កម្ពុជានិងថៃ ជជែកគ្នាពីគម្រោងការរួម តាមព្រំដែន
ប្រទេសកម្ពុជា និងថៃ នឹងពន្លឿនការសាងសង់ផ្លូវ និងបើកការិយាល័យត្រួតពិនិត្យថ្មីៗទៀត នៅតាមបណ្ដោយព្រំដែន នៃប្រទេសទាំងពីរ។ នេះជាសេចក្ដីរាយការណ៍ អោយដឹងរបស់ភ្នាក់ងារសារពត៌មានថៃ។
ច្រកប៉យប៉ែត នៅព្រំដែនកម្ពុជាថៃ។ រូបថត the-world-in-photos.com។
ការសម្រេចនេះ បានធ្វើឡើង ក្នុងជំនួបលើកទី៨ នៃគណកម្មាធិការកម្ពុជា-ថៃ នាទីក្រុងបាងកកប្រទេសថៃ ក្នុងពីរថ្ងៃកន្លងមកនេះ ដោយមានវត្តមានរបស់រដ្ឋមន្ត្រីក្រសួងការបរទេស នៃប្រទេសទាំងពីរផង។
លេខាអចិន្ត្រៃយ៍ របស់ក្រសួងការបរទេសថៃ លោកស៊ីហាសាក់ ភួងកេតកែវ (Sihasak Phuangketkeow) បានលើកបញ្ជាក់ថា ក្នុងចំណោមប្រធានបទជាច្រើន ដែលត្រូវបានលើកយកមកជជែកនៅក្នុងជំនួបនោះ [...]