Posts in ‘គ្រប់អត្ថបទជាខេមរភាសា’ Category

កម្ពុជា៖ ភាព​ទាល់​ច្រក​នយោបាយ​ក្រោយ​ការ​បោះឆ្នោត នៅ​តែ​បន្ត​មាន

កម្ពុជា៖ ភាព​ទាល់​ច្រក​នយោបាយ​ក្រោយ​ការ​បោះឆ្នោត នៅ​តែ​បន្ត​មាន

គិតពីក្រោយថ្ងៃបោះឆ្នោតទី២៨ ខែកក្កដា រហូតមកដល់ថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១៣ពេលនេះ ក្រុមមន្រ្តីរបស់គណបក្ស​ប្រជាជនកម្ពុជា និង​គណបក្សសង្រ្គោះជាតិបានជួបចរចាជាមួយគ្នា ចាប់ពីកំរិតទាបរហូតដល់កំរិតកំពូល យ៉ាងហោច​​ក៏​៥លើកដែរ តែគណបក្ស​ទាំងពីរនៅតែ មិនទាន់អាចបង្ហាញសញ្ញាវិជ្ជមានណាមួយ ដើម្បីទម្លាយភាពទាល់ច្រកនយោបាយ​នៅឡើយទេ ខណៈគណបក្សទាំងពីរនៅតែប្រកាន់គោលជំហរ«បញ្ច្រាស»គ្នា តែរៀងខ្លួននោះ។


ក្រុមអ្នកគាំទ្រគណបក្សសង្គ្រោះជាតិ នៅទីលានប្រជាធិបតេយ្យ កាលពីថ្ងៃទី០៦ខែសីហាឆ្នាំ២០១៣។ (រូបថត MONOROOM.nfo/ U. Bory)

រាជធានីភ្នំពេញ - ក្នុងពិធីសមាជរបស់គណបក្សសង្រ្គោះជាតិថ្ងៃទី៦ ខែតុលា ឆ្នាំ២០១៣ នៅទីលានប្រជាធិបតេយ្យ លោក កឹម សុខា អនុប្រធាន​គណបក្ស​ បានថ្លែងទៅកាន់អ្នកគាំទ្រថា បើទោះជារដ្ឋាភិបាល [...]

អ្នក​មាន​ជាង​គេ​ក្នុង​លោក​ ព្រោះ​មាន​៤ ០០០​កោដ​ដុល្លា​នៅ​ក្នុង​គណនី?

អ្នក​មាន​ជាង​គេ​ក្នុង​លោក​ ព្រោះ​មាន​៤ ០០០​កោដ​ដុល្លា​នៅ​ក្នុង​គណនី?

ខណៈពេលចូលទៅពិគ្រោះតុល្យភាពគណនី នៅតាមបណ្ដាញអាំងធើណែត បុរសអ្នករស់នៅក្នុងរដ្ឋតិចសាសម្នាក់ បាន​រកឃើញថាគណនីធនាគាររបស់គាត់ មានទឹកប្រាក់៤០០០កោដដុល្លា។ ប៉ុន្តែគួរឲ្យស្ដាយ ដែលតាមការពិតនោះ វាគ្រាន់​តែជាការ​រអាក់រអួលផ្នែកព័ត៌មានវិទ្យាមួយ របស់ធនាគារប៉ុណ្ណោះ។


លោក រ៉ឺជី សឺស បុរសដែលក្លាយជាជាអ្នកមានជាងគេ ក្នុងពិភពលោក តែក្នុងសុបិន្ដ។ (រូបភាពថតពីអេក្រង់ទូរទស្សន៍)

បុរសរូបនេះជឿជាក់ថា គាត់កំពុងតែយល់សប្ដិ តែពិតហើយ ព្រោះគាត់បានយល់សប្ដិទាំងថ្ងៃតែម្ដង។ លោក រ៉ឺជី សឺស (Reggie Theus) ដែលជាម្ចាស់ហាងអាហារមួយស្ថិតនៅផ្នែកខាងកើតនៃរដ្ឋតិចសាស បានចូលទៅពិគ្រោះ​តុល្យភាព​គណនីធនាគារបស់លោក ដើម្បីចង់ដឹងថាគណនីលោក មានប្រាក់ចេញចូល និងនៅមានទឹកប្រាក់ប៉ុន្មាននៅទីនោះ។ [...]

ខ្សែ​ជីវិត៖ ក្មេង​ស្រី​បាល់​បាស់ស្កែត ទទួល​ជើង​ថ្មី (Pic)

ខ្សែ​ជីវិត៖ ក្មេង​ស្រី​បាល់​បាស់ស្កែត ទទួល​ជើង​ថ្មី (Pic)

សម្រាប់ជនពិកាដែលគ្មានជើងប្រើប្រាស់ដូចគេឯងនោះ ការអត់ធ្មត់ ខាំមាត់សង្កតចិត្ត តស៊ូដើម្បីរស់បន្តទៅទៀត ជារឿង​ដ៏សំខាន់ជាងអ្វីទាំងអស់ ហើយមានទំហំធំជាងអ្នកដែលមានកាយសម្បទារ គ្រប់គ្រាន់នោះទៅទៀត។ នេះជារឿងរបស់ យុវតី គៀន ហុងយ៉ាន (Qian Hongyan) ដែលដាច់ជើងទាំងពីរ ដើរបានតែជាមួយនឹងបាល់បាសស្កែត យកមកទ្រាប់​ប៉ុណ្ណោះ។


កុមារី បាល់បាស់ស្កែត ដែលរងគ្រោះដាច់ជើងទាំងគូរ ដោយគ្រោះថ្នាក់ចរាចរណ៍។ (រូបថត Reuter)

រាជធានីភ្នំពេញ - នាងតូចរូបនេះត្រូវបានគេហៅនាងថា ជា«ក្មេងស្រីបាល់បាស់ស្កែត»។ នាងមានដើមកំណើត និងរស់​នៅក្នុងតំបន់ស្រុកស្រែមួយ នៃខេត្តយូណាន ស្ថិតនៅផ្នែកអាគ្នេយ៍នៃប្រទេសចិន។

រងគ្រោះនឹងគ្រោះថ្នាក់ចរាចរណ៍មួយ នៅពេលនាងមានអាយុ៤ឆ្នាំ ដែលបានបណ្ដាច់ជើងទាំងពីររបស់នាង [...]

ម៉ាដូណា បង្ហើប​ថា​ត្រូវ​គេ​«រំលោភ»​ពេល​មក​ញ៉ូយក អាយុ​២០​ឆ្នាំ

ម៉ាដូណា បង្ហើប​ថា​ត្រូវ​គេ​«រំលោភ»​ពេល​មក​ញ៉ូយក អាយុ​២០​ឆ្នាំ

កំពូលតារាចម្រៀងប៉ុបអន្តរជាតិ បានពន្យល់ថា បន្ទាប់ពីនាងបានឆ្លងកាត់កុមារភាព នៅរដ្ឋមីឈីហ្គែននោះមក នាងបាន​ផ្លាស់មករស់នៅទីក្រុងញ៉ូយកវិញ តែទីក្រុងដ៏ទំនើបរបស់សហរដ្ឋអាមេរិកមួយនេះ មិនបានទទួលនាងដៃពីរនោះឡើយ។


រូបថតតារាចម្រៀ ម៉ាដូណា នៅលើថាសចម្រៀងរបស់នាង។ (រូបថត madonna.com)

ទីក្រុងប៉ារីស - នាង ម៉ាដូណា (Madonna) បានបង្ហើបតាមរយៈកិច្ចសម្ភាសមួយ កាលពីថ្ងៃសុក្រទី០៤ខែតុលានេះថា នាង​ត្រូវបានគេចាប់រំលោភ ដោយគម្រាមនាងនឹងកាំបិត នៅពេលនាងមកដល់ទីក្រុងញ៉ូយកនាឆ្នាំដំបូង ខណៈពេលដែលនាង​នៅមិនទាន់ក្លាយខ្លួន ជាស្ដេចចម្រៀងប៉ុប របស់អាមេរិកនៅឡើយ។

«ផ្ទះរបស់ខ្ញុំត្រូវបានគេគាស់លួចបីដង»

នៅក្នុងអត្ថបទនិយាយពីជីវិតផ្ទាល់ខ្លួនមួយ [...]

កម្ពុជា៖ ទឹក​ជំនន់​បាន​ថយ​ឥទ្ធិពល បន្ទាប់​ពី​មនុស្ស​៣៩​នាក់​ស្លាប់

កម្ពុជា៖ ទឹក​ជំនន់​បាន​ថយ​ឥទ្ធិពល បន្ទាប់​ពី​មនុស្ស​៣៩​នាក់​ស្លាប់

ទឹកជំនន់នៅក្នុងប្រទេសកម្ពុជា បានថមថយឥទ្ធិពលរបស់ខ្លួន នៅថ្ងៃសៅរ័៍ទី០៥ខែតុលានេះ ក្នុងតំបន់ជាច្រើន​ដែល​រង​ការប៉ះពាល់ បន្ទាប់ពីបានបង្កឲ្យមនុស្សរងគ្រោះដល់ជីវិត រហូតដល់៣៩នាក់ ក្នុងសប្ដាហ៍កន្លងមក។ នេះជាការថ្លែង​ឲ្យ​ដឹងរបស់ គណកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ហៅកាត់តាមភាសាអង់គ្លេសថា NDCM។


ទឹកជំនន់ល្ហាចល្ហឹម នៅតាមបណ្ដោយផ្លូវជាតិលេខ៦ ឆ្ពោះទៅកាន់ខេត្តកំពង់ចាម នៅថ្ងៃទី០៣ខែតុលា ឆ្នាំ២០១៣។ (រូបថត MONOROOM.info/ O. Vary)

រាជធានីភ្នំពេញ - ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួ (Xinhua) បានធ្វើរបាយការណ៍ ដោយបានស្រង់សម្ដីអ្នកនាំពាក្យ​នៃ​គណកម្មាធិការ លោក កែវ វី មកបញ្ជាក់ថា «ស្ថានភាពបានប្រសើរជាងមុនហើយឥឡូវនេះ កម្រិតកំពស់ទឹក បានថយ​ចុះនៅក្នុងតំបន់ជាច្រើន [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...