុញ្ញាត ឲ្យលោកចាកចេញទៅក្រៅប្រទេស និងបានព្រមានពីការឃុំខ្លួនជាបណ្ដោះអាសន្ន។
លោកចៅក្រម ថាន់ ឡេង បានសរសេរក្នុងដីកាសម្រេចនោះថា៖ [...]