នាយទាហានសម្រេចចិត្តចង ក ព្រោះផ្ទុកអេដស៍ជាង១០ឆ្នាំ
បុរសដែលមានអាជីពជានាយទាហានជើងទឹកមួយរូប បានធ្វើអត្តឃាតដោយចងក កាលពីយប់ថ្ងៃទី០៥ ចូលមកថ្ងៃទី០៦ ខែធ្នូ នៅក្នុងបន្ទប់ជួល នៃផ្ទះសំណាក់មួយឈ្មោះ មិត្តភាព ស្ថិតនៅសង្កាត់ផ្សារដើមគរ ខ័ណ្ឌទួលគោក រាជធានីភ្នំពេញ។ បុរសដែលបានគិតខ្លីនេះ ឈ្មោះ រ័ត្ន សត្យា អាយុ ៣៩ឆ្នាំ រស់នៅភូមិ ដុំរទេះ ឃុំជាំសង្កែ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។
បើតាមសម្តីរបស់ស្ត្រីម្ចាស់ផ្ទះសំណាក់ បានឲ្យដឹងថា បុរសខាងលើនេះ បានមកជួលផ្ទះសំណាក់របស់អ្នកស្រី កាលពីវេលាម៉ោង ៦:៣០នាទីល្ងាច ថ្ងៃទី ០៥ ខែធ្នូកន្លងមក។ ហើយការធ្វើអត្តឃាតនេះ បុគ្គលិករបស់អ្នកស្រី មិនបានដឹងនោះទេ។ ប៉ុន្តែបន្ទាប់ពីបានទូរស័ព្ទមកប្អូនប្រុស ជានាយទាហានរូបនេះ ហើយគ្មាននរណាលើក ស្ត្រីជាបងបានប្រញាប់ប្រញាលមករកប្អូនជាបន្ទាន់។ នៅពេលមកដល់បន្ទប់ បងស្រីរូបនោះ [...]