Posts in ‘គ្រប់អត្ថបទជាខេមរភាសា’ Category

យុវតី​ស៊ិចស៊ី​លក់ Hamburger ម្នាក់​នេះ ផ្អើល​នៅ​តៃវ៉ាន់!

ហាង «ម៉ាកដូណាល់ (McDonald)»ដ៏ល្បី របស់អាមេរិក ពិតជាមានវីធីដើម្បីទាក់ទាញអតិថិជនឬ? បណ្ដា​អតិថិជន​ដែលចូលទៅទិញ Hamburger នៅក្នុងហាងលក់ Hamburger មួួយ ដែលស្ថិតក្នុងក្រុង «Kaohsiun» នៃកោះតៃវ៉ាន់ នឹងអាចប្រទះឃើញ បុគ្គលិកអ្នកលក់មួយរូប ដែលមានលក្ខណៈពិសេស​ខុស​គេ។ យុវតី វ៉ៃ ហានស៊ូ (Wei Han Xu) រាងតូចច្រឡឹង តែស៊ិចស៊ី កំពុងពង្វក់ឲ្យមនុស្សម្នាក់នានា ផ្អើល​ទៅ​រក​មើល​នាង។

ជាមួយនឹងងារ ទេពធីតា ម៉ាកដូចណាល់ (McDonalds goddess) យុវតីអ្នកលក់រូបនេះ មានសម្លៀកបំពាក់​ដ៏​ពិសេស ខុសពីភ្នាក់ងារលក់ទាំងឡាយ ផ្សេងទៀត របស់ហាងម៉ាកដូណាល់។ ប៉ុន្តែនៅពេលដែល​ការភ្ញាក់​ផ្អើល បានកើតឡើងកាន់តែខ្លាំងនោះ យុវតីអ្នកលក់ផ្សេងទៀត នៅក្នុងហាងនេះ ក៏ត្រូវស្លៀកពាក់ ប្រហាក់​ប្រហែល​នឹងនាងដែរ ដើម្បីជៀសវាង ការច្រណែន និងការប្រកាន់រើសអើង។

មើល​រន្ទះ​បាញ់​យន្ដហោះ នៅ​លើ​ដី​ម្ដង​មើល៍!

មើល​រន្ទះ​បាញ់​យន្ដហោះ នៅ​លើ​ដី​ម្ដង​មើល៍!

កន្លងមក ករណីរន្ទះបាញ់យន្ដហោះ ច្រើនតែកើតមាន នៅលើអាកាស ក្នុងពេលដែលយន្ដហោះ កំពុងឆ្លង​កាត់​ភ្លៀងធ្លាក់ជាដើម។ តែនេះ យន្ដហោះបានចុះដល់ដីហើយ បានសេចក្ដីថា យន្ដហោះលែងជាវត្ថុ​ដែលខ្ពស់​ជាង​គេទៀតហើយ បើប្រៀបធៀបនៅនឹងកំពស់អាគារ ឬបង្គោលអង់តែនអ្វីមួយនោះ។

ដូច្នេះរន្ទះបាញ់យន្ដហោះ នៅលើដី ជាហេតុការណ៍មួយដ៏កម្រ។ តែអ្នកដំណើរម្នាក់ បានឆ្លៀតឱកាសពេល​ភ្លៀង ដើម្បីថតរូបភាពនៅខាងក្រៅ ដែលមានភ្លៀងធ្លាក់ ស្រាប់តែ... ថតចំពេលដែលរន្ទះ បានបាញ់យន្ដហោះ ចំ​កន្ទុយ​យន្ដហោះ។ ហេតុការណ៍ បានកើតឡើង នៅព្រលានយន្ដហោះ ក្រុង«Atlanta» នៃរដ្ឋជ័ចា សហរដ្ឋ​អាមេរិក ខណៈ​ពេលស្ថានភាពឧត្តុនិយម បានបង្ខំឲ្យយន្ដហោះទាំងអស់ ត្រូវជាប់គាំងនៅលើដី មិនអនុញ្ញាត​ឲ្យហោះ​ហើរ​ឡើយ។


» វីដេអូរន្ទះបាញ់យន្ដហោះ៖

«ឯង​មាន​កាំភ្លើង អញ​មាន​ដាវ»

បើជាខ្លួនអ្នកវិញ តើអ្នកគិតថា ត្រូវដោះស្រាយរបៀបណា នៅចំពោះការភ្ជង់កាំភ្លើង មករកខ្លួនអ្នកនោះ? ចំពោះ​កងកម្លាំងនគរបាលវិញ ដំណោះស្រាយដែលសមស្រប គឺត្រូវប្រើប្រាស់អាវុធ ជាកាំភ្លើងត្រឡប់ទៅវិញ ដើម្បី​បង្ក្រាប​ជន​ល្មើសបែបនេះ។ ដំណោះស្រាយរបៀបនេះ មិនមែនសម្រាប់ជនស៊ីវិលធម្មតា នោះឡើយ (ព្រោះ​ជន​ស៊ីវិល គ្មាន​កាំភ្លើងទេ) ហើយការតដៃណាផ្សេង ទោះជាជនស៊ីវិលនោះ មានកាំបិត ឬដំបងជាអាវុធ​ក៏​ដោយ ពិត​ជា​ការប្រថុយប្រថានមួយ។

តែបុរសម្នាក់ ជាបុគ្គលិកអ្នកលក់ នៅក្នុងហាងលក់គ្រឿង ឧបភោគបរិភោគមួយនេះ បានជ្រើសរើស​ការ​បណ្ដេញ ចោរប្លន់ប្រដាប់អាវុធទាំងពីរនាក់ ដែលបិតមុខ ចូលមកប្លន់ហាងនាយ ដោយប្រើ... ដាវដ៏«ធំ»​មួយ។ ឈុត​ឆាកនេះ ត្រូវបានថតជាប់ ដោយកាម៉េរ៉ាសុវត្ថិភាព បង្ហាញពីសកម្មភាពដកដាវរបស់បុរស រត់សំដៅ​ចោរ​ប្លន់​ទាំងពីរ ម្នាក់កាន់ដាវតូច ម្នាក់ទៀតកាន់កាំភ្លើង ហាក់ដូចជាបុរសម្នាក់នេះ ចេះវិជ្ជាគុនដាវដល់កំពូល រហូតធ្វើឲ្យចោរភ័យ [...]

ចាប់ផ្សឹក និង​​ឃុំ​សង្ឃ​ខ្មែរ​ក្រោម​ពីរ​អង្គ ជា​បញ្ជា​ពី​យួន​?

ចាប់ផ្សឹក និង​​ឃុំ​សង្ឃ​ខ្មែរ​ក្រោម​ពីរ​អង្គ ជា​បញ្ជា​ពី​យួន​?

ការចាប់ព្រះកាយផ្សឹក និងឃុំព្រះសង្ឃខ្មែរក្រោម ពីរអង្គ ព្រះនាម ដាវ ទេព្យ និង ជា វណ្ណដា ដោយអាជ្ញាធរ​ខណ្ឌពោរសែនជ័យ ត្រូវបានមតិមួយចំនួនចាត់ទុកថា មានចរឹកនយោបាយ ដើម្បីរឹងបន្តឹងសម្លេង របស់​ព្រះ​សង្ឃខ្មែរក្រោម ខណៈព្រះសង្ឃទាំងនោះ មានសកម្មភាពខ្លាំងក្លា ក្នុងការប្រឆាំងនឹងផលប្រយោជន៍​វៀតណាម ក៏ដូចជាបញ្ហាដែលទាក់ទងនឹងព្រំដែន កាលពីពេលថ្មីៗនេះ។

ព្រះសង្ឃទាំងពីរអង្គ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ ធ្វើការចោទប្រកាន់ នៅព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ​២០១៥ នេះ នូវបទល្មើសចំនួនបី ដែលរួមមាន បទគំរាមសម្លាប់, បទរក្សាទុកគ្រឿងញៀន, និងប្រើប្រាស់​លិខិត​ក្លែងក្លាយ។ បទចោទប្រកាន់នេះ ត្រូវបានក្រុមព្រះសង្ឃដែលស្និតនឹងព្រះសង្ឃទាំងពីរអង្គ ធ្វើការ​បដិសេធ​ថា មិនដែលមានករណីទាំងនេះ កើតឡើងឡើយ។

ក្នុងកិច្ចសម្ភាសជាមួយអ្នកសារព័ត៌មាន ព្រះចៅអធិការវត្ត សាមគ្គីរង្សី ព្រះតេជគុណ ថាច់ ហាសំអាង បាន​ធ្វើការ​បរិហាថា [...]

ហោ ណាំហុង៖ រដ្ឋាភិបាល​សម្ដេច​សីហនុ​ឆ្នាំ១៩៦៤ ធ្វើ​ឲ្យ​បាត់​ដី

ហោ ណាំហុង៖ រដ្ឋាភិបាល​សម្ដេច​សីហនុ​ឆ្នាំ១៩៦៤ ធ្វើ​ឲ្យ​បាត់​ដី

ក្នុងដំណើរការពិនិត្យ និងផ្ទៀងផ្ទាត់ផែនទី នាព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៥ នៅទីស្តីការគណរដ្ឋមន្រ្តី លោក ហោ ណាំហុង បានបង្ហាញនូវកំហុសឆ្គងមួយ របស់រាជរដ្ឋាភិបាល ឆ្នាំ១៩៦៤ ដែលជារាជរដ្ឋាភិបាល របស់​ព្រះករុណាព្រះបរមរតនកោដ្ឋ៖ ដីខ្មែរជិត៥០គីឡូម៉ែត្រការ៉េ ត្រូវបានចូលទៅក្នុងទឹកដី នៃប្រទេស​វៀតណាម។

លោក ហោ ណាំហុង បានពន្យល់ថា រដ្ឋាភិបាលរបស់សម្ដេច នរោត្ដម សីហនុ ឆ្នាំ១៩៦៤ បានទទួល​ស្គាល់​​ខ្សែ​ព្រំដែន តាមបន្ទាត់«ដាក់ដាំ» ដែលជាបន្ទាត់ខាងលើ ខណៈរដ្ឋាភិបាលសព្វថ្ងៃ ទទួលស្គាល់ខ្សែ​បន្ទាត់​«ដាក់ហ៊ូត​(?)» ដែលជាបន្ទាត់ខាងក្រោម។ លោកថ្លែងឡើងថា៖ «ម៉ាចន្លោះធំនេះ ជិត៥០គីឡូម៉ែត្រ​ការ៉េ»។

រដ្ឋមន្រ្តីការបរទេសកម្ពុជា បានថ្លែងឡើងថា ទោះយ៉ាងនេះក៏ដោយ រដ្ឋាភិបាលកម្ពុជាបច្ចុប្បន្ន មិន​ព្រម​​អនុវត្ត​តាមផែនទី បោះក្នុងឆ្នាំ១៩៦៤ របស់ព្រះបរមរតនកោដ្ឋនោះទេ ហើយធ្វើការបន្តទាមទារ ហូតមក​ដល់​ពេល​នេះ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...