ចង់លាបរោមចិញ្ចើមឲ្យស្អាត បែរជារងគ្រោះ«រលាក»មុខ
ក្មេងស្រីជំទង់អាយុ១៣ឆ្នាំមួយរូប បានរងគ្រោះដោយមុខរបស់នាង ត្រូវបានឆេះរលាក បន្ទាប់ពីនាងបានផាត់ ដាក់ពណ៌ឲ្យរោមភ្នែក និងចិញ្ចើមរបស់នាង។ ការរលាកស្បែកនេះ បានកើតឡើងដោយសារតែមានប្រតិកម្ម ពីផលិតផលដែលហាងកែសម្ផស្ស បានផ្ដល់យោបល់ឲ្យប្រើ។

រូបជំនួស ស្ដីពីរោមចិញ្ចើម និងភ្នែកដ៏ស្រស់ស្អាត។ (រូបថត ឯកសារ)
កែសម្ផស្ស - នៅក្នុងការកែសម្ផស្ស មិនមែនឲ្យតែផលិតផលណាមួយ សុទ្ធតែត្រូវនឹងស្បែករបស់អតិថិជន ទាំងស្រុងនោះទេ។ នេះជាករណីរបស់ នាងតូចជំទង់អាយុ១៣ឆ្នាំ ឈ្មោះ មីហ្គាន ប៊ីលីងស្លី (Megan Billingsley) ដែលព្រឹត្តិការណ៍នេះ បានបង្កឲ្យមានការភ័យភិតមិនស្ទើឡើយ។
តាមការថ្លែងរបស់ម្ដាយនាង ប្រាប់សារព័ត៌មានអង់គ្លេស Daily Mail [...]



