ប៉ែន បូណា ជាប់ជាប្រធានក្លឹបអ្នកកាសែតកម្ពុជា អាណត្តិទី៥
លោក ប៉ែន បូណា ត្រូវបានអតីតប្រធានក្លឹប អ្នកកាសែតកម្ពុជា លោក ប៉ែន សមិទ្ធិ បានផ្ទេរការងារ និងភារកិច្ចទៅឲ្យ បន្ទាប់ពីលោក ប៉ែន សមិទ្ធិ បានដឹងខ្លួនថា មិនអាចបន្តការងារទៅមុខទៀតបាន ក្នុងមូលហេតុមានជំងឺប្រចាំកាយ ហើយលោក ប៉ែន បូណា ក៏បានក្លាយជាប្រធានស្តីទី របស់ក្លឹបអ្នកកាសែតកម្ពុជា រហូតមក។
ប៉ុន្តែ នៅព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៥នេះ លោក ប៉ែន បូណា បានក្លាយជាប្រធានពេញសិទ្ធិ នៃក្លឹបអ្នកកាសែតកម្ពុជាហើយ នៅក្នុងកម្មវិធីរៀបចំបោះឆ្នោតជ្រើសរើស គណកម្មាធិការនាយក នាភោជនីយដ្ឋានទន្លេបាសាក់ពីរ។ លោក ជាបេក្ខជនមួយរូប ពីក្នុង បេក្ខជនទាំង១៣រូប បានឈរឈ្មោះ សម្រាប់ការបោះឆ្នោតអាណត្តិទីប្រាំនេះ។
អ្នកចូលរួមទាំងអស់ ដែលសុទ្ធសឹង ជាអ្នកសារព័ត៌មាន ប្រមាណជាង១០០នាក់នោះ ត្រូវធ្វើការបោះឆ្នោត ជ្រើសរើសមនុស្សចំនួន៩រូប ពីក្នុងបេក្ខជនទាំង១៣រូប ដែលខ្លួនពេញចិត្ត។ ល័ក្ខខ័ណ្ឌនេះ ក៏ត្រូវអនុវត្តដូចគ្នា [...]