Posts in ‘គ្រប់អត្ថបទជាខេមរភាសា’ Category

ពេជ្រ សោភា មាន​ទុក្ខ​ធំ ព្រោះ​ឪពុក​ទទួល​មរណៈភាព

ពេជ្រ សោភា មាន​ទុក្ខ​ធំ ព្រោះ​ឪពុក​ទទួល​មរណៈភាព

តារាចម្រៀងល្បីរបស់ផលិតកម្មហង្សមាស កញ្ញា ពេជ្រ សោភា ពេលនេះកំពុងមានទុក្ខធំជាទីបំផុត ព្រោះតែ​ឪពុក​ជាទីស្រលាញ់របស់កញ្ញា បានទទួលមរណៈភាព កាលពីយប់មិញនេះ ដោយសាររោគាពាធ។


កញ្ញា ពេជ្រ សោភា និងឪពុករបស់នាង ពេលនៅមានជីវិតនៅឡើយ។ (រូបថត ហ្វេសប៊ុក)

តារា ​- តារាចម្រៀង ពេជ្រ សោភា ពេលនេះកំពុងមានទុក្ខជាទម្ងន់ដោយ ឪពុករបស់នាង បានទទួលមរណភាព​ហើយ កាលពីម៉ោងប្រមាណជា ជាង ៧ យប់ ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៤ ដោយរោគាព្យាធិ ក្នុងជន្មាយុ ៧១ ឆ្នាំ បន្ទាប់ពីគេងសម្រកព្យាបាលក្នុងមន្ទីពេទ្យ អស់រយៈពេលជាច្រើនខែមក។

តាមរយៈបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក របស់តារាចម្រៀងដែលពោរពេញ​ ទៅដោយក្បាច់រាំញាក់​កន្រ្តាក់​អារម្មណ៍រូបនេះ [...]

តំណាង​រាស្រ្ត​ប្រឆាំង​៥​រូប នឹង​ត្រូវ​តុលាការ​ចោទ​ប្រកាន់ នា​ព្រឹក​នេះ

តំណាង​រាស្រ្ត​ប្រឆាំង​៥​រូប នឹង​ត្រូវ​តុលាការ​ចោទ​ប្រកាន់ នា​ព្រឹក​នេះ

បេក្ខជនតំណាងរាស្រ្តជាប់ឆ្នោតប្រាំរូប មកពីគណបក្សសង្គ្រោះជាតិ ត្រូវបានបញ្ជូនពីប៉េស៊ី មកសាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បីធ្វើការចោទប្រកាន់ ពាក់ព័ន្ធករណីកើតមានអំពើហិង្សា នៅទីលានប្រជាធិបតេយ្យ កាលពីថ្ងៃទី១៥ ខែ​កក្កដា ឆ្នាំ២០១៤ម្សិលម៉ិញនេះ។


បេក្ខជនតំណាងរាស្រ្តជាប់ឆ្នោតប្រាំរូប ដែលត្រូវបានចាប់ខ្លួន និងថតរូបនៅស្នងការនគរបាល។ (រូបថត ហ្វេសប៊ុក)

ការបញ្ចេញមតិ - ព្រហាមស្រាងៗថ្ងៃទី១៦ ខែកក្កដានេះ ស្នងការនគរបាលក្រុងភ្នំពេញ បានបញ្ជូលលោកស្រី មូរ សុខហួរ លោក ហូរ វ៉ាន់ លោក ម៉ែន សុថាវរិន្ទ្រ លោក រៀល ខេមរិន្ទ្រ និងលោក កែវ ភារម្យ មកសាលាដំបូងរាជធានី​ភ្នំពេញ។

បេសកកម្មលោកស្រី មូរ សុខហួរ ក្នុងការរំដោះទីលានប្រជាធិបតេយ្យ [...]

ក្រសួង​មហា​ផ្ទៃ នឹង​ចាត់​វិធានការ​ទៅ​លើ​មេ​ក្លោង ប្រព្រឹត្ត​អំពើ​ហិង្សា

ក្រសួង​មហា​ផ្ទៃ នឹង​ចាត់​វិធានការ​ទៅ​លើ​មេ​ក្លោង ប្រព្រឹត្ត​អំពើ​ហិង្សា

កាលពីថ្ងៃទី១៥ ខែកក្កដានេះ ក្រសួងមហាផ្ទៃ បានចេញសេចក្តីប្រកាសព័ត៌មាន ក្រោយការកើតមានអំពើហិង្សា រវាងក្រុមអ្នកតវ៉ា និងកងសន្តិសុខខណ្ឌដូនពេញ ដោយចាត់វិធានការផ្លូវច្បាប់លើមេក្លោង និងអ្នកពាក់ព័ន្ធ ដែលបង្ក​ឱ្យមានអំពើហិង្សា នៅទីលានប្រជាធិបតេយ្យ បណ្តាលឱ្យមានអ្នករងរបួសជាច្រើននាក់។


ឯកសណ្ឋានរបស់ក្រុមសន្តិសុខ ត្រូវបានក្រុមអ្នកតវ៉ា ដណ្ដើមយកមកដុតចោល។ (រូបថត MONOROOM.info/ C. Nita)

អំពើហិង្សា - សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងមហាផ្ទៃ បានបញ្ជាក់ថា កងសន្តិសុខ៣៨នាក់ បានរងរបួស ដោយ​​សារអំពើហិង្សា ដោយក្នុងនោះ៣នាក់ កំពុងស្ថិតក្នុងស្ថានភាពសង្គ្រោះបន្ទាន់។ [...]

អាមេរិក​ព្រមាន​ពលរដ្ឋ​ខ្លួន ពី​សុវត្ថិភាព​នៅ​ខេត្ត​ព្រះ​សីហនុ

អាមេរិក​ព្រមាន​ពលរដ្ឋ​ខ្លួន ពី​សុវត្ថិភាព​នៅ​ខេត្ត​ព្រះ​សីហនុ

សហរដ្ឋអាមេរិក តាមរយៈស្ថានទូតរបស់ខ្លួន ប្រចាំប្រទេសកម្ពុជា បានធ្វើការព្រមានពលរដ្ឋ របស់ខ្លួនដែល​កំពុង​រស់នៅ ឬមានបំណងធ្វើដំណើរចូលមកប្រទេសកម្ពុជា គម្បីមានការប្រុងប្រយ័ត្នពីបញ្ហាសុតវត្ថិភាពផ្ទាល់ខ្លួន។ ការ​ព្រមានពីបញ្ហាសុវត្ថិភាព ក៏ព្រោះចំនួនបទល្មើសមានការកើនឡើង នៅតំបន់ឆ្នេរសមុទ្រ ខេត្តព្រះសីហនុ ប្រទេស​កម្ពុជា ពិសេសទៅលើជនរងគ្រោះ ជាពលរដ្ឋសហរដ្ឋអាមេរិក។


ឆ្នេរអូឈើទាល នៅក្រុងព្រះសីហនុ។ (រូបថត MONOROOM.info/ D.KEO)

សន្តិសុខ - ការកើនឡើងបទល្មើស នៅពេលរាត្រី ដោយការចាក់នឹងកាំបិត បណ្តាលឲ្យពលរដ្ឋអាមេរិក ទទួល​រង​របួសធ្ងន់ ក្នុងប៉ុន្មានបទល្មើសចុងក្រោយនេះ ពីសំណាក់ក្រុមអ្នកលេង។ សកម្មភាពអ្នកជួញដូរគ្រឿងញៀន [...]

កម្ពុជា៖ តំណាង​រាស្ត្រ​ប្រឆាំង​៥​រូប ត្រូវ​​បាន​​ចាប់ និងឃាត់​ខ្លួន

កម្ពុជា៖ តំណាង​រាស្ត្រ​ប្រឆាំង​៥​រូប ត្រូវ​​បាន​​ចាប់ និងឃាត់​ខ្លួន

បេក្ខជនតំណាងរាស្ត្រជាប់ឆ្នោត របស់គណបក្សសង្គ្រោះជាតិ យ៉ាងហោចបីរូប ត្រូវបានចាប់ខ្លួន ក្រោយពីមានជួប​ប្រតាយ​ប្រតប់គ្នា រវាងក្រុមបាតុករដែលដឹកនាំដោយលោកស្រី មួរ សុខហួរ និងកងកំលាំងអាជ្ញាធរ កាលពីព្រឹក​ម៉ិញ​នេះ។ រហូតមកដល់ពេលនេះ បេក្ខជនតំណាងរាស្ត្រជាប់ឆ្នោត ពីររូបទៀត ក៏ត្រូវបាននគរបាលធ្វើការឃាត់ខ្លួនដែរ បន្ទាប់ពីពួកគេបានចូលទៅបំភ្លឺ នៅស្នងការនគរបាលរាជធានី។


លោកស្រី មូរ សុខហួរ និងបេក្ខជនតំណាងរាស្ត្រជាប់ឆ្នោត របស់គណបក្សសង្គ្រោះជាតិពីររូបទៀត នៅមុខទីលាន ប្រជាធិបតេយ្យ ព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៤។ (រូបថត MONOROOM.info/ C. Nita)

ហិង្សា - បេក្ខជនតំណាងរាស្ត្រជាប់ឆ្នោត របស់គណបក្សសង្គ្រោះជាតិ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...