Posts in ‘គ្រប់អត្ថបទជាខេមរភាសា’ Category

មូលហេតុ​ដែល ហ៊ុន សែន ប្រកាស​ប្រើ​ទំព័រ​ហ្វេសប៊ុក ជា​ផ្លូវការ

មូលហេតុ​ដែល ហ៊ុន សែន ប្រកាស​ប្រើ​ទំព័រ​ហ្វេសប៊ុក ជា​ផ្លូវការ

តាមសេចក្តីជូនដំណឹង របស់ខុទ្ធកាល័យ លោកនាយករដ្ឋមន្រ្តីកម្ពុជា បានលើ់កឡើងថា ដោយកន្លងមក មាន​ការបង្ហាញតាមប្រព័ន្ធ Social Media ពិសេសតាមប្រព័ន្ធ Facbook នូវ«ផេក»មួយចំនួន ដែលអះអាងថា ជា​របស់​លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលអាចមានការភ័ន្ធច្រលំnM ខុទ្ធកាល័យនាយករដ្ឋមន្រ្តី សូមប្រកាស​ដាក់​ឲ្យ​ប្រើប្រាស់ ជាផ្លូវការ នូវផេកហ្វេសប៊ូឲុក លោកនាយករដ្ឋមន្រ្តីកម្ពុជា ដែលមានឈ្មោះថា «Samdech Hun Sen, Cambodian Prime Minister»។

ការប្រកាសឲ្យប្រើប្រាស់ នូវទំព័រហ្វេសប៊ុកមួយនេះ បានធ្វើឡើង បន្ទាប់ពីលោក ហ៊ុន សែន ខ្លួនលោកបាន​ចេញ​មុខបដិសេធ ជាច្រើនដង ថាលោកមិនដេលមានគណនេយ្យ ឬទំព័រហ្វេសប៊ុក ប្រើប្រាសនោះទេ។ សម្រាប់​លោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្ដីការ គណៈរដ្ឋមន្ត្រីវិញ បានលើកឡើង ពីហេតុផលមួយចំនួន ដែលទំព័រ «Samdech Hun Sen, Cambodian Prime Minister» ត្រូវបានប្រកាសឲ្យប្រើប្រាស់ជាផ្លូវការ។

[...]
«គេ​ឱប​អូន រី​ឯ​នាយ ក្រូច ឱប​ថ្នាំ​ពេទ្យ»

«គេ​ឱប​អូន រី​ឯ​នាយ ក្រូច ឱប​ថ្នាំ​ពេទ្យ»

ក្រៅពីអាជីពជាអ្នកកំប្លែង ដ៏មានប្រជាប្រិយភាព នាយ ក្រូច កំពុងប្រឡូកខ្លួន ទៅជាអ្នកចម្រៀងមួយរូបទៀត។ ថ្មីៗនេះ នាយ ក្រូច បានសម្ដែងសមត្ថភាពដ៏ពិសេសនេះ តាមរយៈចម្រៀងមនោសញ្ចេតនា អន្លង់អន្លោច ស្នេហា​ព្រាត់ប្រាស មួយបទ ដែលមានចំណងជើងថា «គេឱបអូន បងឱបថ្នាំពេទ្យ»។

«គេឱបអូន បងឱបថ្នាំពេទ្យ» ជាបទថ្មី របស់ផលិតកម្ម សាន់ដេ ដែលបកស្រាយដោយនាយ ក្រូច ដែលត្រូវ​បាន​ផ្សាព្វផ្សាយ តាមបណ្តាញយូធូប (youtube) នៅពេលថ្មីៗនេះ និងបានទទួលការគាំទ្រពី សំណាក់​ទស្សនិកជន​យ៉ាងច្រើន ព្រោះតែទឹកដមសម្លេងដ៏ពិរោះ របស់តារាកំប្លែង និងអត្ថន័យរបស់ចម្រៀង ដែលមានន័យចាក់​ដល់​បេះដូង។

ដូចបានឃើញ នៅក្នុងចំណងជើងស្រាប់ អត្ថន័យក្នុងបទចម្រៀង បានបង្ហាញពីគូរស្នេហ៍មួយគូ ដែល​ស្រលាញ់​គ្នា តែដុល្លារបានបំបែកពួកគេចេញពីគ្នា ព្រោះតែគ្រួសារខាងប្រុសក្រីក្រ មិនអាចបំពេញតាមតម្រូវការ របស់​ខាង​ស្រីបាន។ ចំណែកអ្នកថ្មីអាចផ្តល់អ្វីៗគ្រប់យ៉ាង តាមការចង់បាន [...]

វីដេអូ​ពន្យល់ពីវិបត្តិជនអន្ដោប្រវេសន៍ នៅអ៊ឺរ៉ុប

វីដេអូខាងលើនេះ ដែលមានរយៈពេលជាង៦នាទី ត្រូវបានផលិតឡើង ដោយ «In a Nutshell» ក្រុម​អ្នក​ជំនាញ​អាល្លឺម៉ង់ ខាងគំនូរមួយក្រុម នៅក្រុង «Kurzgesagt» ប្រទេសអាល្លឺម៉ង់។ វីដេអូនេះ ត្រូវបាន​សារព័ត៌មាន នៅក្នុង​ប្រទេសជាច្រើន នៅអ៊ឺរ៉ុបខាងលិច យកមកផ្សព្វផ្សាយបន្ត ដើម្បីពន្យល់អ្នកអានរបស់ពួកគេ ឲ្យ​ដឹង​ពី​វិបត្តិ​នៃ​ជន​អន្តោប្រវេសន៍ ដែលមានលក្ខណៈខ្លីៗ ងាយយល់។

វិបត្តិជនភៀសខ្លួន ដែលមានមូលហេតុ កើតចេញពីជម្លោះដ៏រ៉ាំរ៉ៃ នៅក្នុងប្រទេសស៊ីរីខ្លួនឯង បន្ទាប់ពីមេដឹកនាំ​ត្រកូល អែលអាសាធ (el-Assad) បានច្បាមយកអំណាច មកកាន់កាប់តាំងពីឪពុក រហូតដល់កូន...។ សូម​បញ្ជាក់​ដែរថា នៅលើវីដេអូ លោកអ្នកអាចជ្រើសរើស យកការដាក់ចំណងជើង ជាភាសាណាមួយ ដែលលោក​​អ្នក​អាច​អាន និងយល់បាន៕

អង្គការ​មួយ ថា​ វិវាតដីធ្លី​នៅ​កម្ពុជា ដូច​ជំងឺ​រ៉ាំរ៉ៃ​ព្យាបាល​មិន​ជា

អង្គការ​មួយ ថា​ វិវាតដីធ្លី​នៅ​កម្ពុជា ដូច​ជំងឺ​រ៉ាំរ៉ៃ​ព្យាបាល​មិន​ជា

អង្គការសង្គមស៊ីវិលមួយ បានថ្លែងឲ្យដឹងថា កម្ពុជាកំពុងជួបបញ្ហាប្រឈមមួយដ៏ធំ រវាងប្រជាពលរដ្ឋ និង​អាជ្ញាធរ​មូលដ្ឋាន ឬរដ្ឋាភិបាល ដែលមកដល់បច្ចុប្បន្ននេះ នៅមិនទាន់មានដំណោះស្រាយ ជាក់លាក់ណាមួយ​នៅ​ឡើយ នោះគឺ«ការរំលោភដីធ្លី និងទំនាស់ដីធ្លី» រវាងអ្នកមាន និងអ្នកក្រ រវាងអ្នកមានអំណាច និង​ប្រជា​ពលរដ្ឋ​សាមញ្ញ​ជា​ដើម។

ថ្លែងក្នុងសិក្ខាសាលា សម្ពោធរបាយការណ៍ ស្តីពី «ការវិភាគស្ថិតិវិវាទដីធ្លីនៅកម្ពុជា ឆ្នាំ២០១៤» នាថ្ងៃទី២២ ខែ​កញ្ញា ឆ្នាំ២០១៥ នេះ លោក តឹក វណ្ណារ៉ា នាយកប្រតិបត្តិ នៃវេទិការទូទៅស្តីពីកម្ពុជា (NGO Forum) បាន​ថ្លែង​ថា តាមសកម្មភាព នៃការមិនរាងចាល ក្នុងការរំលោភយកដីធ្លី​ជាបន្តបន្ទាប់ មកលើប្រជាពលរដ្ឋស្លូតត្រង់ ដោយ​បុគ្គល​មានអំណាច ឬអ្នកមានប្រាក់ រិតតែបង្ក ឬបង្កើតឡើង នូវភាពក្រីក្រកាន់តែច្រើន ដែលផ្ទុយនឹង​គោល​នយោបាយ របស់រដ្ឋាភិបាល ក្នុងការកាត់បន្ថយ ភាពក្រីក្រនៅកម្ពុជា។

លោក វណ្ណារ៉ា [...]

Cambodian Idol៖ យ៉ង់ នីតា ខក​បំណង​និយាយ​មិន​ចេញ

Cambodian Idol៖ យ៉ង់ នីតា ខក​បំណង​និយាយ​មិន​ចេញ

ក្រោយពីបានឆ្លងកាត់ ជាច្រើនវគ្គរួចមក បេក្ខនារី យ៉ង់ នីតា បានឈានដល់វគ្ គLive show សប្តាហ៍ទី៣ ដែល​មានបេក្ខជន និងបេក្ខនារីសរុបចំនួន១០នាក់ ប្រកួតក្នុងវគ្គវនេះ ហើយក៏ជាវគ្គ ដែលបេក្ខនារីរូបនេះ ត្រូវចាក​ចេញ​ទាំងខកបំណង និងស្ទើតែនិយាយមិនរួច នៅបន្ទាប់ពីបានដឹងលទ្ធផល ហើយពិធីករ បានប្រគល់មេក្រូ ដើម្បី​ឲ្យនាងនិយាយ ទៅកាន់បងប្អូនទស្សនិកជន។

នៅក្នុងវគ្គនេះ កម្មវីធីតម្រូវឲ្យបេក្ខជន និងបេក្ខនារីទាំងអស់ ជ្រើសរើសបទចម្រៀង សម័យដើម (សត្សវត្តទី៦០ ឬ៧០) មកបកស្រាយ។ ចំណែកបេក្ខនារី នីតា ដែលវ័យ១៩ ឆ្នាំ បានបកស្រាយបទចម្រៀងមួយបទ មាន​ចំណង​ជើងថា «ទុំមុនស្រគាល» ឬ«ស្តាយភាពក្រមុំ» ដែលជាសំនៀងដើម របស់អ្នកចម្រៀងជំនាន់ដើម នាង រស់ សេរីសុទ្ធា។

បន្ទាប់ពីបានវឹកហាត់ អស់រយះជាងបីខែ បេក្ខនារីរូបនេះបានប្រឹងប្រែង ច្រៀងអស់ពីសមត្ថភាពដើម្បី អាច​ឈាន​ទៅវគ្គបន្ត តែគួរឲ្យសោកស្តាយ ព្រោះបេក្ខនារីរូបនេះបានធ្លាក់ចេញ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...