Posts in ‘គ្រប់អត្ថបទជាខេមរភាសា’ Category

មេធាវី ថា​សកម្ម​ជន​​ប្រឆាំង អាច​ដាក់​ឲ្យ​នៅ​ក្រៅ​ឃុំ មុន​ចូល​ឆ្នាំ​១ថ្ងៃ

មេធាវី ថា​សកម្ម​ជន​​ប្រឆាំង អាច​ដាក់​ឲ្យ​នៅ​ក្រៅ​ឃុំ មុន​ចូល​ឆ្នាំ​១ថ្ងៃ

សកម្មជនគណបក្សសង្គ្រោះជាតិ ទាំងប្រាំរូប ដែលបានជាប់ឃុំឃាំងនោះ ត្រូវបានឯកភាព និងសម្រេចរួមគ្នា រវាងលោក ហ៊ុន សែន និង លោក សម រង្ស៊ី ក្នុងការស្នើទៅកាន់តុលាការ ដើម្បីពិនិត្យ និងរៀបចំឲ្យមានការសម្រេច ក្នុងការដោះ​លែង​ឲ្យនៅក្រៅឃុំ ជាបណ្តោះអាសន្ន។

នាវិមានរដ្ឋសភាជាតិ ចំពោះមុខអ្នកសារព័ត៌មាន ព្រឹកថ្ងៃទី១០ ខែមេសានេះ លោក ជួង ជូងី មេធាវីការពារក្ដី ឲ្យសកម្ម​ជន​របស់គណបក្សសង្គ្រោះជាតិ បានបង្ហើបឲ្យដឹងថា លោក មាជ សុវណ្ណារ៉ា រួមទាំងសកម្មជន៤នាក់ផ្សេងទៀត នឹង​ត្រូវ​ដោះលែង ឲ្យបាននៅក្រៅឃុំ ជាបណ្តោះអាសន្ន មុនថ្ងៃចូលឆ្នាំខាងមុខនេះ យ៉ាងយូរបំផុត រសៀលថ្ងៃទី១៣ ខែមេសា។

មេធាវីរូបនេះបន្តថា តាមរយៈការដោះលែងនេះ និតិវិធីត្រូវបានតុលាការសម្រេច និងហៅពួកគាត់ មកកាន់តុលាការ និង​បើកការសាកសួរបន្ថែម ឯមេធាវីក៏នឹងស្នើពាក្យធានា នៅក្រៅឃុំជាថ្មី បន្ទាប់មកនាពេលរសៀល នឹងសម្រេចឲ្យ​មាន​ការ​ដោះលែង តែម្តង។

[...]
នគបាល​ប៉ុស្តិ៍​ឃុំ​​ព្រៃ​ពោន ដោះ​លែង​វត្ថុ​តាង​«តាម​បញ្ជា​មេ»

នគបាល​ប៉ុស្តិ៍​ឃុំ​​ព្រៃ​ពោន ដោះ​លែង​វត្ថុ​តាង​«តាម​បញ្ជា​មេ»

តាមការបញ្ជាក់ របស់មេប៉ុស្តិ៍រដ្ឋបាល ឃុំព្រៃពោន លោក ចាន់ សារិន្ទ នៅថ្ងៃទី០៧ ខែមេសា ឆ្នាំ២០១៥នេះថា លោក​បាន​ដោះលែងជនល្មើស និងវត្ថុតាង (ម៉ូតូបង្ក) កាលពីថ្ងៃទី៣១ ខែមិនាឆ្នាំ២០១៥ នៅម៉ោង៨ព្រឹក បន្ទាប់ពីមាន​គ្រោះ​ថ្នាក់​នេះភ្លាម ព្រោះជនរងគ្រោះ មិនបានដាក់ពាក្យប្តឹង។ ម្យ៉ាងទៀត លោកបានទទួលបញ្ជា ពីអធិការស្រុកថា ឲ្យដោះ​លែងវត្ថុតាងនោះ ទើបលោកហ៊ានដោះលែង លុះមកដល់ព្រឹកថ្ងៃទី០១ ខែមេសា ទើបលោក បានទទួលពាក្យបណ្តឹង ហើយលោកបានធ្វើសុំនុំរឿងនេះ បញ្ជូនទៅថ្នាក់ស្រុក រួចរាល់ហើយ។ លោកលើកឡើងថា៖ «ខ្ញុំហ៊ានដោះលែង ព្រោះ​មានបញ្ជាពីស្រុក បើមានអ្វីចង់ដឹង សួរគាត់ទៅ»។

ទស្សនាដ្តីបានព្យាយាមទាក់ទង ទៅមន្ត្រីនគរបាលស្រុកកំពង់ត្របែក លោក អ៊ំ ចំរើន ដើម្បីសុំការបំភ្លឺ ពីបញ្ហាទាំង​អស់​នេះ តែមិនអាចទាក់ទងបានទេ ព្រោះនៅពេលដឹងថា ជាអ្នកសារព័ត៌មាន លោកបានបិទទូរស័ព្ទ ដោយមិនលើកទៀត ជាលើទីពីរ។

ប្រភពព័ត៌មាន និងជាសាក្សី [...]

ទាត់​១៣​ជើង ដាល់​៣៧​ដៃ និង​ឆក់​៤ដង បើ​គេច​​ពី​ការ​ចាប់​ខ្លួន! (vdo)

ហ្វ្រង់ស៊ីស ចារេដ ពូសុក (Francis Jared Pusok) បុរសម្នាក់ អាយុ ៣០ឆ្នាំ ដែលគេស្គាល់ថា ធ្លាប់មានបទល្មើសរាប់ភ្លេច បានចុះពីលើខ្នងសេះ ហើយបានទទួលរង នូវរន្ទះជើង១៣ដង កណ្ដាប់ដៃព្យុះសង្ឃរា ៣៧ដង និងកាំភ្លើងឆក់ ៤ដង ពី​សំណាក់ ភ្នាក់ងារនគរបាល។ នេះបើតាមស្ថានីយទូរទស្សន៍ KNBC នៃក្រុង ឡូសអេនជឺឡេស (Los Angeles) សហរដ្ឋ​អាមេរិក ដែលបានថតបានរូបភាពនេះ តាមឧទ្ធម្ភាគចក្រ បង្ហាញសារជាថ្មីទៀត ពីករណីប្រើហិង្សា ពីសំណាក់​នគរបាល​អាមេរិក ទៅលើជនស៊ីវិល ដែលដូចជាបានស្ម័គ្រចិត្ត ឲ្យចាប់ខ្លួនរួចហើយ។

នាយនគរបាល នៃតំបន់ សាន ប៊ែរណាឌីណូ (San Bernardino) លោក ចន ម៉ាកម៉ាហូន (John McMahon) បានថ្លែង​តាម​ទូរទស្សន៍ដដែលថា៖ «ខ្ញុំមានអារម្មណ៍រន្ធត់ណាស់ នូវអ្វីដែលខ្ញុំបានឃើញ នៅក្នុងវីដែអូ»។ ហើយលោក បានស្នើ​ឲ្យមានការស៊ើបអង្កេតផ្ទៃក្នុងមួយ ទៅលើហេតុការណ៍ ដែលបានកើតឡើង នៅក្នុងតំបន់វាលរហោរស្ថាន ហៅថា អ័បផល​វ៉ាឡី (Apple Valley) [...]

​មនុស្ស​៣៣នាក់​ស្លាប់ ក្នុង​គ្រោះ​ថ្នាក់​ផ្ទុះ​រថយន្ដ​ក្រុង នៅ​ម៉ារ៉ុក

គ្រោះថ្នាក់បានកើតឡើង នៅព្រឹកព្រហាមថ្ងៃសុក្រ ទី១០ ខែមេសា នៅក្នុងតំបន់ ឈប៊ីកា (Chbika) នៃខេត្ត តានតាន ដែល​ស្ថិតនៅ១០០០គីឡូម៉ែត្រ ភាគនារតីពីរាជធានី រ៉ាបា (Rabat) នៃប្រទេសម៉ារ៉ុក និងបានបណ្ដាលឲ្យមនុស្ស៣៣នាក់ ស្លាប់បាត់បង់ជីវិត ព្រមទាំង៩នាកផ្សេងទៀត រងរបួស។ នេះបើតាមសេចក្ដីរាយការណ៍ របស់ទីភ្នាក់ងារព័ត៌មាន​ក្នុង​ស្រុក ហៅថា MAP ដែលបានស្រង់ប្រភព របស់អាជ្ញាធរតំបន់ មកបញ្ជាក់។

គ្រោះថ្នាក់រវាងរថយន្ដក្រុង និងរថយន្ដស៊ីទែនដឹកប្រេងនេះ បានបង្កឲ្យមានការផ្ទុះឆេះ ជាអណ្ដាតភ្លើងយ៉ាង​សន្ធោ​សន្ធៅ។ រូបភាពដំបូងៗ ដែលត្រូវបានថតដោយបណ្ដាជនក្នុងតំបន់ ដែលត្រូវបានបង្ហោះតាមបណ្ដាញអ៊ិនធើណែត បាន​បង្ហាញឲ្យឃើញពី សភាពធ្ងន់ធ្ងរនៃគ្រោះថ្នាក់នេះ៖ រថយន្ដក្រុងស្ថិតក្នុងអណ្ដាតភ្លើង ខណៈមួយផ្នែករបស់រថយន្ដ បាន​ខ្លោចទៅជាធ្យូងទៅហើយ។

បើតាមអាជ្ញាធរតំបន់ដដែល បាននិយាយថា គ្រោះថ្នាក់បានសម្លាប់មនុស្ស ៣៣នាក់ ដែលពីក្នុងនោះភាគច្រើន [...]

ចាប់​ខ្លួន​​​បុរស​ម្នាក់ បន្ទាប់​ពី​វីដេអូ​មួយ​ត្រូវ​បាន​បង្ហោះ​ ឃើញ​វាយ​​កូន​ដូច​កីឡា​កាស

អ្នក​ដែល​បាន​ទស្សនា​វីដេអូ​នេះ មានអារម្មណ៍ឆេះឆួលភ្លាម នឹងឪពុកចិត្តអាក្រក់ម្នាក់នេះ។ ឆេះឈួលរហូតដល់ បង្ខំ​ឲ្យ​អាជ្ញាជរ​នៃរដ្ឋកាលីហ្វ័នីរ សហរដ្ឋអាមេរិក ស្វែងរកចាប់ខ្លួនបាន បុរសជាឪពុក នៅក្នុងថ្ងៃទី១០ ខែមេសានេះ។

ហេតុការណ៍បានកើតឡើង នៅក្នុងហាងលក់ទំនិញអាមេរិកមួយ កាលពីថ្ងៃទី០៨ ខែមេសា កន្លងទៅ ហើយត្រូវបាន កាម៉េរ៉ា​សុវត្ថិភាពរបស់ហាង ចាប់រូបភាពបាន។ នៅក្នុងរូបភាពនោះ គេឃើញ បុរសម្នាក់​បាន​ដេញចាប់កូន ហើយទះ​មួយ​ទំហឹងដៃ ចំកណ្ដាលមុខ ដូចកីឡាវាយកាស នៅលើសៃវៀន បណ្ដាលឲ្យកូនម្នាក់នោះ ដួលខ្ពោកទៅនឹងដី។ បន្ទាប់​មក គេឃើញស្ត្រីមានផ្ទៃពោះម្នាក់ បានចូលមកដឹកដៃកុមារ ហើយនាំដើរចេញទៅ ដែលមើលទៅ ហាក់បីដូចជាគ្មាន​រឿង​អ្វីទាំងអស់។

ឃ្លីបវីដេអូមួយទៀត ត្រូវបានបង្ហោះ តាមក្រោយមកទៀត តែជាហេតុការណ៍ ដែលបានកើតនៅមុនវីដេអូទីមួយ។ វីដេអូ​ទីពីរនេះ បង្ហាញថា បុរសជាឪពុក ចាប់កូនដែលទំនងជាដេកននៀល នៅនឹងដី ហើយញ៉ឹងកូននេះឡើង [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...