សម្ព័ន្ធសហជីពកម្ពុជា អាចបន្តគំរោង«ធ្វើបាតុកម្ម»ទារតម្លើងប្រាក់ឈ្នូល
ជំនួបរវាងមេដឹកនាំសម្ព័ន្ធសហជីពកម្ពុជា និងមន្ដ្រីរបស់សាលារាជធានីភ្នំពេញ អំពីគម្រោងធ្វើបាតុកម្មរបស់កម្មករ ដើម្បីទាមទារដំឡើងប្រាក់ឈ្នូលអប្បបរមាជូនកម្មករ និយោជិតសម្រាប់ឆ្នាំ២០១៣ នៅរសៀលថ្ងៃទី២៥ ខែធ្នូ ម្សិលម៉ិញនេះ។
រូបថតចម្លងពីអេក្រង់ នៃព្រឹត្តិប័ត្ររបស់សម្ព័ន្ធសហជីបកម្ពុជា។
លោកស្រី យ៉ាង សុភ័ណ្ឌ ប្រធានសម្ព័ន្ធសហជីពកម្ពុជា បាននិយាយថាការគ្រោងធ្វើកូដកម្មនេះ ពុំមានការកែប្រែទេ ព្រោះខាងសហជីព បានចេញខិតប័ណ្ណផ្សព្វផ្សាយរួចរាល់ហើយ លោកស្រីមិនទាន់មានការកែប្រែអ្វីឡើយ ដោយរង់ចាំមើលនៅពេលកម្មករជួបជុំគ្នាសិន។
ចំណែកលោក ម៉ៃ សុភ័ក្រ្តា អគ្គលេខាធិការសម្ព័ន្ធសហជីពកម្ពុជា ដែលបានចូលរួមប្រជុំផ្ទាល់ជាមួយ [...]