សម រង្ស៊ី៖ អំណេះតទៅ មានតែការចរចារកយុត្តិធម៌ជូនម្ចាស់ឆ្នោតប៉ុណ្ណោះ
មេបក្សប្រឆាំងនៅកម្ពុជាលោក សម រង្សី នៅថ្ងៃនេះ បានអះអាងសារជាថ្មីថា គណបក្សសង្គ្រោះជាតិនៅតែរក្សាជំហរដាច់អហង្កា ក្នុងការរកយុត្តិធម៌ជូនម្ចាស់ឆ្នោតឲ្យបានជាដាច់ខាត បើមិនដូច្នោះទេមិនចូលរួម ក្នុងរដ្ឋសភាជាមួយរដ្ឋាភិបាលគណបក្សប្រជាជនឡើយ។ ការប្រកាសរបស់លោក សម រង្ស៊ី បែបនេះ បានធ្វើឡើងក្រោយដែលមានការសង្ស័យពីអ្នកគាំទ្រខ្លួនថា លោក សម រង្ស៊ី មានជំហរមិនច្បាស់លាស់ទាល់តែសោះ។

លោក សម រង្ស៊ី និងអ្នកគាំទ្ររបស់លោក។ (រូបថត គណបក្ស)
រាជធានីភ្នំពេញ - បន្ទាប់ពីបានឈានជើងជាន់លើទឹកដីកម្ពុជា ក្រោយពីបានវិលត្រលប់មកពីក្រៅប្រទេសវិញ លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ បានអះអាងនៅចំពោះមុខអ្នកការសែតរាប់សិបនាក់ នៅឯព្រលានយន្តហោះអន្តរជាតិភ្នំពេញថា [...]



