
ហ៊ុន សែន ឲ្យ ធី សុវណ្ណថា ក្លាយជាសមាជិកបក្ស មុនការសម្រេចរបស់ CPP រាជធានី
ការសម្រេចជាផ្លូវការ ឲ្យកញ្ញា ធី សុវណ្ណថា អតីតអ្នកគាំទ្រគណបក្សប្រឆាំង ក្លាយជាសមាជិកពេញសិទ្ធិ របស់គណបក្សប្រជាជនកម្ពុជា ត្រូវបានឲ្យដឹង នៅក្នុងលិខិតមួយ ដែលចុះថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៧ និងមានហត្ថលេខារបស់លោក នុត ជា ប្រធានគណបក្សប្រចាំរាជធានីភ្នំពេញ។ ផ្ទុយទៅវិញ បណ្ណសម្គាល់សមាជិកគណបក្ស ដែលមានហត្ថលេខារបស់លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី - ប្រធានគណបក្ស បែរជាត្រូវបានធ្វើឡើង តាំងពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៧ និយាយរួមគឺ៣ថ្ងៃ មុនការសម្រេចរបស់លោក នុត ជា។
ក្នុងលិខិត ដែលត្រូវបានផ្សព្វផ្សាយ កាលពីថ្ងៃទី១៩ ខែកក្កដាម្សិលម៉ិញ លោក នុត ជា ប្រធានគណបក្សប្រជាជនកម្ពុជា ប្រចាំរាជធានីភ្នំពេញ បានសម្រេចបញ្ចូលកញ្ញា ធី សុវណ្ណថា ឲ្យក្លាយជាសមាជិកគណបក្ស ដោយយោងតាមសំនើរ ចុះលេខ០៣/ ១៧លស ចុះថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៧ របស់គណៈកម្មាធិការសាខាគណបក្ស គណៈចាត់តាំងគណបក្សរាជធានីភ្នំពេញ និងតាមពាក្យស្នើសុំ ចូលជាសមាជិក [...]