ពិធីថ្វាយព្រះភ្លើង-សុខភាព៖ ពលរដ្ឋ១៩១១៧នាក់ទទួលថ្នាំ ១០៧នាក់សំរាកក្នុងស្តង់
ចាប់តាំងពីថ្ងៃទីមួយ ដែលជាថ្ងៃដង្ហែព្រះរាជសព ព្រះរាជបរមរតនកោដ្ឋ រហូតមកដល់ថ្ងៃថ្វាយព្រះភ្លើង មានការចូលរួមរំលែកព្រះមរណៈទុក្ខ ពីប្រជាពលរដ្ឋជាច្រើនរាប់ម៉ឹននាក់។ ដើម្បីសុវត្តិភាពសុខភាព របស់ប្រជាពលរដ្ឋ ក៏ដូចជាថ្នាក់ដឹកនាំ ក្រសួងសុខាភិបាលបានរៀបចំ«ផែនគោលដៅ»ចំនួនបួនកន្លែង ដែលផែន ទីមួយតាំងគោលដៅសម្រាប់ព្រះរាជពិធីដង្ហែរ ទីពីសម្រាប់ដម្កល់និងថ្វាយព្រះភ្លីង ទីបីរៀបតង់សុភាព និងទីបួនទីតាំងសង្គ្រោះបន្ទាន់។
រថយន្ដសង្គ្រោះបន្ទាន់ នាព្រះរាជពិធីដង្ហែ និងថ្វាយព្រះភ្លើងសម្ដេចព្រះនរោត្ដម សីហនុ។ MONOROOM.info Photo/ O.Vary
លោក សាស្រ្តាចារ្យរង សុង សុគន្ធ ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានប្រាប់ទស្សនាវដ្តីមនោរម្យព័ងអាំងហ្វូថា ក្រុមការងាររបស់លោក [...]