Posts in ‘បច្ចុប្បន្នភាពក្នុងលោក’ Category

យន្ដហោះ​ដឹក​ទំនិញ ចុះ​ចត​លើ​ផ្លូវ​ជាតិ​នៅ​អ៊ីតាលី!

យន្ដហោះ​ដឹក​ទំនិញ ចុះ​ចត​លើ​ផ្លូវ​ជាតិ​នៅ​អ៊ីតាលី!

អ្នកដែលភ័យជាងគេ នៅក្នុងហេតុការណ៍នេះ គឺអ្នកបើកបររថយន្ដ នៅលើផ្លូវថ្នល់ ព្រោះយន្ដហោះ​ដឹក​ទំនិញ​មួយ​គ្រឿង បានចុះចតខុសព្រលាន នៅវេលាម៉ោង៤ទៀបភ្លឺ ព្រឹកថ្ងៃសុក្រនេះ។ យន្ដហោះដ៏ធំ បានបញ្ចប់​ការ​ហោះហើររបស់ខ្លួន នៅលើផ្លូវ​ថ្នល់​​ជាតិនោះ ដែលស្ថិតនៅក្បែរព្រលានយន្ដហោះ នៃក្រុង«Bergame» ភាគ​ខាង​​ជើង​​ប្រទេស​អ៊ីតាលី។

នៅក្រោយហេតុការណ៍ ព្រលានយន្ដហោះ «Bergame» បានជួបនូវភាពរអាក់រអួល ហើយជើង​ហោះហើរ​ជា​ច្រើន ត្រូវបានលប់ចោល ទាំងការហោះចេញ ទាំងការចុះចត។ រហូតមកដល់ម៉ោង៧ព្រឹក ទើប​សេវា​កម្ម​ហោះ​ហើរ​ខ្លះ បានចាប់ផ្ដើម​មាន​ដំណើរការ​ឡើង​វិញ។ ចំណែក​ឯចរាចរណ៍​ទាំងពីរ​ទិស នៅលើផ្លូវថ្នល់វិញ ត្រូវ​បាន​កាត់​​ផ្ដាច់​ អស់​​រយៈពេល​​ជាច្រើន​ម៉ោង​ដូចគ្នា។

មកដល់ម៉ោង៩ព្រឹក ម៉ោងក្នុងស្រុក (ត្រូវនឹងម៉ោង ១៤រសៀល ម៉ោងនៅកម្ពុជា) គេនៅមិនទាន់ដឹងនៅឡើយ ពីមូលហេតុ​ ដែលបណ្ដាល​ឲ្យ​យន្ដហោះ បានចុះចតខុសផ្លូវដូច្នេះ។ ប៉ុន្តែសំណាងល្អ [...]

អ្នក​លេង​ហ្វេសប៊ុក​រិះគន់ មន្ត្រី​ធ្វើ​លិខិត​ឆ្លង​ដែន

អ្នក​លេង​ហ្វេសប៊ុក​រិះគន់ មន្ត្រី​ធ្វើ​លិខិត​ឆ្លង​ដែន

«នេះហើយស្រុករំដួល» ពាក្យដ៏ពេញ​និយម​មួយ​ឃ្លា​នេះ ត្រូវបានសង្ខេបចេញ ពីការផ្ដល់ជាមតិយោបល់ ប្រមាណ​ជាង២០០០មតិយោបល់ ទៅលើរូបថតមួយសន្លឹក (រូបខាងក្រោម) ដែលបង្ហាញពីការទម្រេតខ្លួន របស់​មន្ត្រី​ធ្វើ​លិខិត​ឆ្លង​ដែន​មួយរូប ហើយយកទូរស័ព្ទមកចុចលេង នៅពីមុខពលរដ្ឋជាច្រើននាក់ ដែលកំពុង​ឈរ​តម្រង់​ជួរគ្នា រង់ចាំវេនខ្លួន ដើម្បីចូលមកធ្វើលិខិតឆ្លងដែន។​​​ រូបភាពនេះ ទើបនឹងយកមកបង្ហោះ នៅ​១៥ម៉ោង​មុន​នេះប៉ុណ្ណោះ តែមានអ្នកចែករំលែក ដល់ទៅជាង ២៧ ០០០ដងហើយ។

Global Witness ​រំលឹក​ពី​«ភារកិច្ច»​រដ្ឋាភិបាល​ប្រាប់ ហ៊ុន សែន

Global Witness ​រំលឹក​ពី​«ភារកិច្ច»​រដ្ឋាភិបាល​ប្រាប់ ហ៊ុន សែន

លិខិតចំហរមួយ ដែលចេញផ្សាយ​នៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៦ និងចុះហត្ថាលេខា​ដោយសហស្ថាបនិក​ និង​​ជា​នាយក​អង្គការ​​ឃ្លាំមើលពិភពលោក ហៅជាភាសាអង់គ្លេស ​«Global Witness» លោក ភែទ្រីក អែលី (Patrick Alley) បានសរសេរទៅកាន់លោក ហ៊ុន សែន ដោយរំលឹកប្រាប់លោកថា រដ្ឋាភិបាលកម្ពុជា ត្រូវ​ការពារ​អ្នកជិតដិត ​និង​អ្នករួម​ការ​ងារ​របស់​លោក ​កែម ឡី​ ដែលអង្គការនេះជឿជាក់ថា កំពុងរង​ការ​គំរាម​កំហែង​​ និង​​បំភិត​បំភ័យ បន្ទាប់ឃាតកម្មបាញ់សម្លាប់លោក កែម ឡី កណ្ដាលរាជធានីភ្នំពេញ តាំង​ពីជិត​មួយ​ខែ​កន្លង​ទៅ​ហើយ។

លោក ភែទ្រីក អែឡី បានសរសេរបន្ត នៅក្នុងលិខិតនោះថា៖ «វាជាភារកិច្ច របស់រដ្ឋាភិបាល​ក្នុងរបប​ប្រជាធិប​តេយ្យ ដែលត្រូវការពារសិទ្ធិ និង​សន្តិសុខ​របស់​ប្រជា​ពលរដ្ឋ​ខ្លួន​ [...]

ខឹម វាសនា៖ របាយការណ៍​ដែល​សមត្ថកិច្ច​បញ្ចេញ​មក មិន​គួរ​ឲ្យ​ទុក​ចិត្ត

ខឹម វាសនា៖ របាយការណ៍​ដែល​សមត្ថកិច្ច​បញ្ចេញ​មក មិន​គួរ​ឲ្យ​ទុក​ចិត្ត

ប្រធានគណបក្សសម្ព័ន្ធ​ដើម្បីប្រជាធិបតេយ្យ លោក ខឹម វាសនា តែងចោទសួរជារឿយៗ នៅក្នុងការថ្លែង​នានា​របស់លោក តាមរយៈបណ្ដាញសង្គម វិទ្យុ ឬតាមរយៈវេទិកាសាធារណៈ យ៉ាងដូច្នេះថា តើយើងជា​អ្នកណា នៅ​ក្នុង​ប្រទេស​មួយនេះ? ហើយលោក ក៏តែងបានឆ្លើយដោយខ្លួនឯងដែរថា៖ «យើងជាម្ចាស់ប្រទេស»។

«ចុះបើយើង ជាម្ចាស់​ប្រទេសមួយនេះ ហើយរដ្ឋាភិបាល និងរដ្ឋបាលសាធារណៈ ដែលយើងជួលពួកគេ មក​ឲ្យ​ធ្វើការឲ្យយើង មានលក្ខណៈបែបនេះ តើយើងនឹងទៅបន្ទោសអ្នកណា? ហើយបើយើង​មិនទទួល​កំហុស ក្នុង​រឿង​នេះ យើងជាម្ចាស់ប្រទេស គិតតែបន្ទោស​មនុស្ស ដែលយើងជួល​យក​មក​ប្រើ ថាអ្នកទាំងនោះ​​មិន​កើត តើ​រឿង​នេះ​​អាចដោះស្រាយ​បាន(ឬ)ទេ?»

ខាងលើនេះ ជាសំនួរចោទឡើង ដោយលោក ខឹម វាសនា ប្រធានគណបក្សសម្ព័ន្ធ ដើម្បីប្រជាធិបតេយ្យ (ហៅ​ខ្លួនឯងថា បក្សជួង) ទៅនឹងប្រធានបទមួយ ដែលមិនផ្ដល់ភាពរីករាយ ឬសុភមង្គល ទៅដល់ពលរដ្ឋ​ខ្មែរ​ទូទៅ​ [...]

អាមេរិក​និង​សម្ព័ន្ធ​មិត្ត ជំរុញ​ឲ្យអនុវត្តន៍​ទណ្ឌកម្ម​ប្រឆាំង​ព្យុងយ៉ាង បន្ទាប់​ពី​​បាញ់​កាំជ្រួច​ជា​ថ្មី

អាមេរិក​និង​សម្ព័ន្ធ​មិត្ត ជំរុញ​ឲ្យអនុវត្តន៍​ទណ្ឌកម្ម​ប្រឆាំង​ព្យុងយ៉ាង បន្ទាប់​ពី​​បាញ់​កាំជ្រួច​ជា​ថ្មី

បន្ទាប់ពីកិច្ចប្រជុំជាបន្ទាន់ដោយបិទទ្វាជិត របស់ក្រុមប្រឹក្សាសន្ដិសុខ របស់អង្គការសហប្រជាជាតិ អស់​រយៈ​ពេល​២ម៉ោង កាលពីល្ងាចថ្ងៃពុធនេះរួចមក អ្នកស្រី សាម៉ាន់ថា ផាវើរ (Samantha Power) ឯកអគ្គរដ្ឋ​ទូត​អាមេរិក និងលោក កូរ៉ូ បេសស្សូ (Koro Bessho) ឯកអគ្គរាជទូតជប៉ុន ប្រចាំនៅអង្គការសហប្រជាជាតិ បាន​អះ​អាង​ថា សមាជិកជាច្រើននាក់ របស់ក្រុមប្រឹក្សាសន្តិសុខ បានប្រកាសថ្កោលទោស យ៉ាងខ្លាំងក្លា ចំពោះ​ការ​បាញ់​កាំជ្រួច​បាលីស្ទីក របស់ប្រទេសកូរ៉េខាងជើង កាលពីថ្ងៃពុធ ដែលបានចូលជាលើកទីមួយ ទៅក្នុង​ដែន​ទឹក​ជប៉ុន។

អ្នកស្រី ផាវើរ បានថ្លែងឡើងថា អ្នកស្រីមិនបានគិតខុសទេ ដែលថាក្រុមប្រឹក្សសន្តិសុខ នឹងមានលទ្ធភាព ក្នុង​ការរួបរួមគ្នា យ៉ាងឆាប់រហ័ស និងជាធ្លុងមួយ ដើម្បីបរិហារ​ការបាញ់កាំជ្រួច​ចុងក្រោយបង្អស់ របស់​ប្រទេស​កុម្មុយនីស​កូរ៉េ ដែលអ្នកស្រី​វាយតម្លៃថា ជាការគម្រាមដ៏ធ្ងន់ធ្ងរ ដល់សន្តិភាព និងសន្តិសុខអន្តរជាតិ។ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...