Posts in ‘គ្រប់អត្ថបទជាខេមរភាសា’ Category

កើត​មក​គ្មាន​ច្រមុះ ផ្អើល​អស់​អ៊ិនធើណែត

កើត​មក​គ្មាន​ច្រមុះ ផ្អើល​អស់​អ៊ិនធើណែត

អេលី ម៉ាកគ្លាចើរី (Eli McGlathery) ជាទារក ដែលកើតមកខុសប្រក្រតី។ ទារកកំសត់ បានកើតនៅក្នុងរដ្ឋ អាឡាបាម៉ា (Alabama ភាគអាគ្នេយ៍ នៃសហរដ្ឋអាមេរិក) កាលពីថ្ងៃទី៤ ខែមីនា កន្លងទៅ។ មិនត្រឹមតែកើតមិនគ្រប់ខែ និងគ្មានកាយ​សម្បទារគ្រប់គ្រាន់ទេ ហើយ​ថែម​ទាំង ត្រូវក្រុមគ្រូពេទ្យ ដាក់ទារកឲ្យដកដង្ហើម ជាមួយនឹងប្រដាប់ ជួយដកដង្ហើមទៀត។ យ៉ាងណាក៏ដោយ មកទល់នឹង​ពេលនេះ ឪពុកម្ដាយរបស់ទារក និងក្រុមគ្រូពេទ្យ បានទុកចិត្តថា ទារកមាន​សុខភាព​ធម្មតា។ ពួកគេថែមទាំងគិតថា នឹង​ជួយបើកផ្លូវ ដកដង្ហើមធម្មជាតិ ឲ្យទារកនៅពេលដែលទារក ក្លាយជាកុមារ មាន​អាយុ​ច្រើន​បន្ដិច។

ក្នុងពេលនេះ មិត្តភ័ក្ររបស់ក្រុមគ្រួសារទារក បានបង្កើតគេហទំព័រមួយ ដើម្បីប្រមូលថវិកា សម្រាប់ការព្យាបាលនានា ដែលអាចកើតមានសម្រាប់ អេលី។ មកដល់បច្ចុប្បន្ន គេហទំព័រ បានប្រមូលបានជាង ៤ម៉ឺនដុល្លារហើយ ដែលអាចជួយ សម្រាលបន្ទុកយ៉ាងច្រើន ដល់ក្រុមគ្រួសារទារក។

តារា [...]

សាក់​ចុង​សុដន់​ជា​រាង​បេះ​ដូង ពេញ​និយម​ខ្លាំង​ឡើង​នៅ​អ៊ឺរ៉ុប

សាក់​ចុង​សុដន់​ជា​រាង​បេះ​ដូង ពេញ​និយម​ខ្លាំង​ឡើង​នៅ​អ៊ឺរ៉ុប

គំនិតឆ្នៃប្រឌិតនេះ កើតចេញដំបូងគេ នៅក្រុង លីវើភូល (Liverpool) នៃចក្រភពអង់គ្លេស ដែលគេឲ្យឈ្មោះ ជាភាសា​អង់គ្លេសថា «Tittooing»។ Tittooing ជាវិធីសាស្ត្រ នៃការគូរចុងសុដន់ របស់នាងៗទាំងឡាយ ដោយប្រើប្រដាប់សាក់ ធុនមធ្យមមួយប្រភេទ។ វិធីសាស្ត្រនេះ មានស្ថិតនៅចន្លោះការសាក់នៅលើស្បែក និងការកែឆ្នៃសម្ផស្ស។ ប្រដាប់សាក់ ធុនមធ្យម នឹងបាញ់ទឹកពណ៌ពិសេសមួយ តាមរយៈម្ជុល នៅខាងមុខប្រដាប់នោះ ដើម្បីពង្រីកឬបន្ថែមរង្វង់ ដែលព័ទ្ធ​ជុំ​វិញ​ក្បាលសុដន់។

ស្ត្រីជាច្រើនឡើងៗ បានប្រើប្រាស់វិធីសាស្ត្រនេះ ដើម្បីជួយឲ្យសុដន់របស់ពួកនាង កាន់តែមានសម្ផស្សខ្លាំងឡើង ជា​ពិសេស នៅពេលដែលរង្វង់ ព័ទ្ធជុំវិញក្បាលសុដន់ មានពណ៌ស្លេកពេក ឬមានទំហំតូចពេក។ គេអាចដាក់ពណ៌ ទៅតាម​ការ​ចង់បានរបស់ម្ចាស់ខ្លួន ដូចជាពណ៌ក្រហមព្រឿងៗ ស៊ីជំពូ ឬពណ៌សាច់ក្រម៉ៅជាដើម។

ទំរង់​បែប​នេះ​លើ​មេឃ មិន​មែន​ជា​ការ​ផ្ទុះ​គ្រាប់​បែក​នុយក្លេអ៊ែរ​ទេ!

ទំរង់​បែប​នេះ​លើ​មេឃ មិន​មែន​ជា​ការ​ផ្ទុះ​គ្រាប់​បែក​នុយក្លេអ៊ែរ​ទេ!

រូបភាពនេះ ទើបនឹងត្រូវបានថត ក្នុងពេលថ្មីៗនេះ បង្ហាញពីពពក ដែលបានផ្ដុំគ្នាជាទំរង់យ៉ាងចម្លែក នៅលើក្រុង ឡប់បុក (Lubbock) នៃរដ្ឋតិចសាស។ ប៉ុន្តែមិនមែនគ្រាន់តែជាពពកធម្មតាទេ តែជាបន្ដុំពពក នៅមុនព្យុះដ៏កម្រមួយ ក្នុង​ប្រភេទ​ព្យុះ ស៊ុពើសែល (supercell)។ ព្យុះដ៏កម្ររបៀបនេះ អាចនឹងបង្កើតឲ្យទៅជាខ្យល់គូច ដ៏សាហាវៗ ជាច្រើន។

ចំពោះប្រទេសកាណាដាវិញ ព្យុះរបៀបនេះ កម្រកើតមានណាស់។ ដោយឡែក សម្រាប់ដុំពពក នៅរដ្ឋតិចសាស​ខាង​លើ ជនជាតិកាណាដា ក្នុងតំបន់ភាគអាគ្នេយ៍នៃប្រទេស អាចមើលឃើញបានខ្លះ ជាពិសេសអ្នករស់នៅ ក្នុងក្រុង អុងតារីយ៉ូ (Ontario)៕

វិធី​បំបែរ​ចំណាប់​អារម្មណ៍​សិស្ស ក្នុង​មុខ​វិជ្ជា​«គណិត​វិទ្យា»

តើលោកអ្នកយល់យ៉ាងណា ប្រសិនបើគ្រូរបស់លោកអ្នក នៅក្នុងថ្នាក់រៀន បានបង្កើតវិធីសាស្ត្រចម្លែកមួយ ដើម្បីមក​បង្រៀនកូនសិស្សនោះ។ វាច្បាស់ហើយ ថាបើសិនជា វិធីសាស្ត្រសប្បាយៗ ដូចនៅក្នុងវីដេអូនេះ លោកអ្នកប្រាកដ​ជា​អត់​ទ្រាំ មិនសើចសប្បាយ ឬអាចនឹងលោត ទៅអោបគ្រូបង្រៀននេះទៀតផង។

វីដេអូនេះ ត្រូវបានផលិតឡើង ដោយ លោក ម៉ាតជូ វេដ័រ (Matthew Weathers) ជាសាស្ត្រាចារ្យមួយរូប មកពីសាកល​វិទ្យាល័យ បាយអូឡា (Biola) ក្នុងភាគខាងត្បូង នៃរដ្ឋកាលីហ្វ័នី សហរដ្ឋអាមេរិក។ លោកមានជំនាញខាង គណិតវិទ្យា។ ប៉ុន្តែ នៅក្នុងវីដេអូនេះ លោកមិនបានធ្វើឲ្យ គេគិតពីលោក ត្រឹមតែជាសាស្ត្រាចារ្យគណិតវិទ្យាប៉ុណ្ណោះទេ តែលោកក៏ជា​សិល្បៈករម្នាក់ យ៉ាងជំនាញម្នាក់ដែរ។

តាមពិតទៅ វីដេអូខាងលើ ត្រូវបានផលិតឡើង នៅក្នុងឱកាសនៃថ្ងៃបុណ្យកុហក ទី០១ ខែមេសា ដែលការកំសាន្ដអ្វីៗ​គ្រប់យ៉ាង ត្រូវបានអនុញ្ញាត។ លោកសាស្ត្រាចារ្យ ម៉ាតជូ បានបង្កើតឈុតឆាកបែបនេះ ហើយយកទៅបង្ហោះ [...]

យន្ដហោះ​អ៊ែរប៊ូស​កូរ៉េ បុក​បង្គោល​ពេល​ចុះ​ចត របួស​២៧នាក់

យន្ដហោះ​អ៊ែរប៊ូស​កូរ៉េ បុក​បង្គោល​ពេល​ចុះ​ចត របួស​២៧នាក់

បើតាមការអង្កេតជាលើកទីមួយបានឲ្យដឹងថា ដោយសារស្ថានភាពឧត្តុនិយម មិនអំណោយផល យន្ដហោះបាន​ហោះ​ទៅប៉ះ ជាមួយនឹងបង្គោល អង់តែនទាក់ទងមួយ លើកូនភ្នំស្ថិតនៅក្បែរនោះ មុននឹងបាត់បង់លំនឹងរបស់ខ្លួន នៅច្រើន​រយម៉ែត្រក្រោយ ហើយបានវិលត្រឡប់តួយន្ដហោះ ប្រមាណជា៩០ឌឺក្រ។ ហេតុការណ៍ បានកើតឡើង នៅវេលា​ម៉ោង​៨និង៥នាទី ម៉ោងក្នុងស្រុក យប់ថ្ងៃទីទី១៤ ខែមេសា នៅព្រលានយន្ដហោះ នៃក្រុង ហីរ៉ូស៊ីម៉ា ស្ថិតនៅភាគខាងលិច នៃ​ប្រទេសជប៉ុន។ ប្រភពផ្លូវការ ពីប្រទេសជប៉ុនបានឲ្យដឹងថា អ្នកដំណើរ នៅលើយន្ដហោះប្រមាណជា ២៧នាក់ ក្នុង​ចំណោម​៨១​នាក់ ដែលស្ថិតនៅលើយន្ដហោះ បានរងរបួស។

តាមរូបភាពដែលបានផ្សាយ នៅតាមកញ្ចក់ទូរទស្សន៍ នៃប្រទេសជប៉ុន គេបានឃើញ បង្គោលអង់តែន ដែលមានកំពស់​៦ម៉ែត្រពីដី បានរបើករបាញ ដួលទៅនឹងដី ខណៈស្លាបខាងឆ្វេង របស់យន្ដហោះអ៊ែរប៊ូស ដែលភ្ជាប់ជើងហោះហើរលេខ OZ162 បង្ហាញពីការខូតខាត បណ្ដាលមកពីការប៉ះទង្គិចអ្វីមួយ។ ក្នុងរយៈពេលនោះ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...