Posts in ‘បច្ចុប្បន្នភាពក្នុងលោក’ Category

ធ្លាក់​យន្ដយោះ​តូច​មួយ ពី​លើ​តំបន់​ឧស្សាហកម្ម​អាមេរិក

ធ្លាក់​យន្ដយោះ​តូច​មួយ ពី​លើ​តំបន់​ឧស្សាហកម្ម​អាមេរិក

ហេតុការណ៍ ធ្លាក់យន្ដហោះតូចមួយគ្រឿងនេះ បានកើតឡើង នៅរសៀលថ្ងៃចន្ទ ក្នុងរដ្ឋ«New Jersey» សហរដ្ឋអាមេរិក ដែលត្រូវជាព្រឹកថ្ងៃអង្គារ ពេលវេលានៅក្នុងប្រទេសកម្ពុជា។ យន្ដហោះឯកជននោះ ដែលអាចទទួលមនុស្សឲ្យជិះ បាន៨នាក់ បានធ្លាក់បោកខ្លួន ពីលើអាគារមួយចំនួន នៅក្នុងតំបន់ឧស្សាហកម្ម ក្បែរក្រុង «Carlstadt»។

ប្រព័ន្ធផ្សព្វផ្សាយអាមេរិក បានបង្ហាញឲ្យឃើញ ពីរូបភាពផ្សែងខ្មួលខ្មាញ់ ចេញពីទីកន្លែង​ធ្លាក់យន្ដហោះ និងមានរថយន្ដសង្គ្រោះជាច្រើន ត្រូវបានបញ្ជូន ទៅដល់ទីកន្លែងនោះ។ យន្ដហោះ បានហោះចេញពី ព្រលានយន្ដហោះអន្តរជាតិ «Philadelphie» ក្នុងរដ្ឋ «Pennsylvanie»។

[...]
ប្រធានាធិបតី​បារាំង​ថ្មី​កណ្ដាល​និយម តែងតាំង​នាយក​រដ្ឋមន្ត្រី​ស្ដាំ​និយម​

ប្រធានាធិបតី​បារាំង​ថ្មី​កណ្ដាល​និយម តែងតាំង​នាយក​រដ្ឋមន្ត្រី​ស្ដាំ​និយម​

លោក អេឌ័រ ហ្វីលីព (Edouard Philippe) តំណាងរាស្ត្រ និងជាអភិបាលក្រុង «Havre» ត្រូវបានតែងតាំង ជានាយករដ្ឋមន្ត្រី នៅរសៀលថ្ងៃចន្ទទី១៥ ខែឧសភានេះ ដោយលោក អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) ប្រធានាធិបតីបារាំងថ្មី ដើម្បីទទួលបន្ទុក ក្នុងការរៀបចំរដ្ឋាភិបាលថ្មី។ ភ្លាមៗបន្ទាប់ពីការប្រកាសតែងតែង ធ្វើឡើងតាមរយៈអគ្គលេខា របស់វិមានប្រធានាធិបតី អេលីហ្សេ (Elysée) រួច ការផ្លាស់ប្ដូរតំណែង រវាងនាយករដ្ឋមន្ត្រីចាស់ និងលោក អេឌ័រ ហ្វីលីព ក៏នឹងត្រូវធ្វើឡើង នៅម៉ោង១៦ ប៉ុន្មាននាទីខាងមុខនេះដែរ។

ការតែងតាំងដែលមានលក្ខណៈនយោបាយ...

លោក អេម៉ានុយអែល ម៉ាក្រុង ជាប្រធានាធិបតីចេញពីគណបក្ស «En Marche!» របស់លោក ដែលមាននិន្នាការ​កណ្ដាលនិយម ខណៈលោក អេឌ័រ ហ្វីលីព ជាអ្នកនយោបាយ ចេញពីគណបក្សអ្នកសាធារណរដ្ឋ ដែលមាននិន្នាការស្ដាំនិយម។

ក្រុមអ្នកតាមដានស្ថានការណ៍ប្រទេសបារាំង បានគិតថា ជម្រើសរបស់លោក [...]

សម រង្ស៊ី ឈូស​ទឹក​កក​លក់ ក្នុង​បុណ្យ​សាមគ្គី​កូន​ខ្មែរ

សម រង្ស៊ី ឈូស​ទឹក​កក​លក់ ក្នុង​បុណ្យ​សាមគ្គី​កូន​ខ្មែរ

បន្ទាប់ពី​ចាកចេញពីតំណែង ជាប្រធានគណបក្សសង្គ្រោះជាតិ តើលោក សម រង្ស៊ី បានធ្លាក់ខ្លួន មកលក់ទឹកកកឈូសឬ? ធ្លាក់ខ្លួនឬយ៉ាងណានោះ លោក សម រង្ស៊ី បានធ្វើកាយវិការ«ជានិមិត្តរូប»នេះ កាលពីថ្ងៃអាទិត្យម្សិលម៉ិញ នៅក្នុងពិធីបុណ្យជួបជុំមួយ ក្នុងបរិវេណវត្តវ៉ាំងសែន (ភាគអាគ្នេយ៍ជាប់រដ្ឋធានីប៉ារីស) រៀបចំឡើងដោយសមាគមសាមគ្គីកូនខ្មែរ នៅប្រទេសបារាំង។

ភ្ជាប់ជាមួយនឹងវីដេអូមួយ ដែលលោកបានបង្ហោះ នៅលើទំព័រហ្វេសប៊ុករបស់លោក អតីតប្រធានគណបក្សប្រឆាំង បានសរសេរថា៖ «រូបភាពបុណ្យសាមគ្គី ថ្ងៃអាទិត្យនេះ នៅទីក្រុងប៉ារីស ដើម្បីរៃអង្គាសថវិកា ជួយយុវជនសង្គ្រោះជាតិ ដែលឈរឈ្មោះ ក្នុងការបោះឆ្នោតឃុំ-សង្កាត់ ថ្ងៃ ០៤ មិថុនា ២០១៧។»។



មិនត្រឹមតែរវៃ ម៉ាស៊ីនឈូកទឹកកក ដើម្បីបានទឹកកកឈូស [...]

ព្យុងយ៉ាង​​បាញ់​កាំជ្រួច​ជា​ថ្មី ស្វាគមន៍​ប្រធានាធិបតី​កូរ៉េ​ខាង​ត្បូង​ទើប​ជាប់​ឆ្នោត

ព្យុងយ៉ាង​​បាញ់​កាំជ្រួច​ជា​ថ្មី ស្វាគមន៍​ប្រធានាធិបតី​កូរ៉េ​ខាង​ត្បូង​ទើប​ជាប់​ឆ្នោត

ជាការបាញ់កាំជ្រួចអន្តរទ្វីប ជាថ្មីទៀត និងជាលើកទីមួយ បើគេរាប់តាំងពីលោក មូន ជេ-អ៊ីន (Moon Jae-In) បានជាប់ឆ្នោត​ជាប្រធានាធិបតីថ្មី នៃប្រទេសកូរ៉េខាងត្បូងនោះមក។ លោក ជេ-អ៊ីន បានថ្លែងបរិហារការបាញ់នេះ ថាជា«ការបង្កហេតុដ៏គ្រោះថ្នាក់»មួយ។

សេចក្ដីប្រកាសព័ត៌មានមួយ របស់មន្ត្រីជាន់ខ្ពស់ នៃកងទ័ពកូរ៉េខាងត្បូង ដែលទើបនឹងចេញផ្សាយ បានបញ្ជាក់ឲ្យដឹងថា ការបាញ់កាំជ្រួច របស់ប្រទេសកូរ៉េខាងជើង បានធ្វើឡើងពីមូលដ្ឋានយោធាមួយ ឈ្មោះ «Kusong» ស្ថិតក្នុងខេត្ត «Pyongan ខាងជើង» នៅថ្ងៃអាទិត្យនេះ វេលាព្រឹកម៉ោង៥ និង៣០នាទី ម៉ោងក្នុងស្រុក និងបាញ់បានចម្ងាយ ៧០០គីឡូម៉ែត្រ។ ការបាញ់កាំជ្រួច ដែលទទួលបានជោគជ័យ កាលពីលើកមុន ត្រូវបានធ្វើឡើងតាំងពីខែកុម្ភៈ ចេញពីមូលដ្ឋានយោធាតែមួយ និងបាញ់​បានចម្ងាយ ៥០០គីឡូម៉ែត្រ។

រីឯកងទ័ពអាមេរិក នៅក្នុងមហាសាគរបាស៊ីភិក​វិញ ក៏បានចេញសេចក្ដីប្រកាសព័ត៌មាន អះអាងពីការបាញ់នេះដែរ តែបានបញ្ជាក់ថា [...]

បាញ់​សម្លាប់​មន្ត្រី​ក្រសួង​ធនធាន​ទឹក​ម្នាក់​​ក្នុង​​រថយន្ដ​​ កណ្ដាល​​រាជធានី

បាញ់​សម្លាប់​មន្ត្រី​ក្រសួង​ធនធាន​ទឹក​ម្នាក់​​ក្នុង​​រថយន្ដ​​ កណ្ដាល​​រាជធានី

ការបាញា់សម្លាប់កណ្ដាលរាជធានីភ្នំពេញ ប្រដាប់ដោយអាវុធមួយ បានកើតឡើងទៀត កាលពីយប់វេលាម៉ោងជាង ២២ ថ្ងៃទី ១៣ ខែឧសភានេះ នៅត្រង់ផ្លូវច្រកចូល ខាងមុខវត្តអង្គតាម៉ិញ ភូមិបប្រកខាងត្បូង សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ។ ជនរងគ្រោះ ដែលគេស្គាល់ថា ជាមន្ត្រីអ្នកមានមុខមាត់ម្នាក់ នៅក្រសួងធនធានទឹក ត្រូវបានខ្មាន់កាំភ្លើងមិនស្គាល់អត្តសញ្ញាណ បាញ់សម្លាប់ចំនួនបីគ្រាប់ ឲ្យស្លាប់នៅក្នុងរថយន្ដរបស់ខ្លួន យ៉ាងអាណោចអាធម។

រូបថតជាច្រើនសន្លឹក រួមនឹងវីដេអូផង ត្រូវបានថតពីកន្លែងកើតហេតុ បង្ហាញពីជនរងគ្រោះ ដែលត្រូវបានបាញ់សម្លាប់ តាមបង្អួចរថយន្ដម៉ាក «Camry» សេរីខ្ពស់​របស់ខ្លួន និងស្នាមបែកធ្លាយកញ្ចក់បង្អួចរថយន្ដ ដោយសារគ្រាប់កាំភ្លើង។ រូបភាពខ្លះទៀត បានបង្ហាញឃើញស្ត្រីចំណាស់​ម្នាក់ ដែលគេគិតថាជាម្ដាយ កំពុងយំ​អោប​ជនរងគ្រោះ យ៉ាងខ្លោចផ្សារ។

មេបញ្ជាការអាវុធហត្ថ ខណ្ឌពោធិ៍សែនជ័យ លោក ជឹម រិទ្ធី បានប្រាប់សារព័ត៌មានក្នុងស្រុកថា [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...