មរតកជនរងគ្រោះ ក្រោយការបង្រ្កាបបាតុកម្មដើម្បីប្រាក់ខែ ១៦០ដុល្លា
បើទោះបីជា ព្រឹត្តិការណ៍ នៃការបង្រ្កាបទៅលើកម្មករទាមទារប្រាក់ខែ១៦០ដុល្លា នៅមុខរោងចក្រយ៉ាក ជីន និងនៅសួនកាណាឌីយ៉ា បានកន្លងទៅជាង៣ខែហើយក៏ដោយ តែការឈឺចាប់ និងស្លាកស្នាមរបួសបានបន្សល់ទុកអោយពួកគេ។ ខាងក្រោមនេះជាកិច្ចសម្ភាសខ្លីៗជាមួយជនរងគ្រោះ ដែលបានទទូលនូវមរតកយ៉ាងសោកសៅ បន្ទាប់ពីការបង្រ្កាបប្រកបដោយឈាម របស់កងកម្លាំងអាជ្ញាធរ។
កម្មកររងគ្រោះ មកទទួលថវិការឧបត្ថម្ភ នៅសហភាពការងារកម្ពុជា ថ្ងៃទី៨ ខែមេសា ឆ្នាំ២០១៤។ (រូបថត MONOROOM.infO/ C. Nita)
ជីវិត - «ថវិកាប៉ុណ្ណឹង ទោះចិញ្ចឹមកូន ក៏មិនរស់ដែរ និយាយរួមខ្ញុំចង់បានជិវិតប្តីខ្ញុំមកវិញ ព្រោះជីវិតប្តីខ្ញុំមិនអាចប្តូរនឹងលុយបានទេ» [...]