កែម ឡី៖ ១៦ចំណុចដែលផ្ដល់ជំនឿវិញ លើសុខាភិបាលកម្ពុជា
ភាពបាត់បង់ជំនឿលើសេវាសុខាភិបាលពីសាធារណជន និងថ្នាក់ដឹកនាំជាន់ខ្ពស់ ជាបញ្ហាប្រកាសអាសន្នមួយដែលវិស័យសុខាភិបាល ត្រូវការសង្រោះបន្ទាន់ និងគំនិតផ្តួចផ្តើមយុទ្ធសាស្រ្តថ្មីៗ នៅក្នុងប៉ុន្មានឆ្នាំខាងមុខនេះ។ ប្រាក់បៀវត្សរ៍ទាប ក្រមសីលធម៌របស់គ្រូពេទ្យធ្លាក់ចុះ ប្រព័ន្ធសុច្ចរិតភាពខ្សោយ និងហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងអរូបវន្តនៅមានបញ្ហានៅឡើង។ នេះជាការលើកឡើង របស់លោក កែមឡី ក្នុងបណ្តាញសង្គមផ្ទាល់របស់លោក។
លោកបានបន្ថែមថា ស្ថានភាពសុខភាពប្រជាពលរដ្ឋកម្ពុជា នៅតែជាបន្ទុក ដ៏ធ្ងន់ធ្ងរនៅឡើយ ដូចជា អត្រាស្លាប់របស់ស្រ្តី ជុំវិញការសម្រាលកូន នៅខ្ពស់ (១៧០ ក្នុងចំណោម១០០.០០០កូនកើតរស់), អត្រាស្លាប់ របស់កុមារក្រោម ៥ឆ្នាំ (៣៨ក្នុង ១.០០០កូនកើតរស់), អត្រាស្លាប់ របស់ប្រជាពលរដ្ឋដោយជំងឺ (៨៦,៥ ក្នុង១.០០០នាក់) និងមិនទាន់ឆ្លើយតប ទៅសេចក្តីត្រូវការពិត របស់ស្រ្តី និងកុមារ ក្នុងកម្មវិធីពន្យារកំណើត [...]