ពលរដ្ឋអាមេរិក ៦០% ជំទាស់នយោបាយប្រធានាធិបតី ត្រាំ
ការស្ទង់មតិ សម្រាប់ស្ថាប័នសារព័ត៌មានធំៗ ចំនួនពីរ របស់សហរដ្ឋអាមេរិក មានស្ថាប័ន «Washington Post» និងស្ថាប័ន «ABC News» បានបង្ហាញពីតួលេខខាងលើ ខណៈមានបណ្ដាជនអាមេរិកាំង តែ៣៦%ប៉ុណ្ណោះ ដែលយល់ស្រប នឹងសកម្មភាពរបស់លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក ដែលបានជាប់ឆ្នោត ក្នុងឆ្នាំ២០១៦។
តួលេខនៃការស្ទង់មតិ ខាងលើ បង្ហាញពីការកើនឡើង នៃការជំទាស់នឹងប្រធានាធិបតីសព្វថ្ងៃ បើប្រៀបធៀបនឹងការស្ទង់មតិ កាលពីខែមេសា ដែលត្រូវបានធ្វើឡើង សម្រាប់ស្ថាប័នសារព័ត៌មានទាំងពីរដដែល។ តួលេខនៅពេលនោះ បានបង្ហាញថា ទង្វើរបស់ប្រធានាធិបតីទី៤៥ នៃសហរដ្ឋអាមេរិក ទទួលបានការយល់ស្រប ៤០% និងការមិនយល់ស្រប ៥៦% ពីបណ្ដាពលរដ្ឋអាមេរិក។
ការស្ទង់មតិចុងក្រោយបង្អស់នេះ ធ្វើឡើងទៅលើពលរដ្ឋអាមេរិកាំង គ្រប់អាយុបោះឆ្នោត ប្រមាណជា ១០០៣នាក់ រវាងពីថ្ងៃទី២៦ មកទល់នឹងថ្ងៃទី២៩ ខែសីហាកន្លងមក ពោលគឺចំពេល ដែលរឿងអាស្រូវ [...]