ចំណាប់ខ្មាំងនៅអាល់ហ្សេរី៖ កងទ័ពវាយលុកចូលរំដោះ តែអាចមានស្លាប់ច្រើន
ហេតុការណ៍កើតឡើង បានតែមួយថ្ងៃប៉ុណ្ណោះ កងទ័ពរបស់ប្រទេសអាល់ហ្សេរី នៅថ្ងៃនេះ បានសម្រេចវាយលុក ដើម្បីវាយរំដោះផ្នែកមួយនៃចំណាប់ខ្មាំងជាច្រើន ដែលក្រុមប្រដាប់អាវុធអ៊ីស្លាមនិយម បានចាប់ទុកនៅក្នុងរោងចក្រចម្រាញ់ឧស្ម័នហ្គាស នៅជាប់នឹងព្រំប្រទល់នៃប្រទេសលីប៊ី។ បណ្ដាប្រទេសដែលមានពលរដ្ឋរបស់ខ្លួន ជាប់ជាចំណាប់ខ្មាំងនេះ សង្ស័យពីទម្ងន់តុល្យភាពជាផ្លូវការ ដែលនៅមិនទាន់អោយដឹងនៅឡើយ មកទល់នឹងម៉ោងនេះ។
រោងចក្រចម្រាញ់ឧស្ម័នហ្គាស ដែលក្រុមភេវរជនបានចាប់បុគ្គលិកនៅទីនោះ ជាចំណាត់ខ្មាំង។ រូបថត Statoil/EPA/MaxPPP។
ទីក្រុងអាល់ហ្សេ នៃប្រទេសអាល់ហ្សេរី បានប្រើប្រាស់កម្លាំងចូលវាយរំដោះចំណាប់ខ្មាំង នៅថ្ងៃព្រហស្បត្តិ៍ទី១៧មករា ក្រោយ២៤ម៉ោងពីការចាប់ធ្វើចំណាប់ខ្មាំង ដោយពួកភេវរករនិយមអ៊ីស្លាម [...]