នរោត្តម អរុណរស្មី នឹងយាងទៅធ្វើទស្សនកិច្ចនៅជប៉ុន
ព្រះអង្គម្ចាស់ក្សត្រីយ៍ នរោត្តម អរុណរស្មី បានថ្វាយព្រះលិខិតសូមព្រះរាជានុញ្ញាតពីព្រះមហាក្សត្រ ធ្វើទស្សនកិច្ចរយៈពេល១សប្តាហ៍នៅប្រទេសជប៉ុន ស្របនឹងឱកាសនៃខួបអនុស្សាវរីយ៍ លើកទី៦០ នៃទំនាក់ទំនងការទូតជប៉ុនកម្ពុជា។

ម្ចាស់ក្សត្រី នរោត្ថម អរុណ រស្មី នៅក្នុងសមាជរបស់គណបក្ស។ MONOROOM.info photo/ O.Vary
កាទូត - កាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៤ម្សិលមិញនេះ ព្រះអង្គម្ចាស់ក្សត្រីយ៍ នរោត្តម អរុណរស្មី បានចេញលិខិតស្នើសុំមួយ ទៅកាន់ព្រះមហាក្សត្រនៃប្រទេសកម្ពុជា ដើម្បីយាងទស្សនកិច្ចទៅកាន់ប្រទេសជប៉ុន តាមការអញ្ញើញរបស់ក្រសួងការរទេសជប៉ុន ក៏ដូចជាព្រះរាជាណាចក្រជប៉ុន រយៈពេលមួយសប្តាហ៍។
ដំណើរទស្សនកិច្ចនេះនឹងចាប់ផ្តើមចាប់ពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៤ ខាងមុខនេះ តទៅ។ [...]



