នៅលើយន្ដហោះ រួមរ័ក្សម្ដងៗ ថ្លៃយ៉ាងតិច២០០០€!
ករណីដ៏កម្រមួយ បានកើតមានឡើង នៅក្នុងអាកាសចរណ៍ស៊ីវិល របស់ពិភពលោក។ នារីបម្រើការនៅលើយន្ដហោះមួយរូប បានផ្ដល់សេវាកម្មពិសេស នៅលើយន្ដហោះ សម្រាប់អតិថិជនណា ដែលមានចំណង់ផ្លូវភេទ។ មិនមែនគ្រាន់តែ ជាពេស្យាកម្មធម្មតា នៅលើយន្ដហោះទេ តែជាមុខរបរដ៏កាក់កបមួយ ដែលបង្កឲ្យផ្ទុះរឿងអាស្រូវខ្លាំងឡើង។
ក្រុមហ៊ុនអាកាសចរណ៍ ដែលស្ថិតក្នុងប្រទេសអារ៉ាប៊ីសាអ៊ូឌីត បានបណ្ដេញបុគ្គលិកស្រី បម្រើការលើយន្ដហោះ របស់ខ្លួនម្នាក់ភ្លាមៗ បន្ទាប់ពីបានរកឃើញ «ជាក់ស្ដែង» ពីសកម្មភាពរបស់បុគ្គលិកស្រីរូបនេះ នៅក្នុងបង្គន់ កំពុងផ្ដល់នូវសេវាកម្ម«ពិសេស»មួយ ដែលក្រុមហ៊ុនអាកាសចរណ៍ទាំងឡាយ នៅលើពិភពលោកមិនមាន។ នេះបើតាមរបាយការណ៍មួយ របស់សារព័ត៌មានអង់គ្លេស «Daily Mail»។
រួមភេទម្ដងនៅលើយន្ដហោះ ថ្លៃមិនតិចជាង២០០០អ៊ឺរ៉ូ!
ជាមួយនឹងសេវាកម្មពិសេស ដោយលក់ការរួមភេទ ជាមួយអតិថិជននៅលើយន្ដហោះ ស្ត្រីរូបស្រស់ម្នាក់នេះ [...]
