Posts in ‘គ្រប់អត្ថបទជាខេមរភាសា’ Category

តុលាការ​កម្ពុជា​ចោទ​ជនជាតិ​ប៊ែលហ្សិក ក្នុង​ឃាតកម្ម​ស្ត្រី​ទេសចរណ៍​បារាំង

តុលាការ​កម្ពុជា​ចោទ​ជនជាតិ​ប៊ែលហ្សិក ក្នុង​ឃាតកម្ម​ស្ត្រី​ទេសចរណ៍​បារាំង

ខ្លួនប្រាណមិនមានសម្លៀកបំពាក់ របស់ស្ត្រីទេសចរណ៍បារាំងអាយុ២៥ឆ្នាំ ត្រូវបានរកឃើញគ្មានជីវិត កាលពីថ្ងៃទី១១កុម្ភះ​កន្លងទៅ ដោយបានអណ្ដែតឡើង នៅលើផ្ទៃទឹកស្ទឹងកំពត ផ្នែកនារតីនៃប្រទេសកម្ពុជា។


ស្ទឹងកំពត ពេលថ្ងៃរៀបលិច ក្នុងខេត្តកំពតផ្នែកនារតីនៃប្រទេសកម្ពុជា។

ធ្លាប់រស់នៅក្នុងទីក្រុងលីយ៉ុង ផ្នែកខាងត្បូងនៃប្រទេសបារាំង នាងអូហ្វេលី ប៊ើនីស (Ophélie Begnis) បានធ្វើដំណើរ​ជា​មួយ​មិត្តភ័ក្រទៅលំហែកាយ និងស្វែងយល់ពីសិល្បៈវប្បធម៌ ក្នុងប្រទេសកម្ពុជា។ សាកសពរបស់អូហ្វេលី ត្រូវបានរកឃើញ​គ្មាន​សម្លៀកបំពាក់ អណ្ដែតលើផ្ទៃទឹក ក្នុងស្ទឹងកំពត។ នៅលើក្បាល និងនៅលើដៃទាំងសងខាង គេពិនិត្យឃើញមានស្លាក​ស្នាមរបួស ដែលទំនងជាប៉ះនឹងអាវុធមុតស្រួចអ្វីម្យ៉ាង។ នៅមុនពេលរកឃើញសាកសពនាងមួយថ្ងៃ គេឃើញនាងជា​ចុង​ក្រោយបង្អស់ [...]

ភេវរកម្មនៅ​ប៊ូស្តុន៖ សាកសព​ជន​សង្ស័យ​ទី​មួយ គ្មាន​ផ្នូរ​បញ្ចុះ

ភេវរកម្មនៅ​ប៊ូស្តុន៖ សាកសព​ជន​សង្ស័យ​ទី​មួយ គ្មាន​ផ្នូរ​បញ្ចុះ

នៅថ្ងៃសៅរ៍ទី៤ខែឧសភានេះ អ្នកទទួលខុសត្រូវមួយរូប នៃក្រុមហ៊ុនរៀបចំបុណ្យសព កំពុងរងនូវការខ្វាយខ្វល់យ៉ាងខ្លាំង នឹងរកទីកន្លែងកប់សាកសពរបស់ជនសង្ស័យម្នាក់  ទាក់ទងអំពើភេវរកម្មបំផ្ទុះគ្រាប់បែកពីរគ្រាប់ នៅក្នុងកីឡារត់ម៉ារ៉ាតុន នៃទីក្រុងប៊ូស្តុន។


តាមើឡាន ត្សាណី ជនសង្ស័យទីមួយ ដែលបានស្លាប់តាំងពីថ្ងៃទី១៩ខែមេសាកន្លងមក។

តាមើឡាន ត្សាណី (Tamerlan Tsarnaev) អាយុ២៦ឆ្នាំ បានស្លាប់នៅក្នុងការបាញ់តបតរ ជាមួយនឹងនគរបាលកាល​ពី​ថ្ងៃ​ទី១៩ខែមេសា វេលាម៉ោង១និង៣៥នាទីទាបភ្លឺ ពោលគឺបួនថ្ងៃបន្ទាប់ពីថ្ងៃបំផ្ទុះគ្រាប់បែកនៅប៊ូស្តុន ដែលធ្វើឲ្យ​មនុស្សស្លាប់​ពីរនាក់ និងជាង២៦០នាក់ផ្សេងទៀតរងរបួស។ នៅក្នុងសំបុត្រមរណភាពរបស់ជននេះ អាជ្ញាធរបានបញ្ជាក់​ពីមូលហេតុ​នៃ​ការស្លាប់ ដោយសារមុខរបួសនឹងគ្រាប់កាំភ្លើង [...]

ម៉ាឡេស៊ី៖ បក្សប្រឆាំង​កំពុង​មាន​ប្រៀប ក្នុង​ការ​បោះ​ឆ្នោត​សកល

ម៉ាឡេស៊ី៖ បក្សប្រឆាំង​កំពុង​មាន​ប្រៀប ក្នុង​ការ​បោះ​ឆ្នោត​សកល

ពលរដ្ឋមាឡេស៊ីនឹងចូលទៅបោះឆ្នោតនៅថ្ងៃអាទិត្យនេះ ដើម្បីសេរីភាពថ្មីមួយ និងទំនងជាដាក់បិតបញ្ចប់ នូវការកាន់​អំណាចប្រមាណជាជិតកន្លះសតវត្សន៍ នៃរដ្ឋាភិបាលសព្វថ្ងៃ ដែលជាប់មានរឿងអាស្រូវយ៉ាងសន្ធឹកសន្ធាប់​ ជាមួយ​នឹង​អំពើពុករលួយនោះ។

លោកអាន់វ៉ា អីប្រាហីម ដែលនឹងក្លាយនាយករដ្ឋមន្ត្រី ក្នុងករណីលោកឈ្នះឆ្នោតនោះ បានគម្រាមរួចជាស្រេចថា គណបក្សលោកនឹងមិនអនុគ្រោះឲ្យឡើយ ប្រសិនបើមានការលួចបន្លំសន្លឹកឆ្នោត ហើយធ្វើឲ្យគាំងស្ទះ នូវ​«បដិវត្តន៍​ប្រជាធិបតេយ្យ» នៅប្រទេសម៉ាឡេស៊ី។ លោកបានថ្លែងប្រាប់ទីភ្នាក់ងារសារព័ត៌មានបារាំង អាអេហ្វប៉េ (AFP) ថា «យើងបានប្រាប់អោយសមាជិករបស់យើង អោយរក្សាភាពស្ង​ប់ស្ងៀម ជៀសវាងការបង្កហេតុ មិនប្រើប្រាស់​ការជម្រះបញ្ជី​​ផ្ទាល់ខ្លួន និងសុំអោយគាំទ្រនិតិវិធី នៃការបោះឆ្នោតនេះ»។

លោកបានអះអាងថា «បើមិនមាន ការលួចបន្លំសន្លឹកឆ្នោតយ៉ាងខ្លាំងនោះទេ (...) យើងនឹងឈ្នះ»។

[...]
មន្ត្រី​​អាមេរិក​ថា អ៊ីស្ត្រាអែល​វាយប្រហារ​​តាម​អាកាស ក្នុង​ប្រទេស​ស៊ីរី

មន្ត្រី​​អាមេរិក​ថា អ៊ីស្ត្រាអែល​វាយប្រហារ​​តាម​អាកាស ក្នុង​ប្រទេស​ស៊ីរី

បើតាមអ្នកទទួលខុសត្រូវនោះ ការវាយប្រហារបានកើតឡើង នៅក្នុងយប់ថ្ងៃព្រហស្បត្តិ៍ចូលមកថ្ងៃសុក្រ ហើយបានបន្ថែម​ថា ចំនុចមួយដែលជាជម្រកលាក់អាវុធ«គីមី» ប្រហែលមិនមែនជាគោលដៅនៃការវាយប្រហារនេះទេ។ អ្នកទទួលខុសត្រូវ​ម្នាក់​ពីក្នុងនោះ បានថ្លែងថា គោលដៅអាចប្រហែលជាឃ្លាំងរបស់សហគ្រាសមួយ។

អ្នកទទួលខុសត្រូវអាមេរិកាំង ដែលមិនបញ្ចេញឈ្មោះទាំងនោះ បានបង្ហើបថា ពួកខ្លួនមិនត្រូវបានអនុញ្ញាតអោយ និយាយ​ពីប្រធានបទនេះ ជាសាធារណៈទេ។

កន្លងមក ប្រទេសអ៊ីស្ត្រាអែលបានវាយប្រហារលើចំនុចមួយចំនួន ដែលខ្លួនជឿថាបាននាំអាវុធទៅអោយក្រុម ហេប៊ូឡា (Hezbollah) នៅក្នុងប្រទេសលីបង់។ កាលពីដើមសប្ដាហ៍នេះ មេដឹកនាំរបស់ពួកហេប៊ូឡា លោក សេខ ហាសាន់ ណារ៉ាឡា (Sheikh Hassan Nasrallah) បានអោយដឹងថា ក្រុមរបស់ខ្លួន នឹងធ្វើប្រតិបត្តិការគាំទ្រ ប្រធានាធិបតីប្រទេសស៊ីរី លោក​បាឆាអាល់អាសាធ (Bachar el-Assad) ប្រសិនបើមានតម្រូវការចាំបាច់។

[...]

សារមន្ទីរសិល្បៈ​នៃ​ទីក្រុង​ញ៉ូយក នឹង​សង​រូប​ចម្លាក់​ពីរ​ទៅ​កម្ពុជា​វិញ

សារមន្ទីរសិល្បៈ​នៃ​ទីក្រុង​ញ៉ូយក នឹង​សង​រូប​ចម្លាក់​ពីរ​ទៅ​កម្ពុជា​វិញ

សារមន្ទីរសិល្បៈនៃទីក្រុងញ៉ូយក បានប្រកាសពីថ្ងៃសុក្រទី០៣ខែមេសានេះ ថាខ្លួននឹងសងទៅកម្ពុជាវិញ នូវរូបចម្លាក់ខ្មែរ​ចំនួនពីរ ចំណាស់តាំងពីសតវត្សន៍ទី១០។ ទីក្រុងភ្នំពេញបាននិយាយថា រូបចម្លាក់ទាំងពីរនេះ ត្រូវបានលួចចេញពីប្រាសាទ​ដើមរបស់វាមួយ នៅកណ្ដាលព្រៃ។


ផ្នែកមួយដែលតាំងសុទ្ធតែចម្លាក់មកពីទ្វីបអាស៊ី របស់សារមន្ទីរសិល្បៈនៃទីក្រុងញ៉ូយក។

សារមន្ទីរអាមេរិកាំង បានបញ្ជាក់ថា រូបចម្លាក់ចំនួនពីរធ្វើពីថ្មភក់ នៃរចនាបទ«កោះកែរ» នឹងត្រូវបញ្ជូនសងទៅឲ្យកម្ពុជាវិញ បន្ទាប់ពីបានដាក់តាំងពិព័ណ៌អស់រយះពេល ២០ឆ្នាំកន្លងមក នៅក្នុងផ្នែកមួយនៃសិល្បៈចម្លាក់អាស៊ីរបស់សារមន្ទីរ។

» សូមអានអត្ថបទដែលទាក់នឹងប្រធានបទនេះឡើងវិញ



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...