ក្រឡាប់រថភ្លើងនៅឥណ្ឌា៖ ជនរងគ្រោះកើនជាង១២០នាក់
ទូរថភ្លើងទាំង១៤ បានរត់ចេញពីផ្លូវ បណ្ដាលឲ្យទូរថភ្លើងមួយភាគធំ បានក្រឡាប់ បង្កគ្រោះដល់អ្នកដំណើររាប់រយនាក់ ដែលកំពុងលង់លក់ នៅក្នុងយប់ថ្ងៃសៅរ៍ចូលមកយប់ថ្ងៃអាទិត្យ ក្នុងរដ្ឋ«Uttar Pradesh» ស្ថិតនៅភាគខាងជើងប្រទេសឥណ្ឌា។ អាជ្ញាធរតំបន់បានបញ្ជាក់ថា ជនរងគ្រោះដល់ជីវិត បានកើនឡើងជាង១២០នាក់ និងជនរងរបួស មានជាង២០០នាក់។ ជាតួលេខរងគ្រោះ ដ៏ខ្ពស់បំផុត និងចុងក្រោយបំផុត បន្ទាប់ពីព្រឹត្តិការណ៍គ្រោះថ្នាក់រថភ្លើង កាលពីឆ្នាំ២០១០ នៅភាគខាងកើតប្រទេស។
ហេតុការណ៍ដ៏អកុសល បានកើតឡើង នៅវេលាម៉ោង៣ទៀបភ្លឺ ខណៈរថភ្លើងល្បឿនលឿន ឈ្មោះ «Indore-Patna» មួយខ្សែនេះ បានរត់មកដល់ជិតក្រុង «Kanpur» នៃរដ្ឋ«Uttar Pradesh»។ មូលហេតុ ដែលបង្កឲ្យមានគ្រោះថ្នាក់នេះ នៅមិនទាន់ឲ្យដឹងនៅឡើយ។ សាក្សីជាច្រើននាក់ បានលើកឡើងពីសម្លេងដ៏កក្រើកមួយ នៅពេលកើតហេតុការណ៍នោះឡើង។ អ្នកដំណើរមួយរូប ដែលនៅរួចរស់មានជីវិត [...]



