ស្ត្រីក្មេងម្នាក់ បានគប់លុយលើមុខអ្នកលក់នៅចិន ផ្ទុះរឿងអាស្រូវ
នៅក្នុងវីដេអូខាងលើ គេឃើញអតិថិជនជាស្ត្រីវ័យក្មេងម្នាក់ ដែលទំនងជាមិនសប្បាយចិត្ត បានគប់លុយជាច្រើនសន្លឹក និងជាច្រើនដង ទៅលើមុខរបស់ស្ត្រី ជាអ្នកលក់មួយរូប នៅក្នុងហាងគ្រឿងអលង្កា នៃខេត្ត ហេប៉ី (Hebei) ភាគខាងកើតប្រទេសចិន។
ស្គាល់ឪខ្ញុំឬអត់?
ស្ត្រីជាអ្នកទិញវ័យក្មេង ដែលទំនងជាខឹងសម្បា ព្រោះអ្នកលក់ បានបង្ហាញគ្រឿងអលង្កា មួយសម្រាប់ម្ដង ក្នុងពេលតែមួយ (ជាលក្ខត្តិកៈរបស់ហាង) នោះ បានផ្ទុះកំហឹងឡើង។ នាងស្រែកឡើងថា៖ «នាងឯងគិតថា ខ្ញុំគ្មានមធ្យោបាយ ដើម្បីទិញគ្រឿង មាសពេជ្រទាំងនេះឬ?» ជាមួយនឹងកាយវិការ ដកក្រដាសប្រាក់ជាច្រើន គប់ចំកណ្ដាលមុខ របស់ស្ត្រីអ្នកលក់ ដែលឈរនៅផ្នែកខាងក្នុងនោះ នាងជាអ្នកមានថ្មី បានបន្តស្រែកទៀតថា៖ «នាងឯងជឿហើយឬនៅ ថាខ្ញុំអាចទិញ ផ្លូវនេះទាំងមូលបាន!»។
ស្ត្រីអ្នកទិញវ័យក្មេង បានស្រែកបន្ថែមថា៖ «នាងឯងដឹងឬទេ [...]
