Posts in ‘គ្រប់អត្ថបទជាខេមរភាសា’ Category

នាយកបាល់ទាត់ អង់គ្លេស ដៀល UEFA និង Fifa ថាជា ក្រុមចោរ !

នាយកបាល់ទាត់ អង់គ្លេស ដៀល UEFA និង Fifa ថាជា ក្រុមចោរ !

«អង់គ្លេស ជាអ្នកអោយកំណើត បាល់ទាត់ ដល់ ពិភពលោក។​ ហើយយើង គ្រប់គ្រង វាអស់រយះពេល ជាង ៥០ឆ្នាំ ហើយ ៥០ឆ្នាំបន្ទាប់មកទៀត ស្រាប់តែមាន (អា)ក្មេងម្នាក់ វាមកនិយាយដាក់យើងថា យើងនិយាយកុហក ហើយ វាលួចយក​ កីឡានេះ ទៅបាត់ ។ (អា)ក្មេងម្នាក់ នឹង វាឈ្មោះថា ហ្វីហ្វា Fifa ។  រួចហើយ ៥០ឆ្នាំ ក្រោយមកទៀត ស្រាប់តែមាន ក្រុម (អា) ក្មេងមួយទៀតឈ្មោះ អ៊ុយអ៊ីហ្វា UEFA មកដល់ ហើយពួកវា ក៏បានលួចយក កីឡានេះពីយើង បាត់ទៅទៀត » ជាពាក្យសំដី ដែលផ្ទុះចេញពីមាត់ របស់ ដេវ រីឆាដ នាយករងសមាគម បាល់ទាត់អង់គ្លេង និងជានាយក ក្រុមពានរង្វាន់ Premier League ក្នុងខណៈ ពេលដែល បេក្ខជន របស់គាត់ មិនបានជាប់​ ជាអ្នកគ្រប់គ្រង នៅក្នុងជំរើសមួយ ប្រចាំឆ្នាំ ២០២២ នៃអង្គការពិភពលោក ទាំងនេះ [...]

ដឺប៉ាឌីយើ ដើរតូ ដូមីនិកស្ត្រូកាន់ ដោយសារមិនចូលចិត្ត គាត់

ដឺប៉ាឌីយើ ដើរតូ ដូមីនិកស្ត្រូកាន់ ដោយសារមិនចូលចិត្ត គាត់

«ខ្ញុំនឹងដើរតួ ជា ដូមីនិក ស្ត្រូកាន់ ហើយនេះ គឺដោយសារតែ ខ្ញុំមិនចូលចិត្តគាត់» ហ្សេរ៉ា ដឺប៉ាឌីយើ ដែលជាតួសំដែង ខ្សែរភាពយន្ត ជនជាតិបារាំង បាននិយាយ នៅក្នុងកិច្ចសំភាស របស់ វិទ្យុនិងទូរទស្សន៍មួយ នៅប្រទេសស្វីស (RTS) ។ គាត់បានបញ្ជាក់ថា គាត់មិនដែល ញញើតញញើម នឹងនិយាយ អាក្រក់ៗ ពី ដូមីនិក ស្ត្រូកាន់ អតីត នាយក មួលនិធី រូបីយវត្ថុអន្តរជាតិ នោះទេ។ បើតាម ហ្សេរ៉ា ដឺប៉ាឌីយើ លោក ដូមីនិក ស្ត្រូកាន់ គ្រាន់តែជាមនុស្សម្នាក់ មិនដែលច្បាស់លាស់ និងមិនមានអ្វីអស្ចារ្យ នោះទេ ។

ហ្សេរ៉ា ដឺប៉ាឌីយើ​ ត្រូវបានជ្រើសរើស អោយដើរតួសំដែង នៅក្នុងខ្សែរភាពយន្តមួយ របស់សមិទ្ធិករ ឈ្មោះ អាប៊ែល ហ្វែរ៉ារ៉ា ដែលនឹងដក់ស្រង់ យកគំរូតាម [...]

ខ្មែរលើ ហ្វេសប៊ុក ចូលរួមចលនា រួមរំលែកទុក្ខ

ខ្មែរលើ ហ្វេសប៊ុក ចូលរួមចលនា រួមរំលែកទុក្ខ

ដូចយើង បានដឹងរួចមកហើយ ពីព្រឹត្តិការណ៍រត់ជាន់គ្នា នៅលើស្ពានកោះពេជ្រ កាលពីឆ្នាំ ២០១០ កន្លងទៅ ក្នុងឱកាសបុណ្យ អ៊ុំទូកនាទីក្រុងភ្នំពេញ​ ដែលខ្មែរៗ មានគណនី​ នៅលើ ហ្វេសប៊ុកជាពិសេស យុវជនៗ ជាបន្តបន្ទាប់បានដោត ទង់ពណ៌ខ្មៅ សឹងតែគ្រប់ៗគ្នា នៅតាមទំព័រមុខរបស់ពួកគេ។ គឺជាការចូលរួម ឈឺឆ្អាល នឹងចូលរួមរំលែកទុក្ខ​ ខណៈដែលមានបញ្ហា ទុក្ខព្រួយ ក្នុងថានៈ ជាឈាមខ្មែរដូចគ្នា។

ជាថ្មីម្តងទៀត ហើយជាងពេលណាៗទាំងអស់ ដែលខ្មែរៗ ទាំងនោះ នៅលើ ហ្វេសប៊ុក បានបង្ហាញសាជាថ្មី នូវសាមគ្គីធម៌ ចូលរួមជួយរំលែកទុក្ខ ដល់មិត្តភ័ក្ររបស់ពួកគេម្នាក់ ដែលទើបនឹងចែកដ្ឋានទៅ កាលពីម្សិលមិញ ដោយអំពើប្លន់សម្លាប់មួយ ។ សារចូលរួមរំលែកទុក្ខ បានចុះសឹងតែ នៅគ្រប់ទីកន្លែងណា ដែលមានការផ្សព្វផ្សាយ នូវពត៌មាននេះ។ អ្នកខ្លះបានយកព្រឹត្តិការណ៍ ទៅបន្តចុះផ្សាយ ក្នុងទំព័មុខ​ នៃគេហទំព័ររបស់ពូកគេ [...]

ការប្រកាស រង្វាន់ នៃកម្មវិធី អាណាចក្រតារា

ការប្រកាស រង្វាន់ នៃកម្មវិធី អាណាចក្រតារា

អាណាចក្រ​តារា ជា​មហា​ព្រឹត្តិការណ៍ ​ដំបូង​​​គេ​បង្អស់​នៅ​​​​កម្ពុជា​ ដែល​​​គេហទំព័រមួយឈ្មោះ​ Sabay បានផលិត និងរៀបចំ​​ឡើង​ដើម្បី​​​ផ្ដល់​​ឲ្យ​ ​​គ្រប់​​បណ្ដា​អ្នក​សិល្បៈមាន​ឱកាស​​​ បញ្ចេញ​​សមត្ថភាព​​ប្រជែង​ យក​ពានរង្វាន់​ប្រចាំ​ឆ្នាំ​ ។ កម្មវិធី បានចាប់ផ្ដើម ធ្វើ ជាលើកទី ១ និងជាផ្លូវការ​​​នៅ​​​ ទី​ក្រុង​កោះពេជ្រ​ ថ្ងៃ​ទី​២៨ ​ឧសភា ​២០១១​ កន្លងមក ហើយបានទទួល ស្គាល់នួវភាពជោគជ័យ គួរអោយកត់សំគាល់ មកពីគ្រប់ស្រទាប់ ។ ស្ថានីយ៍ទូរទស្សន៍ បាយ័ន្ដ បានធ្វើការផ្សាយ បន្តផ្ទាល់ ពីព្រឹត្តិការណ៍នេះ ដែលទស្សនាវដ្ដី មនោរម្យព័ងអាំងហ្វូ ស្រាវជ្រាវរកឃើញ [...]

គឹម ដកខម MegaUpload ៖ ខ្ញុំមិនមែនជាស្ដេច នៃ​ការ​លួច​ចំលង​ទេ

គឹម ដកខម MegaUpload ៖ ខ្ញុំមិនមែនជាស្ដេច នៃ​ការ​លួច​ចំលង​ទេ

បន្ទាប់ពីការឃាត់ខ្លួន អស់រយះពេល ជាង ៦សប្ដាហ៍មកហើយ ដោយអាជ្ញាធរ នូវែលហ្សេឡង់ មក លោក គឹម ដកខម Kim DotCom ថៅកែមានដើមកំណើត ជាជនជាតិ អាឡឺម៉ង់ របស់វេបសីត MegaUpload.com បានអនុញ្ញតិអោយ ទូរទស្សន៍ មួយក្នុងប្រទេសនេះ បានជួបសំភាសជាលើកដំបូង។ លោកត្រូវបានធានា អោយនៅក្រៅឃុំ ជាបណ្ដោះអសន្ន កាលពី១០ថ្ងៃមុន ហើយបាននិយាយ ប្ដេជ្ញា នឹងប្រយុទ្ធលុះ ដល់ទីបញ្ចប់នៅក្នុងសមរភូមិ យុត្តិធម៌ មួយនេះ។

វេបសីត MegaUpload.com របស់លោក​ ដែលជាវេបសីត ធំជាងគេបង្អស់ ក្នុងការ​ ទាញយក (téléchargement) ត្រូវបាន អាមេរិក ជាពិសេស ភ្នាក់ងារ FBI បិទ ពីពាក់កណ្ដាល ខែមករា កន្លងមក ដោយចោទយ៉ាងធ្ងន់ធ្ងរ អំពីការលួចចំលង ខុសច្បាប់ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...