គ្រោះយន្ដហោះ MH17៖ ក្រុមហ៊ុននឹងផ្ដល់សំណងឲ្យគ្រួសាររងគ្រោះ
ទោះជាគ្រោះថ្នាក់យន្ដហោះ កើតឡើងនៅក្នុងមូលហេតុ ឬកាលៈទេសៈបែបណាក៏ដោយ តែក្រុមហ៊ុនអាកាសចរណ៍ ត្រូវតែជាអ្នកទទួលខុសត្រូវ ទៅលើការចេញសំណង ទៅឲ្យគ្រួសាររបស់អ្នកដំណើរ ដែលជាជនរងគ្រោះ។ នេះ បើគេរំលឹកឡើងវិញ ពីអនុសញ្ញាក្រុងម៉ុងរ៉េអាល់ (Montréal) ឆ្នាំ១៩៩៩។
ហើយវាជាអ្វី ដែលក្រុមហ៊ុនអាកាសចរណ៍ ម៉ាឡេស៊ីអ៊ែរឡាញ (Malaysia Airlines) បានសម្រេចចិត្បង់សំណងនេះ ទៅឲ្យក្រុមគ្រួសារភាគច្រើន នៃអ្នកដំណើរ ដែលបានរងគ្រោះ ក្នុងហេតុការណ៍ធ្លាក់យន្ដហោះ ព្រោះកាំជ្រួចមួយដើម បាញ់ចេញពីតំបន់មួយ ក្នុងភាគខាងកើតប្រទេសអ៊ុយក្រែន កាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៤កន្លងមក។
ទូរទស្សន៍របស់ប្រទេសហូឡង់ ឈ្មោះ «NOS» បានបង្ហើបឲ្យបានដឹងថា ក្រុមហ៊ុនបានរកឃើញការយល់ព្រម «សង និងទទួលសំណង» ជាមួយក្រុមគ្រួសារ នៃជនរងគ្រោះភាគច្រើន ពីក្នុងចំណោមជនរងគ្រោះ ចំនួន២៩៨នាក់ ដែលបានអស់ជីវិត នៅក្នុងការបាញ់បំផ្ទុះយន្ដហោះ [...]



