កម្ពុជា៖ ទណ្ឌិតជាង៤០០នាក់ក្នុងនោះថៃពីរនាក់ នឹងត្រូវបន្ធូរបន្ថយនិងលើកលែងទោស
ដើម្បីជាព្រះរាជកិត្តិយស និងចូលរួមនៅក្នុងព្រះរាជពិធីដង្ហែ ព្រះបរមរតនកោដ្ឋ និងពីធីថ្វាយព្រះភ្លើងព្រះបរមសព របស់ព្រះមហាវិរក្សត្រ ក្នុងដើមខែកុម្ភះខាងមុខនេះ ប្រទេសកម្ពុជាគ្រោងនឹងលើកលែងទោស អោយអ្នកទោសប្រមាណជាជាង ៤០០នាក់។
ក្រសួងយុត្តិធម៌កម្ពុជា នៅទល់មុខព្រះបុរមរាជវាំង ក្នុងទីក្រុងភ្នំពេញ។
កាលពីព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០១៣ លោក អង្គ វង្សវឌ្ឍានា រដ្ឋមន្ដ្រីក្រសួងយុត្ដិធម៌ បានប្រាប់ក្រុមអ្នកយកព័ត៌មាន នៅឯក្រសួងយុត្ដិធម៌ថា លោកបានរៀបចំបញ្ជីឈ្មោះទណ្ឌិតជាង ៤០០នាក់ ផ្ញើទៅលោកនាយករដ្ឋមន្ត្រី អោយពិនិត្យ និងពិចារណាលើការលើកលែងទោស និងការបន្ធូរបន្ថយទោសដល់ទណ្ឌិត នៅក្នុងព្រះរាជពិធីដង្ហែព្រះបរមរតនកោដ្ឋ និងពីធីថ្វាយព្រះភ្លើងព្រះបរមសពរបស់ព្រះមហាវិរក្សត្រ នាថ្ងៃទី៤ [...]